មជ្ឈិមបូព៌ាជួបបញ្ហាភូមិសាស្រ្តនយោបាយញឹកញាប់ ប៉ុន្តែប្រមូលផ្តុំទៅដោយប្រទេសផលិតប្រេងធំៗរបស់ពិភពលោក

បរទេស ៖ យោងតាមប្រភពពី Investopedia បានលើកឡើងថា មជ្ឈិមបូព៌ាមានប្រទេសចំនួន ៥ ដែលស្ថិតនៅក្នុងចំណោមប្រទេសផលិតប្រេងកំពូលទាំង ១០ របស់ពិភពលោក ហើយមានចំណែកប្រហែល ២៦ ភាគរយនៃផលិតកម្មពិភពលោក។

យ៉ាងណាក៏ដោយ បើទោះបីជាមជ្ឈិមបូព៌ាជួបប្រទះនឹងសង្គ្រាម និងបញ្ហាភូមិសាស្រ្តនយោបាយជាញឹកញាប់ និងច្រើនទសវត្សរ៍ក្ដី ប៉ុន្តែតំបន់នេះនៅតែជាកន្លែងប្រមូលផ្តុំទៅដោយផលិតប្រេង​ដែលរួមចំណែកយ៉ាងសំខាន់នៅក្នុងទីផ្សារប្រេងសកល ជាពិសេស រាល់ពេលដែលមានសង្គ្រាម ឬបញ្ហាភូមិសាស្រ្តនយោបាយណាមួយកើតឡើង បញ្ហាតម្លៃប្រេងតែងឡើងថ្លៃដល់កម្រិតខ្ពស់។ ក្នុងអំឡុងសង្រ្គាមយ៉មគីពពួ (Yom Kippur) កាលពីទសវត្សរ៍ ៧០ អារ៉ាប់បានកាត់បន្ថយការនាំចេញប្រេងទៅកាន់អឺរ៉ុប និងអាមេរិក ដើម្បីបង្ខំប្រទេសលោកខាងលិចដាក់សម្ពាធលើអ៊ីស្រាអែល។ ក្នុងនាមអារ៉ាប់ជាសមាជិកនៃអង្គការប្រទេសនាំចេញប្រេង (OPEC) ត្រូវបានគាំទ្រដោយសូវៀត បានជំរុញតម្លៃប្រេងឆៅកើនឡើងយ៉ាងខ្លាំងរហូតដល់មានវិបត្តិថាមពលសកល។ ក្នុងឆ្នាំ១៩៧៣ តម្លៃប្រេងឆៅមួយធុងបានកើនឡើង ៥ដង ដែលបណ្តាលឲ្យវិបត្តិសេដ្ឋកិច្ចសកលកាន់តែធ្ងន់ធ្ងរ។ យ៉ាងណាមិញ បញ្ហាភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ានៅបន្តកើតឡើងរហូតមកដល់សព្វថ្ងៃនេះ ដែលមានចំណែកដល់ការឡើងតម្លៃប្រេងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

ស្របពេលដែលសហគ្រាសរបស់រដ្ឋផលិតប្រេងបានច្រើន ក្រុមហ៊ុនប្រេងអន្តរជាតិជាច្រើនមានចំណែកក្នុងការចូលរួមផលិតប្រេង និងសកម្មភាពពាក់ព័ន្ធនៅមជ្ឈិមបូព៌ាតាមរយៈការបណ្តាក់ទុនរួមគ្នា កិច្ចព្រមព្រៀងចែករំលែកផលិតកម្ម និងគំរូអាជីវកម្មផ្សេងទៀត។ ខាងក្រោមនេះគឺជាប្រទេសដែលផលិតប្រេងធំៗទាំង ៥ នៅមជ្ឈិមបូព៌ា ៖

១. អារ៉ាប៊ីសាអូឌីត៖ ផលិតប្រេង ១១ លានបារ៉ែលក្នុងមួយថ្ងៃ និងមានចំណែក ១១ ភាគរយនៃទិន្នផលសរុបពិភពលោក។ ប្រទេសនេះបានជាប់ចំណាត់ថ្នាក់ជាអ្នកផលិតប្រេងធំជាងគេក្នុងអំឡុងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៧ បន្ទាប់មកបានធ្លាក់មកនៅចំណាត់ថ្នាក់ទី២ ដោយសារតែការកើនឡើងនៃផលិតកម្មប្រេងនៅក្នុងសហរដ្ឋអាមេរិក។ យ៉ាងណមិញ អារ៉ាប៊ីសាអូឌីត នៅតែជាប្រទេសនាំចេញប្រេងធំបំផុតរបស់ពិភពលោក ជាមួយនឹងទុនបម្រុងប្រេងប្រហែល ២៦៧ ពាន់លានបារ៉ែល។ ឧស្សាហកម្មប្រេង និងឧស្ម័នរបស់អារ៉ាប៊ីសាអូឌីតត្រូវបានគ្រប់គ្រងដោយ Saudi Aramco ដែលត្រូវបានគ្រប់គ្រងដោយក្រសួងប្រេង និងធនធានរ៉ែរបស់អារ៉ាប៊ីសាអូឌីត។ យ៉ាងណាក៏ដោយ បើទោះបីជាក្រុមហ៊ុនប្រេងបរទេសមិនចូលរួមក្នុងការផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីតក៏ដោយ ប៉ុន្តែក្រុមហ៊ុនបរទេសរួមមាន Exxon Mobil (XOM), Sumitomo Chemical Co., និង Total S.A. ស្ថិតក្នុងចំណោមដៃគូរបស់ Saudi Aramco ដែលមានរោងចក្រចម្រាញ់រួមគ្នា និងរោងចក្រគីមីឥន្ធនៈនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

២. អ៊ីរ៉ាក់ ៖ ​ផលិត​ប្រេង​ប្រហែល ៤,៤២ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ហើយ​ជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាង​គេ​ទី ៦ ក្នុង​ពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៥ អ៊ីរ៉ាក ទទួលបានកំណើនផលិតកម្មយ៉ាងច្រើន ប៉ុន្តែប្រទេសនេះជួបប្រទះបញ្ហាជាច្រើនរួមមាន អស្ថិរភាពនយោបាយ ការបន្តអំពើហិង្សា និងហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់។ ផលិតកម្ម​ប្រេង​នៅ​អ៊ីរ៉ាក់​ភាគច្រើន​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ប្រេង​ក្នុង​ទីក្រុង​បាដាក ដោយក្រសួងនេះប្រតិបត្តិការតាមរយៈក្រុមហ៊ុនរដ្ឋមួយចំនួនរួមមាន ក្រុមហ៊ុន North Oil Company, ក្រុមហ៊ុន Midland, ក្រុមហ៊ុន South Oil និងក្រុមហ៊ុន Missan ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ប្រេង​អន្តរជាតិ​ធំៗជាច្រើន​បាន​ចូលរួម​ក្នុង​ការ​ផលិត​ប្រេង​របស់​អ៊ីរ៉ាក់។

៣. អារ៉ាប់រួម (UAE)៖ ផលិតប្រេងជិត ៤ លានបារ៉ែលក្នុងមួយថ្ងៃ និងជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងចំណោមប្រទេសផលិតធំបំផុតរបស់ពិភពលោក។ Abu Dhabi គឺជាកន្លែងស្តុកទុកប្រេងច្រើនជាងគេនៅក្នុងទឹកដីអារ៉ាប់រួម ដែលធ្វើឲ្យវាមានតួនាទីលើសពីការបង្កើតគោលនយោបាយប្រេងរបស់សហព័ន្ធ។ ក្រុមហ៊ុនរដ្ឋ Abu Dhabi National Oil Company (ADNOC) គ្រប់គ្រងប្រតិបត្តិការផលិតកម្មប្រេងនៅ Abu Dhabi ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាសម្រាប់កិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។ ការផលិតប្រេងភាគច្រើននៅ Abu Dhabi ត្រូវបានរៀបចំឡើងក្រោមកិច្ចព្រមព្រៀងចែករំលែកផលិតកម្មរវាង ANNOC និងក្រុមហ៊ុនប្រេងអន្តរជាតិ។ ក្រុមហ៊ុន Emirates របស់ផ្សេងទៀតរបស់អារ៉ាប់រួមប្រើប្រាស់កិច្ចព្រមព្រៀងចែករំលែកផលិតកម្ម និងកិច្ចសន្យាសេវាកម្មស្រដៀងគ្នា ដើម្បីរៀបចំការផលិតប្រេង។ ក្រុមហ៊ុនអន្តរជាតិធំៗមួយចំនួនរួមចំណែកក្នុងការផលិតប្រេងរបស់អារ៉ាប់រួម (UAE) រួមមានដូចជា ៖ BP, Royal Dutch Shell, Total S.A. និង ExxonMobil ។

៤. អ៊ីរ៉ង់៖ ផលិតប្រេង ៣,៤ លានបារ៉ែលក្នុងមួយថ្ងៃ និងជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមប្រទេសផលិតធំបំផុតរបស់ពិភពលោក។ យ៉ាងណាមិញ ឥទ្ធិពលនៃទណ្ឌកម្មសេដ្ឋកិច្ចដែលបានដាក់លើអ៊ីរ៉ង់បានរក្សាកម្រិតផលិតកម្មទាបជាងសក្តានុពលពិតប្រាកដ ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើការវិនិយោគប្រេង និងឧស្ម័ន ខណៈដែលគម្រោងវិនិយោគជាច្រើនត្រូវបានលុបចោល។ ការផលិតប្រេង និងឧស្ម័ននៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ (NIOC) ក្រោមចំណុះរបស់រដ្ឋ នឹងដឹកនាំដោយក្រុមប្រឹក្សាថាមពលកំពូល។ កាលពីខែកក្កដា ឆ្នាំ២០១៥ អ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀងជាមួយសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាល្លឺម៉ង់ ស្តីពីផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដែលអ៊ីរ៉ង់បានយល់ព្រមកំណត់យ៉ាងតឹងរ៉ឹងលើគំរោងនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកចេញនូវទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ។ យ៉ាងណាមិញ នៅឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមជាការឆ្លើយតបទៅនឹងសកម្មភាពអ៊ីរ៉ង់វាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើរោងចក្រប្រេងនៅអារ៉ាប៊ីសាអូឌីត។

៥. គុយវ៉ែត៖ ​ផលិត​ប្រេង​ ៣,១៥ ​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ និងជាប់ចំណាត់ថ្នាក់ទី ១០ ក្នុងចំណោមប្រទេសផលិតប្រេងធំបំផុតរបស់ពិភពលោក។ គុយវ៉ែត រក្សាបាននូវការផលិតជាប់លាប់ក្នុងចន្លោះពី ២,៥ លាន ទៅ ៣ លានបារ៉ែលក្នុងមួយថ្ងៃ ហើយកំពុងជំរុញការបង្កើនផលិតកម្មដល់ ៤ លានបារ៉ែលក្នុងមួយថ្ងៃ។ យ៉ាងណាមិញ ផែនការនេះជួបប្រទះនឹងបញ្ហាលើការវិនិយោគពីបរទេសមិនគ្រប់គ្រាន់ ហើយចាំបាច់ត្រូវពន្យារពេលក្នុងគម្រោងផលិតកម្មប្រេងថ្មី។ ក្រុមហ៊ុនប្រេងអន្តរជាតិត្រូវបានបដិសេធជាយូរមកហើយក្នុងការចូលទៅកាន់គុយវ៉ែត ដោយសារតែរដ្ឋធម្មនុញ្ញគុយវ៉ែតមិនអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសកាន់កាប់ភាគហ៊ុននៅក្នុងធនធានធម្មជាតិគុយវ៉ែត ឬប្រាក់ចំណូលដែលទាក់ទងនឹងធនធានទាំងនោះទេ។ ក្រសួងប្រេងអនុវត្តគោលនយោបាយប្រេងនៅប្រទេសគុយវ៉ែតតាមរយៈសាជីវកម្មប្រេង Kuwait ដែលគ្រប់គ្រងដោយរដ្ឋ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។ ប៉ុន្តែ នៅក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលបានអនុម័តច្បាប់វិនិយោគផ្ទាល់ពីបរទេសដែលអនុញ្ញាតឱ្យមានកម្មសិទ្ធិបរទេស ១០០ ​ភាគរយនៃអាជីវកម្ម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ