ទីក្រុងចិនកំពុងដើរតួជាចំណែកដ៏សំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក

បរទេស ៖ រាប់ចាប់ពីទីក្រុង New York, San Frascisco ទៅដល់ Honululu និង Chicago បច្ចុប្បន្ន ទីក្រុងចិន (Chinatown) ដែលស្ថិតនៅតាមបណ្តាទីក្រុងធំៗទាំងនោះនៅទូទាំងសហរដ្ឋអាមេរិកគឺមានចំនួនរហូតទៅដល់៥០កន្លែង និងកំពុងចូលរួមចំណែកដ៏សំខាន់ដល់សេដ្ឋកិច្ចអាមេរិកជាមួយនឹងចំណូលជាទឹកប្រាក់រាប់សិបពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

ទីក្រុងចិនដែលសំដៅទៅដល់តំបន់ប្រជុំជនរស់នៅនៃក្រុមពលរដ្ឋជនជាតិចិនដើមដែលរស់នៅក្រៅប្រទេសកំណើត ហើយប្រមូលផ្តុំគ្នារស់នៅតាមទីក្រុងធំៗជាច្រើននៅជុំពិភពលោក ហើយក្នុងនោះគេជឿជាក់ថានៅក្នងសហរដ្ឋអាមេរិក ទីក្រុងចិន មានចំនួនច្រើនជាងគេបំផុតធៀបទៅនឹងបណ្តាប្រទេសដទៃទោះបីជាជាក់ស្តែងប្រវត្តិនៃក្រុងចិនគឺចេញមកពីប្រទេសសិង្ហបុរីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក្តី។

Chinatown នៅអាមេរិកត្រូវបានគេមើលឃើញថា ជាមជ្ឈមណ្ឌលវប្បធម៍ដ៏សំបូរបែបសម្រាប់ការទាក់ទាញទេសចរគ្រប់សញ្ជាតិ ប៉ុន្តែលើសពីការកំសាន្ត និងសេវាកម្មទេសចរណ៍ តំបន់ប្រជុំជនរស់នៅទាំងនោះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចជាតិរបស់អាមេរិក ក្រោមការស្រាវជ្រាវរបស់ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ី និងអាមេរិកបានរកឃើញថា Chinatown ទីក្រុងចិនបានទាញយកចំណូលដល់ទៅរាប់ពាន់លានដុល្លារចាក់ចូលក្នុងផលិតផលជាតិសរុបរបស់អាមេរិកជារៀងរាល់ឆ្នាំ។

កំណើតនៃក្រុងចិននៅអាមេរិកគឺបានចាប់ផ្តើមឡើងតាំងតែពីឆ្នាំ១៨៦៣ មកម្ល៉េះ ក្នុងរូបភាពដំបូងជាទីតាំងដែលប្រមូលផ្តុំទៅដល់រោងចក្រផលិតកម្ម ជាពិសេសគឺរោងចក្រកាត់ដេរ ប៉ុន្តែគេសង្កេតឃើញថាអាជីវកម្មទាំងនោះនៅមានសកម្មភាពតិចតួចនៅឡើយនៅតាមក្រុងចិនមួយចំនួន។

ថ្វីត្បិតតែមិនមានទិន្នន័យសរុបប្រាកដចំពោះ GDP របស់អាមេរិកក្តីពីសំណាក់ប្រតិបត្តិការអាជីវកម្មនៅតាមក្រុងចិនទាំង៥០ ប៉ុន្តែគេជឿជាក់ថា វាមានទំហំរាប់សិបពាន់លានដុល្លារជារៀងរាល់ឆ្នាំ ពីព្រោះថា បើគិតត្រឹមឧស្សាហកម្មម្ហូបអាហារដែលទទួលបានពីអាជីវកម្មភោជនីយដ្ឋានប៉ុណ្ណោះសមាគមភោជនីយដ្ឋានអាមេរិកបង្ហាញថា ចំណូលពីការលក់កាលពីឆ្នាំ២០១២មានទៅដល់ ៧២ពាន់លានដុល្លារដែលក្នុងនោះ Chinatown គឺជាចំណែកធំជាងគេ។

ដោយឡែកសម្រាប់ចំណូលបានពីទេសចរណ៍វិញគេអាចសន្មតថាក៏មានចំណូលរាប់សិបលានដុល្លារផងដែរ ពីព្រោះថាជារៀងរាល់ឆ្នាំភ្ញៀវទេសចរដែលមកពីជុំវិញពិភពលោកមានចំនួនដល់ទៅរាប់សិបលាននាក់បានធ្វើដំណើរមកកំសាន្តនៅតាមក្រុងចិនទាំងនោះ។ ក្រៅពីនោះវិស័យហិរញ្ញវត្ថក៏ស្ថិតនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃសេដ្ឋកិច្ចក្នុងតំបន់ Chinatown ផងដែរ ពីព្រោះគេក៏សង្កេតឃើញមានស្ថាប័នផ្តល់កម្ចី និងធនាគារចិនជាច្រើន និងបុគ្គលិករាប់ពាន់នាក់ដែលនិយាយភាសាចិនកំពុងទាញយកចំណូលពីទីនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

វិស័យមីក្រូហិរញ្ញវត្ថុ នៅតែជាប្រភពទុនសំខាន់សម្រាប់អាជីវកម្មខ្នាតមីក្រូតូច និងមធ្យម ដែលទ្រទ្រង់ដល់ចរន្តសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែជាផ្នែកសំខាន់មួយនៃប្រព័ន្ធហិរញ្ញវត្ថុ និងជាប្រភពទុនសម្រាប់ជំរុញសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេស ជាក់ស្តែងគឺរាប់ចាប់ពីការផ្តល់ទុនសម្រាប់កសិករនៅតាមតំបន់ជនបទ រហូតដល់ការជួយខ្នាតមីក្រូតូច និងមធ្យម និងសហគ្រាសខ្នាតតូច និងមធ្យម (SME) ពង្រីកអាជីវកម្ម