យីហោប្រេងខ្យល់និងប្រេងកូឡាក្នុងស្រុកទាំងមានគុណភាព និងថែមទាំងជួយដល់សេដ្ឋកិច្ចមូលដ្ឋាន

ប្រេងខ្យល់ និងប្រេងកូឡា ជាឱសថសង្គ្រោះបឋម ដែលគេនិយមប្រើ មិនថាលើបញ្ហាចុក រោយ ថ្លោះ គ្រិច ឈឺក្បាល គឺតែងតែនឹកឃើញឱសថទាំងនេះមុនគេបង្អស់។ ដោយមើលឃើញពីភាពពេញនិយមនេះហើយ បានជាសហគ្រាសប្រេងកូឡាមួយបានពង្រីកការផលិត ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងជាផ្នែកមួយជួយដល់ជីវភាពសហគមន៍។

អ្នកស្រី អូន សុគន្ធា ស្ថាបនិកសិប្បកម្មផលិតប្រេងខ្យល់ ប្រេងកូឡា រូបនាគព្រួសភ្លើងបានមានប្រសាសន៍ឱ្យដឹងថា ៖

“យីហោយើងជាផលិតផលតាំងពីដូនតា គឺផលិតតជំនាន់មកហើយ ហើយដោយសារមើលឃើញពីតម្រូវការផលិតផល ដែលអាចជួយសង្គ្រោះបឋមជាចាំបាច់ ដែលគាត់ចំណាយតិច ទទួលបានប្រសិទ្ធភាពខ្ពស់ ទើបយើងផលិត និងពង្រីកអាជីវកម្មនេះឱ្យកាន់តែធំ”

អ្នកស្រីបានបន្តថា អាជីវកម្មនេះក៏មានចំណែកចូលរួមជួយសហគមន៍ផងដែរ ដូចជាការដាំប្រទាលនៅក្រោម ឬចន្លោះដំណាំហូបផ្លែធំៗដើម្បីអាស្រ័យផលបន្ថែម ហើយកសិករអាចយកលក់ឱ្យសិប្បកម្មខាងលើបាន។ មួយវិញទៀត ស្ត្រីក្នុងសហគមន៍ក៏បានទទួលប្រយោជន៍ពីអាជីវកម្មនេះផងដែរ ដូចជាឱកាសរកចំណូលបន្ថែមបានពីការងារក្នុងសហគ្រាសផ្ទាល់តែម្ដង។

ស្ថាបនិកខាងលើបន្ថែមថា អ្នកស្រីផ្ទាល់ជាជំនាន់ទី ៣ នៃគ្រួសារដែលផលិត និងកំពុងពង្រីកការផលិត ប្រេងខ្យល់ និងប្រេងកូឡា ដែលមានប្រសិទ្ធភាពខ្ពស់ទាក់ទងនឹងបញ្ហាឈឺ ចុក រោយ លើរាងកាយ មិនក្ដៅ រោល ឬរមាស់លើស្បែកនោះទេ ដែលគេអាចប្រើសម្រាប់លាបរឹត ឬម៉ាស្សាក៏បាន ពោលគឺប្រើដោយពុំចាំបាច់បារម្ភខ្លាចមានបញ្ហា ដោយសារវាផ្សំពីប្រេងធម្មជាតិពិតៗ។

សម្រាប់តម្លៃផលិតផលរបស់សហគ្រាសនេះ ចំពោះប្រេងកូឡា ៥០ ក្រាមតម្លៃ ១៨០០០រៀល ឯ ១៥ ក្រាមតម្លៃ ៦០០០រៀល ចំពោះប្រេងខ្យល់វិញ ចំណុះ ២៥ មីលីលីត្រតម្លៃ ១៨០០០ រៀល ចំណុះ ២២ មីលីលីត្រតម្លៃ ១៥០០០ រៀល ចំណុះ១០ មីលីលីត្រតម្លៃ ១២០០០ រៀល និងចំណុះ ៥ មីលីលីត្រលក់តម្លៃ ៦០០០ រៀល។

ចំពោះវត្ថុធាតុដើមវិញ គ្រឿងផ្សំចម្បងគឺប្រជាប្រភេទប្រទាលពុទ្ធមន្ត ១០៨ មុខ ដែលជាឈ្មោះតំណាងឱ្យប្រទាលច្រើនមុខ បញ្ចូលគ្នាមានទាំងដើម ស្លឹក មើម យកមកចម្រាញ់ធ្វើជាប្រេង ហើយការចម្រាញ់នេះទៀតសោត អាចធ្វើបានចន្លោះខែប្រាំងពីខែមករា ដល់ខែមីនាប៉ុណ្ណោះ ដែលជារដូវកាលមើមប្រទាលចាស់ល្អ ស្អួតជាតិទឹក ងាយស្រួលចម្រាញ់ ចំណែកវត្ថុធាតុដើមខ្លះទៀតក៏ជាទំនិញនាំចូលផងដែរ។

ទាក់ទងនឹងដំណាក់កាលផលិត ដើម្បីទទួលបានផលិតផលសម្រេច គឺត្រូវចំណាយពេលច្រើនក្នុងការចម្រាញ់ប្រេង និងយកមកលាយធ្វើជាប្រេងកូឡា ឯប្រេងខ្យល់ពេលផលិតបានគេត្រូវផ្ងំទុក ៣-៥ ខែសិន ដើម្បីឱ្យប្រេងថ្លាល្អទើបអាចវេចខ្ចប់បាន។

គួរបញ្ជាក់ដែរថា អ្នកស្រីចាប់ផ្ដើមអាជីវកម្មនេះតាំងពីឆ្នាំ ២០១០ តែនៅប្រមាណ ៧ ឆ្នាំដំបូង ផលិតផលនេះមិនទាន់មានការផ្សព្វផ្សាយនៅឡើយទេ តែមានអ្នកស្គាល់តាមរយៈប្រសិទ្ធភាព ហើយមានការណែនាំពីមាត់មួយទៅមាត់មួយ ទើបគេស្គាល់ និងរកទិញជាបន្តបន្ទាប់។ ចំណែកដើមទុននៃការចាប់ផ្ដើមគឺ ២០-៣០ លាន ដែលចំណាយលើសម្ភារផលិតដូចជា ឆ្នាំងសម្រាប់កូរ ឬស្លរឱ្យចេញជាផលិតផល ចង្ក្រាន ក្រៅពីនេះ ក៏មានសម្ភារសម្រាប់វេចខ្ចប់ផលិតផលដូចជាដប ប្រអប់ ប្លាស្ទិក ផងដែរ។

ទន្ទឹមគ្នានេះដែរ អ្នកស្រីក៏បានរៀបរាប់ពីបញ្ហាប្រឈមដែរថា ភាគច្រើនទាក់ទងនឹងដើមទុនផលិត ដែលគេត្រូវចំណាយច្រើនចំពោះការពង្រីកអាជីវកម្ម ហើយស្ថាបនិករូបនេះក៏មានបំណងចង់ពង្រីក និងផ្សព្វផ្សាយពីយីហោនេះបន្ថែមទៀត ដើម្បីក្លាយជាផលិតផលប្រេងខ្យល់ និងប្រេងកូឡាឈានមុខក្នុងប្រទេសផងដែរ។ ចុងក្រោយ អ្នកស្រី សុគន្ធា ក៏សូមអំពាវនាវឱ្យបងប្អូនប្រជាជនយើងជួយគាំទ្រផលិតផលក្នុងស្រុក ដែលមានគុណភាព និងជាផ្នែកមួយជួយដល់សេដ្ឋកិច្ចជាតិផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន