Trump ​បើក​​ដំណើរ​ការ​បណ្ដាញ​សង្គម​ Truth Social ​នៅ​ក្នុង​ App Store

ញូវយ៉ក ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ដូណាល់ ត្រាំ ​​(Donald Trump) បានបើ​ក​ដំណើរ​ការ​បណ្ដាញ​សង្គម​ថ្មី​របស់​លោក​​ឈ្មោះ ​Truth Social ​​កាល​ពី​ល្ងាច​ថ្ងៃចុងសប្ដាហ៍កន្លងទៅ​ដោយប្រកាសនៅ​ក្នុង​វេទិកាទិ​ញក​ម្មវិធី​ទូរស័ព្ទ ​App Store ​របស់​ Apple​ ​មួយ​ឆ្នាំ​បន្ទាប់​ពី​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​ជា​ច្រើន​បិទ​ការ​ចូល​ប្រើប្រាស់​គណនីរបស់​លោក​បន្ទាប់​ពី​មានការ​វាយ​ប្រហារ​មកលើវិ​មាន​កាពីតូល​។​

ខណៈ​ដែល​គ្រប់​គ្នា​អាច​ដោន​ឡូត​ Truth Social ​ដោយ​ឥត​គិតថ្លៃ​​ អ្នក​​ប្រើ​​ប្រាស់​ជា​​ច្រើន​​​​រាយការណ៍​​​ថា​​ ខ្លួន​មាន​​បញ្ហា​​ក្នុង​​ការ​​ចុះ​ឈ្មោះបង្កើត​​​គណនី​ប្រើប្រា​ស់ ​ឬ​​ត្រូវ​​បាន​​បន្ថែម​​ទៅ​​ក្នុង​​បញ្ជី​​រង់ចាំ​​ដោយ​​សារ​តែ​ «​​មាន​​តម្រូវ​ការ​​ច្រើន​»​។​

​លោក​ Trump ​ត្រូវ​បាន​ហាម​ឃាត់​ពី​បណ្ដាញ​សង្គម​ដទៃទៀត​ដូចជា​ Twitter ​​Facebook ​និង​ YouTube ជាដើម ​បន្ទាប់​ពីមាន​ព្រឹត្តិការណ៍​​លើការ​វាយ​ប្រហារ​លើ​វិមាន​កាពីតូល​ថ្ងៃ​ទី​០៦​ ខែ​មករា​ ឆ្នាំ២០២១ ​​ដោយ​ក្រុមហ៊ុន​យក្ស​ទាំង​នេះចោ​ទ​ប្រកាន់​លោក​ពី​បទ​បង្ហោះសារ​ញុះ​ញង់​ធ្វើ​ឱ្យ​មាន​អំពើ​ហិង្សា​។​

ក្រោម​ការ​ដឹក​នាំ​ដោយអ​តីត​តំណាងរាស្ដ្រ​អាមេរិក លោ​ក ​Devin Nunes ក្រុ​មហ៊ុ​ន​ Trump Media & Technology​ Group ​(TMTG) ​ដែល​ជាក្រុ​មហ៊ុ​ន​បណ្តាក់​ទុន​វិនិយោគ​លើ​ការ​បង្កើត​ Truth Social បា​ន​ចូល​រួម​ជាមួយ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​​ដែល​កំពុង​ដាក់​ខ្លួន​ជា​​អ្នក​បើក​សិទ្ធិ​ឱ្យមា​នកា​របញ្ចេញម​តិ​ដោយ​សេរី​ ហើយស​ង្ឃឹម​ថា​នឹង​ទាក់​ទាញ​អ្នក​ប្រើប្រាស់​ដែល​មាន​អារម្មណ៍​​ទស្សនៈ​របស់​ខ្លួន​រង​ការ​គាប​សង្កត់​ដោយ​វេទិកា​ដទៃ​ទៀត​។​  ​​

​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក​ត្រាំ​ TMTG ​រៀបរាប់​​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយដែ​លចេ​ញ​ផ្សាយ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០២១​ថា​ ខ្លួន​គ្រោង​នឹង​ចុះ​បញ្ជី​នៅទី​ក្រុង​ញូវយ៉ក​ តាម​រយៈ​ការ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុ​ន​ Digital World Acquisition Corp ​(DWAC) ​ហើយ​ទទួល​បាន​ប្រាក់​ចំនួន​ ២៩៣ លា​ន​ដុល្លារ ដែ​ល​ DWAC កា​ន់​កាប់​​​។ ​លើស​ពី​នេះ​ទៀត​​ក្នុង​ខែធ្នូ T​MTG ​បាន​រៃអ​ង្គាស​ប្រាក់​ចំនួន​ ១ ​ពាន់លាន​ដុល្លារ​​ និង​ប្តេជ្ញា​ផ្តល់​ហិរញ្ញប្បទាន​ពី​វិនិយោគិន​ ហើយ​លុយ​នោះក៏​នឹ​ង​មិន​មាន​ដែរ​រហូត​ដល់​កិច្ច​ព្រម​ព្រៀង​ DWAC ​បិទ​បញ្ចប់។​

យោង​តាម​ឯកសារ​បទ​ប្បញ្ញត្តិ​បានបញ្ជាក់ថា សកម្មភាព​របស់​ក្រុមហ៊ុន​ Digital World ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​គណៈកម្មការមូលបត្រ​ និង​អាជ្ញាធរ​និយត​កម្ម​ឧស្សាហកម្ម​ហិរញ្ញ​វត្ថុ​សហរដ្ឋ​អាមេរិក​ ហើយ​កិច្ច​ព្រម​ព្រៀង​នេះ​ទំនង​ជា​នៅ​ឆ្ងាយ​ពីកា​រ​បិទ​ជាច្រើ​ន​ខែ​ទៀត​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន