ចំណេះដឹង ៖ នៅពេលគេនិយាយពីទីកន្លែងសម្រាប់រក្សាទុកទ្រព្យសម្បត្តិរបស់សេដ្ឋី និងមហាសេដ្ឋីជុំវិញពិភពលោក គេតែងមើលឃើញធនាគារស្វីសមុនគេបង្អស់។ ប្រព័ន្ធធនាគារនៅប្រទេសស្វីសត្រូវបានគេចាត់ទុកថាជាទីកន្លែងដែលមានសុវត្ថិភាពបំផុតក្នុងការរក្សាទុកទ្រព្យសម្បត្តិមិនថាជាសាច់ប្រាក់ ឬរបស់មានតម្លៃដូចជាមាសជាដើម។

បើទោះបីជាប្រទេសស្វីសមិនមែនជាមហាអំណាចសេដ្ឋកិច្ច ឬយោធាក៏ដោយ ប៉ុន្តែប្រទេសតូចមួយនេះមានសមត្ថភាពរក្សាទុកទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពបំផុតរបស់ពិភពលោកសព្វថ្ងៃ។ តើមានអាថកំបាំងអ្វីនៅពីក្រោយភាពជោគជ័យរបស់ប្រព័ន្ធធនាគារប្រទេសស្វីសនេះ ? អត្ថបទមួយនេះនឹងស្រាយចម្ងល់របស់លោកអ្នក។
វាមិនមែនជារឿងចៃដន្យនោះឡើយដែលប្រទេសស្វីសមានប្រព័ន្ធធនាគារដ៏ល្អឯកនេះ។ មានមូលហេតុធំៗចំនួន៣ ដែលធនាគារនៅប្រទេសស្វីសខុសប្លែកពីធនាគារទាំងឡាយជុំវិញពិភពលោក។

១. ប្រព័ន្ធធនាគារស្វីសរក្សាទុកព័ត៌មានអតិថិជនជាសម្ងាត់ ៖ នេះគឺជាលក្ខណៈវិសេសលើសគេរបស់ធនាគារស្វីស។ ច្បាប់របស់ប្រទេសស្វីសបានកំណត់យ៉ាងតឹងរឹងអំពីការរក្សាទុកទិន្នន័យធនាគារផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ បើមានធនាគារស្វីសណាមួយធ្វើឲ្យបែកធ្លាយព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ធនាគារនោះនឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ មានន័យថាធនាគារនោះបានធ្វើខុសច្បាប់។ មិនមានរដ្ឋាភិបាលបរទេស ឬជនណាមួយអាចស៊ើបអង្កេតទៅលើគណនីយនៅក្នុងធនាគារស្វីសបានឡើយ។ នេះមានន័យថាបើអ្នកមានលុយទុកនៅធនាគាស្វីស គ្មាននរណាម្នាក់ផ្សេងដឹងពីគណនីយធនាគាររបស់អ្នកឡើយ ដែលនិយាយបានថាគណនីយធនាគារស្វីសរបស់អ្នកជាព័ត៌មានសម្ងាត់។ ក៏ប៉ុន្តែច្បាប់នេះមានករណីលើកលែងនៅពេលដែលម្ចាស់គណនីយស្ថិតនៅក្រោមការស៊ើបអង្កេតផ្លូវច្បាប់ ដូចជាការជួញដូរថ្នាំញៀន បទឧក្រិដ្ឋ ឬសកម្មភាពភារវកម្មជាដើម។
២. ប្រាក់តម្កល់ជារូបិយប័ណ្ណដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក ៖ លុយ Swiss franc គឺជារូបីយប័ណ្ណផ្លូវការ និងតែមួយគត់របស់ប្រទេសស្វីស។ Swiss franc ត្រូវបានគេចាត់ទុករូបិយប័ណ្ណដ៏មានសុវត្ថិភាពបំផុតរបស់ពិភពលោក។ រូបិយប័ណ្ណនេះមានអត្រាអតិផរណា០% ដែលមានន័យតម្លៃលុយស្វីសគឺនៅថេរមិនថាទុកចោលប៉ុន្មានឆ្នាំក៏ដោយ។ ងាកទៅមើលប្រាក់ដុល្លាអាមេរិកវិញ ធនាគារកណ្តាលអាមេរិកបានព្យាករណ៍កាលពីខែកញ្ញាថា អតិផរណាប្រចាំឆ្នាំ២០២១របស់ប្រាក់ដុល្លាអាមេរិកមានអត្រាលើសពី៤%។ នេះបញ្ជាក់ថាប្រាក់ Swiss franc របស់ប្រទេសស្វីសមានសុវត្ថិភាពខ្ពស់ណាស់ក្នុងការរក្សាទុករយៈពេលយូរ។ កត្តានេះកើតមានដោយសារមូលហេតុធំមួយគឺរូបិយប័ណ្ណនៃប្រទេសជាច្រើនជុំវិញពិភពលោកបោះពុម្ពលុយថ្មីជាទម្រង់ឌីជីថលយ៉ាងច្រើនដើម្បីប្រើប្រាស់ ដោយឡែកលុយស្វីសមានការតម្កល់ជាមាសលើសពី៤០%នៃតម្លៃលុយសរុប។
៣. ភាពរឹងម៉ាំនៃសេដ្ឋកិច្ច និងនយោបាយប្រទេសស្វីស ៖ ស្ថិរភាពតម្លៃលុយ Swiss franc ក៏ពឹងផ្អែកទៅលើសេដ្ឋកិច្ចប្រទេសផងដែរ។ ប្រទេសស្វីសមានប្រព័ន្ធសេដ្ឋកិច្ចរឹងមាំខ្លាំងដែលរក្សាបានទាំងលំនឹងម៉ាក្រូសេដ្ឋកិច្ច និងលំនឹងរូបីយប័ណ្ណជាតិ។ ងាកទៅមើលស្ថានភាពនយោបាយវិញ ប្រទេសស្វីសជាប្រទេសអព្យាក្រឹតពេញលេញ និងត្រូវបានគេរាប់ចាត់ទុកជាប្រទេសកម្រដែលជាទឹកដីគ្មានសង្គ្រាមចាប់តាំងពីឆ្នាំ១៥០៥ រហូតមក។ ស្វីសជាប្រទេសមួយក្នុងទ្វីបអឺរ៉ុប ហើយទោះបីជាសង្គ្រាមលោកទាំង២លើកផ្ទុះឡើងនៅពាលពេញទ្វីបអឺរ៉ុបក៏ដោយ ក៏ពុំដែលមានសង្គ្រាមកើតឡើងនៅទឹកដីប្រទេសស្វីសឡើយ ដែលនេះធ្វើឲ្យប្រទេសស្វីសមិនធ្លាប់រងការខូតខាតដូចប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោកនោះទេ។ បើមានសង្គ្រាមលោកលើកទី៣ទៀត ក៏ប្រទេសស្វីសទំនងជានៅតែជាទឹកដីមានសុវត្ថិភាព ជៀសផុតពីសង្គ្រាមផងដែរ។ ធនាគារស្វីសភាគច្រើនមិនចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម ដូចជាប្រាក់កម្ចី ឬការវិនិយោគនោះទេ ដោយគោលបំណងចម្បងតែមួយគត់គឺរក្សាសុវត្ថិភាពទ្រព្យសម្បត្តិអតិថិជនរបស់ខ្លួន។ ហេតុផលធំៗទាំងនេះហើយ ដែលធនាគារស្វីសត្រូវបានគេចាត់ជាស្ថានសួគ៌សម្រាប់រក្សាទុកទ្រព្យសម្បត្តិមហាសេដ្ឋីជុំវិញពិភពលោក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content