កែច្នៃទីធ្លាលើដំបូលផ្ទះទៅជាកសិដ្ឋានបណ្ដុះកូនបន្លែលក់ អាចទទួលបានចំណូលគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ

ជាគំនិតល្អមួយសម្រាប់បងប្អូនដែលមានបរិវេណ ឬទីធ្លាទំនេរជុំវិញផ្ទះ អាចច្នៃជាសួនដាំដំណាំ ឬបន្លែតូចៗ ដែលជាការកម្សាន្តអារម្មណ៍ផង និងអាចឈានដល់ពង្រីកទៅជាកសិដ្ឋានដាំដំណាំសរីរាង្គសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងទទួលបានចំណូលបន្ថែម។

Sarita Farm ជាកន្លែងបណ្ដុះកូនបន្លែលក់មួយស្ថិតនៅខណ្ឌកំបូល ដោយចាប់ផ្ដើមពីការដាំកម្សាន្ត និងគ្រាន់ជាបន្លែធម្មជាតិសម្រាប់ទទួលទានប្រចាំគ្រួសារនោះបានអភិវឌ្ឍ និងពង្រីកទៅជាកសិដ្ឋានខ្នាតតូចមួយក្រោមការកែច្នៃទីធ្លាទំនេរលើដំបូលផ្ទះទៅជាកន្លែងដាំដុះ ដោយមានរៀបចំជាផ្ទះសំណាញ់ដើម្បីដាំប្រភេទបន្លែបែបអ៊ឺរ៉ុប។

លោក សារិ ប៊ុនធឿន (ហៅ ហ៊ា ទុយ) ជាម្ចាស់កសិដ្ឋានមួយនេះបានរៀបរាប់ប្រាប់ថា ៖

«ពីមុនខ្ញុំដាំបន្លែលើដំបូលផ្ទះនេះគ្រាន់តែជាការកម្សាន្ត និងដាំយកបន្លែហូបក្នុងគ្រួសារប៉ុណ្ណោះ ប៉ុន្តែក្រោយមកដោយសារតែមានអ្នកសួររកទិញកូនបន្លែច្រើន ខ្ញុំក៏ចាប់ផ្តើមពង្រីកការបណ្តុះកូនបន្លែនៅលើដំបូលផ្ទះដោយរៀបចំនៅក្នុងត្រេ និងបណ្តុះទៅតាមប្រភេទបន្លែដែលមានតម្រូវការ ជាពិសេសប្រភេទបន្លែប៉ែកអឺរ៉ុបតែម្ដង»។​

លោកបន្ថែមថា ៖

«យើងបានរៀបចំផ្ទះសំណាញ់នៅពាក់កណ្ដាលឆ្នាំ២០២៤ និងបានប្រែក្លាយទៅជាអាជីវកម្មនៅខែតុលា ឆ្នាំ២០២៤នេះ ដោយយល់ថា វាជាដំណោះស្រាយមួយសម្រាប់អ្នកដែលចង់ដាំបន្លែជុំវិញផ្ទះ ជាពិសេសអ្នករស់នៅតាមបុរី ដែលសល់ដីទំនេរតិចតួច និងចង់ដាំដុះ ហើយក្រៅពីលក់កូនបន្លែ ខ្ញុំក៏មានលក់ប្រភេទដី និងជី សម្រាប់បំប៉នដំណាំផងដែរ»។

ចំពោះប្រភេទកូនដំណាំដែលកសិដ្ឋានខាងលើមានលក់ រួមមានប្រភេទកូនសាលាដបរទេសជាង ២០ប្រភេទ ប៉េងប៉ោះឈឺរី kale និងកូនដំណាំមួយចំនួនដែលសមស្របនឹងការដាំដុះជុំវិញផ្ទះ ដោយដំណាំទាំងនេះងាយស្រួលថែទាំ និងឆាប់បានផល។

លោកបញ្ជាក់ថា ៖

«រយៈពេលបណ្ដុះកូនដំណាំ យើងចំណាយពេលប្រមាណ ១៥-២០ថ្ងែគឺគ្រប់អាយុអាចយកទៅដាំបន្តបាន ដោយក្នុងមួយខែយើងអាចផលិតបានប្រមាណ ១០០-៣០០ត្រេសម្រាប់ប្រភេទសាលាដ ឯប្រភេទដំណាំលក់ជាដើមផ្សេងទៀត ដូចជា ប៉េងប៉ោះឈឺរី យើងអាចផលិតបាន ១០០-៣០០ដើមផងដែរ។ ដោយឡែក ចំពោះតម្លៃវិញ ប្រភេទសាលាដស្រួយពូជបរទេស ស្ពៃក្ដោប លក់ក្នុងតម្លៃ ១០ដុល្លារក្នុង ១ត្រេ ដែលមាន ១០៥កូន ចំណែកឯប្រភេទប៉េងប៉ោះឈឺរី ដើមគិនឆាយ Kale លក់ក្នុងតម្លៃចាប់ពី ១ដុល្លារឡើងទៅ អាស្រ័យទំហំដើម»។

យ៉ាងណាក៏ដោយ ត្បិតថាមានការគាំទ្រច្រើនក៏ពិតមែន ប៉ុន្តែលោក ប៊ុនធឿន ក៏បានបញ្ជាក់ឱ្យដឹងពីកត្តាប្រឈមផងដែរថា បច្ចុប្បន្ននេះសម្រាប់ការផលិតគឺនៅមានកម្រិតដោយសារតែការលាយដី ជី និងច្រកដីចូលថង់បណ្ដុះត្រូវចំណាយពេលច្រើន ខណៈការបញ្ជារទិញមានចំនួនច្រើន។ ជាមួយគ្នានេះ ដើម្បីពង្រឹងគុណភាព និងចំណេះដឹងផ្នែកកសិកម្ម លោកបាន និងកំពុងសិក្សាបន្ថែមជាមួយអ្នកជំនាញនៅ NPIC ដើម្បីរកម៉ាស៊ីនច្រកដីចូលថង់ ដើម្បីជួយសម្រួលដល់ដំណើរការដាំដុះឱ្យបានកាន់តែឆាប់រហ័ស និងធ្វើតាមគំរូ smart farm ផងដែរ។

ចុងក្រោយ ម្ចាស់កសិដ្ឋានខាងលើក៏បានចូលរួម និងបញ្ចេញជាមតិយោបល់ដែរថា ការដាំដំណាំនៅជុំវិញផ្ទះ ឬនៅទីធ្លាដីដែលទំនេរ ក្រៅពីបានកម្សាន្តអារម្មណ៍ បំបាត់ភាពអផ្សុក ថែមទាំងទទួលបាននូវទិន្នផលសម្រាប់ធ្វើជាម្ហូបអាហារដែលគ្មានគីមី ជួយកាត់បន្ថយចំណាយប្រចាំថ្ងៃ ហើយក៏អាចទទួលបានចំណូលខ្លះពីការលក់ផងដែរ។ សម្រាប់ថ្ងៃខាងមុខនេះ Sarita Farm ក៏មានគម្រោងបណ្តុះប្រភេទបន្លែផ្សេងទៀត ដើម្បីឱ្យអ្នកដែលចង់ដាំដុះកាន់តែមានជម្រើសច្រើន និងអាចដាំដុះបានងាយស្រួល៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *