ញូវយ៉ក ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបើកដំណើរការបណ្ដាញសង្គមថ្មីរបស់លោកឈ្មោះ Truth Social កាលពីល្ងាចថ្ងៃចុងសប្ដាហ៍កន្លងទៅដោយប្រកាសនៅក្នុងវេទិកាទិញកម្មវិធីទូរស័ព្ទ App Store របស់ Apple មួយឆ្នាំបន្ទាប់ពីក្រុមហ៊ុនបណ្ដាញសង្គមយក្សជាច្រើនបិទការចូលប្រើប្រាស់គណនីរបស់លោកបន្ទាប់ពីមានការវាយប្រហារមកលើវិមានកាពីតូល។

ខណៈដែលគ្រប់គ្នាអាចដោនឡូត Truth Social ដោយឥតគិតថ្លៃ អ្នកប្រើប្រាស់ជាច្រើនរាយការណ៍ថា ខ្លួនមានបញ្ហាក្នុងការចុះឈ្មោះបង្កើតគណនីប្រើប្រាស់ ឬត្រូវបានបន្ថែមទៅក្នុងបញ្ជីរង់ចាំដោយសារតែ «មានតម្រូវការច្រើន»។
លោក Trump ត្រូវបានហាមឃាត់ពីបណ្ដាញសង្គមដទៃទៀតដូចជា Twitter Facebook និង YouTube ជាដើម បន្ទាប់ពីមានព្រឹត្តិការណ៍លើការវាយប្រហារលើវិមានកាពីតូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដោយក្រុមហ៊ុនយក្សទាំងនេះចោទប្រកាន់លោកពីបទបង្ហោះសារញុះញង់ធ្វើឱ្យមានអំពើហិង្សា។

ក្រោមការដឹកនាំដោយអតីតតំណាងរាស្ដ្រអាមេរិក លោក Devin Nunes ក្រុមហ៊ុន Trump Media & Technology Group (TMTG) ដែលជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគលើការបង្កើត Truth Social បានចូលរួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដែលកំពុងដាក់ខ្លួនជាអ្នកបើកសិទ្ធិឱ្យមានការបញ្ចេញមតិដោយសេរី ហើយសង្ឃឹមថានឹងទាក់ទាញអ្នកប្រើប្រាស់ដែលមានអារម្មណ៍ទស្សនៈរបស់ខ្លួនរងការគាបសង្កត់ដោយវេទិកាដទៃទៀត។
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោកត្រាំ TMTG រៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីខែតុលាឆ្នាំ២០២១ថា ខ្លួនគ្រោងនឹងចុះបញ្ជីនៅទីក្រុងញូវយ៉ក តាមរយៈការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Digital World Acquisition Corp (DWAC) ហើយទទួលបានប្រាក់ចំនួន ២៩៣ លានដុល្លារ ដែល DWAC កាន់កាប់។ លើសពីនេះទៀតក្នុងខែធ្នូ TMTG បានរៃអង្គាសប្រាក់ចំនួន ១ ពាន់លានដុល្លារ និងប្តេជ្ញាផ្តល់ហិរញ្ញប្បទានពីវិនិយោគិន ហើយលុយនោះក៏នឹងមិនមានដែររហូតដល់កិច្ចព្រមព្រៀង DWAC បិទបញ្ចប់។
យោងតាមឯកសារបទប្បញ្ញត្តិបានបញ្ជាក់ថា សកម្មភាពរបស់ក្រុមហ៊ុន Digital World ស្ថិតនៅក្រោមការត្រួតពិនិត្យពីគណៈកម្មការមូលបត្រ និងអាជ្ញាធរនិយតកម្មឧស្សាហកម្មហិរញ្ញវត្ថុសហរដ្ឋអាមេរិក ហើយកិច្ចព្រមព្រៀងនេះទំនងជានៅឆ្ងាយពីការបិទជាច្រើនខែទៀត៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content