ស្ថាប័នអន្តរជាតិចំនួន២ សហការគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីអំពីសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម និងផ្តល់ឱកាសមូលនិធិវិនិយោគ

កំពង់ចាម ៖ ស្ថាប័នអន្តរជាតិចំនួន២ រួមមាន គម្រោងខាស់ដែលអនុវត្តន៍ដោយសមាគមសណ្តែកសៀងអាមេរិក​(ASA) និងអង្គការទស្សនៈពិភពលោកកម្ពុជា (World Vision) បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍ការអប់រំ (EDI)ក្នុងការរៀបចំសិក្ខាសាលាបើកជាផ្លូវការវគ្គបណ្តុះបណ្តាលសេវាអភិវឌ្ឍន៍អាជីវកម្ម និងផ្សព្វផ្សាយកញ្ចប់មូលនិធិវិនិយោគ ដើម្បីជួយដល់សហគ្រាសខ្នាតូច និងមធ្យម ក្នុងវិស័យវារីវប្បកម្ម លើជំនាញអាជីវកម្ម និងទុនវិនិយោគ។

តាមរយៈសិក្ខាសាលាដែលបានធ្វើឡើងកាលពីសប្ដាហ៍កន្លងទៅនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាមមួយនេះ អ្នកចូលរួមសរុបប្រមាណជា ៦០នាក់ដែលក្នុងនោះរួមមានអ្នកផ្គត់ផ្គង់ចំណី អ្នកបង្កាត់ភ្ញាស់កូនត្រី វារីវប្បករ អ្នកកែច្នៃ អ្នកបោះដុំ និងអ្នកចែកចាយផលិតផលត្រីបានទទួលការបណ្តុះបណ្តាលទាក់ទងនឹងការធ្វើផែនការនិងគ្រប់គ្រងអាជីវកម្មរបស់សហគ្រាសធុនតូចនិងមធ្យមរបស់ពួកគេ ព្រមទាំងទទួលបានការចែករំលែកបទពិសោធន៍ផ្ទាល់ពីគំនិតច្នៃបង្កើត សហគ្រិនភាព និងភាពជាអ្នកដឹកនាំក្នុងអាជីវកម្មតូច។ ក្នុងនោះផងដែរ គម្រោងខាស់​ក៏បានធ្វើការចែកវិញ្ញាប័ណ្ណបត្របញ្ចប់វគ្គសិក្សាទៅកាន់សិក្ខាកាមចំនួន ១៨នាក់ក្នុងខេត្តកំពង់ចាម ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជុំទី២​​ផងដែរ។

លើសពីនេះអ្នកចូលរួមក៏ទទួលបានព័ត៌មានស្តីអំពីកញ្ចប់មូលនិធិសហវិនិយោគជុំទី៤ និងព័ត៌មានជុំបន្តបន្ទាប់ទៀត ដែលបើកឱកាសឲ្យសហគ្រាសធុនតូច និងមធ្យមដែលមានបំណងពង្រីកអាជីវកម្មវារីវប្បកម្មរបស់ពួកគេទទួលបាននូវការគាំទ្រហិរញ្ញវត្ថុជាមូលនិធិវិនិយោគ ដែលជាជំនួយឥតសំណង។បន្ថែមពីនេះ អ្នកចូលរួមក៏ទទួលបានព័ត៌មានស្តីអំពីអត្ថប្រយោជន៍​ និងនីតិវិធីចូលរួមសមាគមវារីវប្បករនៅកម្ពុជា (CAA)តាមរយៈការសំណេះសំណាលជាមួយនឹងអ្នកតំណាងផ្ទាល់។ នៅក្នុងកំឡុងពេលនៃសិក្ខាសាលាក៏មានកម្មវិធីចុះកិច្ចសន្យាផ្គត់ផ្គង់កូនត្រីរវាងម្ចាស់កសិដ្ខាននផលិតកូនត្រី និងម្ចាស់កសិដ្ឋានចិញ្ចឹមត្រីស្ថិតនៅខេត្តកំពង់ចាម។​

គួរបញ្ចាក់ផងដែរថាមកទល់ពេលនេះ អ្នកទទួលផលដែលបានចុះឈ្មោះនៅក្រោមគម្រោងខាស់មានរហូតដល់ ១ ០៤១នាក់ ក្នុងនោះ រួមមានអ្នកដែលដើរតួនាទីនៅក្នុងខ្សែសង្វាក់ផលិតកម្មទាំងអស់មានដូចជា អ្នកផ្គត់ផ្គង់ចំណី អ្នកបង្កាត់ភ្ញាស់កូនត្រី វារីវប្បករ អ្នកកែច្នៃ អ្នកបោះដុំ និងអ្នកចែកចាយផលិតផលត្រី ដែលក្នុងនោះមានចំនួន ៨៩សហគ្រាសអាជីវកម្ម ស្មើនឹង ១២១នាក់ បានទទួលការបណ្ដុះបណ្ដាលផ្នែកសេវាអភិវឌ្ឍន៍អាជីវកម្មចូលរួមចំណែកធ្វើអោយអាជីវកម្មបស់ពួកគាត់មានភាពប្រសើរឡើង និងជំរុញដល់ទីផ្សារត្រីចិញ្ចឹមក្នុងស្រុកផងដែរ។សហគ្រាសចំនួន ៣២ បានឈ្នះការប្រកួតប្រជែងយកកញ្ចប់មូលនិធិវិនិយោគ ហើយក្នុងនោះមានសហគ្រាសចំនួន ១៦ បានប្រគល់បរិក្ខាវិនិយោគរួចរាល់តាមរយៈកិច្ចលទ្ធកម្មគម្រោង ដែលមានទំហំសាច់ប្រាក់សរុបចំនួន២៣៥ ៣៩០ ដុល្លា ស្មើនឹង ៨៩ ៨២៧ដុល្លាជាទុនបដិភាគវិនិយោគពីគម្រោងខាស់ រីឯទុន ១៤៥ ៥៦៣ដុល្លាទៀតជារបស់ម្ចាស់សហគ្រាសផ្ទាល់។ 

រាល់សិក្ខាកាមចូលរួមសិក្ខាសាលា បានសម្តែងនូវការសាទរ និងបង្ហាញពីអារម្មណ៍រំភើបត្រេកអរចំពោះការរៀបចំសិក្ខាសាលនេះឡើង និងការគាំទ្ររបស់គម្រោងខាស់ ដែលជាជំនួយរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក លើការអភិវឌ្ឍន៍វិស័យវារីវប្បកម្មនៅកម្ពុជាទាំងការបង្កើននូវការផលិត និងការធ្វើអោយប្រសើរឡើងនូវប្រព័ន្ធទីផ្សារត្រីក្នុងស្រុក ព្រមទាំងការគាំទ្រដល់ការអភិវឌ្ឍន៍ស្ថាប័នអាជីវកម្មក្នុងខ្សែក្រវ៉ាក់តម្លៃ នៃវារីវប្បកម្ម ទាំងជំនាញអាជីវកម្ម ទីផ្សារ បច្ចេកទេស ការគាំទ្រហិរញ្ញវត្ថុ និងបណ្តាញអាជីវកម្មនានា។ គម្រោងនេះពិតជាបានរួមចំណែកដល់ការអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍អនុវិស័យវារីវប្បកម្មរបស់រាជរដ្ឋាភិបាល ជាពិសេសវិស័យកសិកម្មនៅកម្ពុជា ។

គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាព ពាណិជ្ជកម្មនៅកម្ពុជា (ខាស់) គឺជាគម្រោងដែលទទួលបានឧបត្ថម្ភថវិកាដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ដើម្បីជំរុញផលិតកម្មត្រីទឹកសាប និងអភិវឌ្ឍវិស័យវារីវប្បកម្មសម្រាប់តម្រូវការទីផ្សារ។ គម្រោងនេះជួយវិស័យវារីវប្បកម្មនៅកម្ពុជាតាមរយៈការពង្រឹងគុណភាពចំណី ពូជត្រី និងបង្កើនប្រសិទ្ធភាពទីផ្សារសំរាប់អ្នកពាក់ព័ន្ធទាំងអស់។ វិស័យឯកជន និងសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារផលិតសណ្ដែកសៀងសហរដ្ឋអាមេរិក អាជីវករ ក៏ដូចជាស្ថាប័នសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀតតាមរយៈការសម្របសម្រួលពីគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាព ពាណិជ្ជកម្មនៅកម្ពុជានេះ។

អង្គការទស្សនៈពិភពលោក គឺជាដៃគូអន្តរជាតិមួយនៃគ្រិស្ទបរិស័ទ ដែលមានបេសកកម្ម​ ដើរតាមព្រះអម្ចាស់យេស៊ូគ្រិស្តជាព្រះសង្គ្រោះ ដោយធ្វើការជាមួយជនក្រីក្រ និងជនដែលរងការគាបសង្កត់ដើម្បីបង្កើតអោយមានការផ្លាស់ប្រែដល់មនុស្សជាតិ​ ស្វែងរកភាពយុត្តិធម៏ និងធ្វើបន្ទាល់ពីដំណឹងល្អនៃនគរព្រះ។

វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ(EDI)គឺជាស្ថាប័នអប់រំដែលផ្តល់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ សេវាប្រឹក្សាយោបល់ និងការស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧។ EDI ប្តេជ្ញាលើកកម្ពស់ការអនុវត្តអាជីវកម្មដោយការគ្រប់គ្រងជើងឯក និងការកំណត់ស្តង់ដារក្នុងការអភិវឌ្ឍន៍ការគ្រប់គ្រង៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ