ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសសមាជិកអាស៊ានសម្រេចបានជាង ១៤ពាន់លានដុល្លារ កើនឡើងជិត ១៣​ភាគរយ

ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានមានទំហំទឹកប្រាក់ជាង ១៤,៣ពាន់លានដុល្លារអាមេរិក កើនឡើង ១២,​៨ ​ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដោយក្នុងនោះ កម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ជាង ៤,៦២០លានដុល្លារអាមេរិក កើនឡើង ៨,៨៧ ភាគរយ ខណៈការនាំចូលពីបណ្តាប្រទេសក្នុងតំបន់អាស៊ានចូលមកកាន់កម្ពុជាមានទំហំទឹកប្រាក់ ៩,៦៨៩ លានដុល្លារអាមេរិក កើនឡើង ១៤,៨៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំពោះបណ្តាប្រទេសក្នុងតំបន់អាស៊ានដែលជាដៃគូពាណិជ្ជកម្មកំពូលទាំង ៥ របស់កម្ពុជា រួមមាន ប្រទេសវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ប្រទេសវៀតណាម គឺជាទីផ្សារឈរលំដាប់ទី១ របស់កម្ពុជា ដោយនាំចូលទំនិញពីកម្ពុជាមានតម្លៃប្រាក់ ៣ ២៨៩លានដុល្លារ ខណៈប្រទេសថៃជាទីផ្សារលំដាប់ទី២ បាននាំចូលទំនិញពីកម្ពុជាគិតជាទឹកប្រាក់មានចំនួន ៧៨០លានដុល្លារ។

ដោយឡែក ប្រទេសសិង្ហបុរី នាំចូលទំនិញពីកម្ពុជាចំនួន ១៦១លានដុល្លារ,ប្រទេសម៉ាឡេស៊ី បាននាំចូលទំនិញពីកម្ពុជាក្នុងទំហំទឹកប្រាក់ចំនួន ១២៨ លានដុល្លារអាមេរិក និងប្រទេសឥណ្ឌូនេស៊ីបាននាំចូលទំនិញពីកម្ពុជាចំនួន ៨៧ លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ប្រទេសព្រុយណេ ដារូសាឡឹម ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា ក៏ជាដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានចំនួន ៥០,៤៥ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៩៥ ភាគរយ ក្នុងនោះ កម្ពុជានាំចេញសម្រេចបាន ២៤,៣៤ពាន់លានដុល្លារអាមេរិក កើនឡើង ១៤,៣៦ភាគរយ និងការនាំចូលមកវិញមានទឹកប្រាក់ជា ២៦,១០ពាន់លានដុល្លារអាមេរិក កើន ១៧,៤៨ ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា ស្ថិតនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានជាមួយគ្នា កម្ពុជាបាននាំចេញកសិផលបានច្រើនជាបន្តបន្ទាប់ រួមមានអង្ករ ដំឡូងមី ពោត និងកៅស៊ូ ។ ដូច្នេះ ទំហំសេដ្ឋកិច្ចតាមការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងគ្នាគឺមានភាពល្អប្រសើរ និងកើនឡើងជាបន្តបន្ទាប់ ជាពិសេសជាមួយ វៀតណាម និងថៃ ពាក់ព័ន្ធទៅនឹងទំនិញដែលជាសម្ភារៈប្រើប្រាស់ អាហារ និងភេសជ្ជៈ ព្រមទាំងសម្ភារសំណង់។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា៖

«យើងលើកទឹកចិត្តឱ្យវិនិយោគិនបរទេសកាន់តែច្រើនមកបណ្តាក់ទុនក្នុងឧស្សាហកម្មកែច្នៃ ដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងលើកកម្ពស់គុណភាពទំនិញផលិតក្នុងស្រុក។ នេះនឹងមិនត្រឹមតែអាចឱ្យយើងប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយជំរុញការនាំចេញផងដែរ»។

អ្នកឧកញ៉ា បានបន្ថែមថា ៖

«ប្រធានសភាពាណិជ្ជកម្មកម្ពុជា គឺជាស​ហប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ដែលយើងអាចជួបគ្នាពេលណាក៏បាន មិនចាំបាច់បង្កើតការិយាល័យសភាពាណិជ្ជកម្ម តែរឿងសំខាន់ដែលវិស័យឯកជនចង់បាន គឺកិច្ចព្រមព្រៀ​ងពាណិជ្ជកម្មឆ្លងដែនពាណិជ្ជកម្មខ្មែរ-ថៃ ព្រោះពាណិជ្ជកម្មកម្ពុជា-ថៃ មានសកម្មភាពមមាញឹកមិនចាញ់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាមនោះទេ។ កម្ពុជា – វៀតណាម យើងមានហើយ រហូតដល់មានបង្កើតផ្សារនៅតាមភ្នំដែនផងដែរ យើងចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនជាមួយថៃទៀត ជៀសវាងការបិទច្រកព្រំដែនឯកតោភាគី ដែលធ្វើឱ្យប៉ះពាល់ចរាចរណ៍ទំនិញ និងមនុស្សដែលឆ្លងកាត់ទៅវិញទៅមកប្រចាំថ្ងៃ»។

បណ្ឌិត ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភា បានធ្វើការកត់សម្គាល់ពីទំហំពាណិជ្ជកម្មរវាងកម្ពុជា – អាស៊ាន ឆ្នាំ២០​២៤ ជាមួយនឹងការសាទរនូវកំណើនពីទំហំពាណីជ្ជកម្មដូចដែលបានលើកឡើងខាងលើ ប៉ុន្តែលោកបានទាញចំណាប់អារម្មណ៍ទៅលើទំហំនៃការនាំចូលមកកាន់កម្ពុជាច្រើនជាងការនាំចេញ ជាពិសេស ជាមួយប្រទេសជិតខាង រួមមានប្រទេសថៃ និងប្រទេសវៀតណាម។

លោកបណ្ឌិត បានលើកឡើងថា ៖

«ផលិតកម្មយើងនៅមានកម្រិត ទីផ្សារនាំចេញយើងនៅមានចំនួនតិច ខណៈដែលតម្រូវការទីផ្សាររបស់អាស៊ានភាគច្រើនគឺមានតែផលិតផលពីអឺរ៉ុប ដូច្នេះ តម្រូវការទីផ្សារអាស៊ានរបស់យើងគឺនៅមានកម្រិត។ ដូច្នេះ​​​ កម្ពុជាត្រូវតែមានគោលនយោបាយមុតស្រួចសម្រាប់ទីផ្សារអាស៊ានដោយផ្តោតលើកសិកម្ម និង វិស័យទេសចរណ៍»។

លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា សម្រាប់វិស័យកសិកម្មកម្ពុជាគឺមានសក្តានុពលល្អ ជាពិសេស ស្រូវ-អង្ករ ដែលមានការឈានមុខគេលើការនាំចេញនៅក្នុងតំបន់។ ដោយឡែក សម្រាប់វិស័យទេសចរណ៍ក៏មានសក្តានុពល ដែលអាចឱ្យកម្ពុជាបង្កើតជាវិស័យកសិ-ទេសចរណ៍ ដែលមានការទាក់ទាញ។

លោកបានបញ្ជាក់ថា ៖

«ខ្ញុំគិតថា​​វិស័យទាំងពីរនេះពិតជាអាចនាំទៅរកការរក្សាប្រព័ន្ធពាណិជ្ជកម្មដែលមានភាពធន់ និងយូរអង្វែង ដោយផ្តោតតែលើអ្វីដែលជាប្រភេទតម្រូវការទីផ្សារ រួមជាមួយការលើកទឹកចិត្តដល់ធុរជនក្នុងស្រុក និងអន្តរជាតិផងដែរ។ យើងក៏អាចបង្កើនតម្លៃបន្ថែម និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេសដែលជាដៃគូអាស៊ាន ហើយក៏អាចពង្រីកពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងតំបន់ផងដែរ»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *