អង់គ្លេស និង ADB នឹងផ្តល់ហិរញ្ញប្បទានបៃតង ១៣៤ លានដុល្លារដល់បណ្តាប្រទេសអាស៊ាន

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេស  បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតមូលនិធិដែលមានទុនវិនិយោគ ១០៧ លានផោន (ប្រហែល ១៣៤ លានដុល្លារ) ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាអាស៊ាន ដែលមានរួមមានប្រទេសកម្ពុជា ដើម្បីបង្កើនការផ្តល់ហិរញ្ញប្បទានបៃតង និងផ្លាស់ប្តូរទៅការអភិវឌ្ឍន៍បំភាយធាតុពុលកម្រិតទាប និងធន់នឹងប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២២។

ក្រុមការងារមូលនិធិ​ UK-ASEAN Catalytic Green Finance Facility Fund (ACGF) Trust Fund នឹងប្រើប្រាស់មូលនិធិចក្រភពអង់គ្លេស និង ADB ដើម្បីពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានកាបូនទាប និងធន់នឹងអាកាសធាតុ និងជំរុញការផ្តល់ហិរញ្ញប្បទានពីប្រភពទុនសាធារណៈ និងឯកជន។ មូលនិធិនេះនឹងក្លាយជាផ្នែកមួយនៃវេទិការការងើបឡើងវិញបៃតងរបស់អាស៊ាន (ASEAN Green Recovery Platform)។

លោក Masatsugu Asakawa ប្រធានធនាគារ ADB មានប្រសាសន៍ថា យើងកំពុងប្រឈមមុខនឹងវិបត្តិអាកាសធាតុសកល ហើយតំបន់អាស៊ីអាគ្នេយ៍ត្រូវការដំណោះស្រាយរហ័ស និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយប្រទេសនានាក្នុងការបង្កើនការផ្តល់ហិរញ្ញប្បទាន ដើម្បីដាក់ចេញនូវគោលដៅ និងមហិច្ឆតាអាកាសធាតុរួម ។ លោកបានថ្លែងបន្តថា មូលនិធិថ្មីនេះនឹងបង្កើតភាពជាដៃគូដ៏យូរអង្វែងរវាងចក្រភពអង់គ្លេស និងADB តាមរយៈរចនាសម្ព័ន្ធមូលនិធិប្រកបដោយភាពច្នៃប្រឌិត ដែលនឹងប្រមូលមូលនិធិសាធារណៈ និងឯកជន និងកសាងគម្រោងអាកាសធាតុដែលមានភាពធន់នៅក្នុងតំបន់។

បណ្តាប្រទេសអាស៊ានកំពុងប្រឈមមុខនឹងការកើនឡើងនៃថ្លៃដើម​ ដោយសារការប្រែប្រួលអាកាសធាតុ ដែលបន្ថែមលើតម្រូវការវិនិយោគដែលមានស្រាប់ចំនួន ២១០ ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកប្រចាំតំបន់អាស៊ី លោកស្រី Amanda Milling មានប្រសាសន៍ថា ៖

“ក្នុងនាមជាដៃគូដ៏គួរឱ្យទុកចិត្តដល់អាស៊ាន ការផ្តល់ហិរញ្ញប្បទានរបស់ចក្រភពអង់គ្លេសនេះតាមរយៈ ADB គឺជាការចាំបាច់ដើម្បីជួយផ្តល់នូវការវិនិយោគបៃតងថ្មីដែលអាចទុកចិត្តបាន ការបង្កើតការងារ និងដាក់អ្នកជំនាញចក្រភពអង់គ្លេសជាបេះដូងនៃការដោះស្រាយការប្រែប្រួលអាកាសធាតុ”

លោកស្រីបន្ត វាជាជំហានថ្មីមួយទៀតក្នុងការផ្តល់នូវការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសដែលបានធ្វើឡើងនៅ COP26 នៅ Glasgow កាលពីឆ្នាំមុន។

មូលនិធិនេះនឹងប្រើប្រាស់ធនធានហិរញ្ញវត្ថុសម្រាប់មូលនិធិ ACGF ដែលជាយានផ្តល់ហិរញ្ញប្បទានបៃតងក្នុងតំបន់ដែលគ្រប់គ្រងដោយ ADB សម្រាប់បណ្តាប្រទេសអាស៊ាន។ ចាប់តាំងពីការចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០១៩ មូលនិធី ACGF បានទាក់ទាញទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារ ក្នុងការសន្យាផ្តល់ហិរញ្ញប្បទាន និងរួមបញ្ចូលគម្រោងចំនួន ៥ នៅក្នុងគម្រោងផ្តល់ហិរញ្ញប្បទានផ្លូវការរបស់ខ្លួន។ វាបានជួយអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងចំនួន ២៩ និងផ្តល់ការគាំទ្រផ្នែកប្រឹក្សា ដែលអាចឱ្យប្រទេសនានាអាចទាញយកទីផ្សារមូលធនតាមរយៈការចេញមូលបត្របំណុលបៃតងច្រើនជាង ៥,៦ ពាន់លានដុល្លារ។ មូលនិធិ UK-ACGF Trust Fund នឹងកសាងលើកិច្ចខិតខំប្រឹងប្រែង និងគាំទ្រប្រទេសទាំងនេះ តាមរយៈប្រាក់កម្ចី និងជំនួយបច្ចេកទេស ដើម្បីប្រមូលទុន រួមទាំងតាមរយៈគំនិតផ្តួចផ្តើមក្នុងតំបន់ ដូចជា Blue SEA (Southeast Asia) Finance Hub ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី។

ថ្មីៗនេះ ADB បានបង្កើនមហិច្ឆិតារបស់ខ្លួនក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ដល់ ១០០ ពាន់លានដុល្លារពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០៣០។ ADB ប្តេជ្ញាធានាឱ្យបានយ៉ាងហោចណាស់ ៧៥% នៃចំនួនប្រតិបត្តិការសរុបរបស់ខ្លួន នឹងគាំទ្រដល់ការកាត់បន្ថយ និងការបន្សាំការប្រែប្រួលអាកាសធាតុនៅឆ្នាំ 2030។ ចក្រភពអង់គ្លេស គឺជាសមាជិកស្ថាបនិកមូលនិធិរបស់ ADB៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ