ការធ្លាក់ចុះ​នៃគម្រោងសាងសង់ ​និងទុនវិនិយោគនៅពេលបច្ចុប្បន្ន​មិនប៉ះពាល់​ដល់វិស័យ​សំណង់​ទាំង​មូលនោះទេ

ភ្នំពេញ ៖ ផ្អែកតាមរបាយការណ៍របស់ក្រសួង​រៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបង្ហាញថា ក្នុងរយៈពេល៥ខែ​ទុនក្នុង​វិស័យ​សំណង់​បានធ្លាក់ចុះ​រហូតដល់៦០ភាគរយ​​ធៀបនឹង​រយៈ​ពេលដូចគ្នា​ក្នុងឆ្នាំ២០២១កន្លងទៅ​ ប៉ុន្តែការធ្លាក់ចុះ​ទុន និ​ងគម្រោង​សាងសង់​ក្នុងរយៈ​ពេលដើមឆ្នាំ២០២២​នេះ វានឹងប៉ះពាល់​ដល់វិស័យ​នេះ​ទាំងមូល​ឡើយ ។​

លោក​ឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង ប្រធាន ​ KW Cambodia បានមាន​ប្រសាសន៍ឱ្យដឹងថា កា​រ​ធ្លាក់​ចុះនេះ​នឹង​មិនប៉ះពាល់​ដល់វិស័យ​នេះទាំងមូល​នោះទេ តែវា​ប៉ះពាល់​ត្រឹមតែបុគ្គល ​និងអ្នកអភិវឌ្ឍ​ន៍​ដែល​​មិនមានទុន​គ្រប់គ្រាន់តែប៉ុណ្ណោះ ។

លោកបន្តថា ៖

“យើងទទួលស្គាល់​ថា​ក្នុងរយៈ​ពេលប៉ុន្មានខែ​នេះ​ ពិតជា​មានការធ្លាក់ចុះ​មែន ប៉ុ​ន្តែ​​​​ការជាប់គាំង​លើ​គម្រោងសាងសង់​មួយចំនួន​​គឺជា​រឿង​បុគ្គល​ ដោយសារតែគម្រោងខ្លះ​ស្ទើរទាំង​ទុន​វិនិ​យោគ​​ស្ទើរទាំងបទពិសោធន៍ ទាំង​ក្រុម​លក់ និងការសាងសង់ តែការជាប់គាំង​នៃគម្រោង​មួយចំនួន​នេះ មិន​ប៉ះ​ពាល់​ដល់​ឧស្សាហកម្ម​សំណង់ទាំងមូល​នៅកម្ពុជា​ឡើយ​ ខណៈគម្រោងខ្លះទៀត​គេនៅបន្ត​ដំណើរការ​សាង​សង់​ ការលក់​និងចេញគម្រោងថ្មីៗជា​បន្តបន្ទាប់”

លោក​ឧកញ៉ា​បន្ថែមថា​ ៖

“នៅពេលគម្រោងសាងសង់​លក់​មិនដាច់ គេនឹងអត់សាងសង់បន្ថែម​ដូច្នេះហើយ​ទើប​ធ្វើឱ្យការ​វិនិយោគ​ទៅលើ​គម្រោង​ថ្មីៗ​មិនមានច្រើននៅក្នុងឆ្នាំនេះ ប៉ុន្មានគម្រោង​ខ្លះទៀត​គេលក់​បាន​ជា​ហូរ​ហែ​​ហើយគេក៏ចេញ​គម្រោងថ្មីៗជា​បន្តបន្ទាប់ ដូច្នេះហើយ​សម្រាប់បច្ចុប្បន្ន​នេះ​អ្នកណាខ្លះ​អ្នក​ពូកែ នៅ​តែទ​ទួលបានការគាំទ្រ និង​អភិវឌ្ឍន៍គម្រោង​ថ្មីៗ”

លោក​ ច្រឹក សុខ​នីម​ ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​ (CVEA)បានមានប្រសាសន៍​ផង​ដែរ​ថា ផលប៉ះពាល់​ពី​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន​ជៀសមិនផុតទេ​ ប៉ុន្តែវាមិនប៉ះពាល់ខ្លាំង​ដល់​កម្ពុជា​ធ្ងន់ធ្ងរនោះឡើយ ដោយសារវិនិយោគិនក្នុងស្រុក​​បាន​ចាប់ផ្ដើម​បញ្ចេញទុន​ក្នុងការ​វិនិយោគ​អចលនទ្រព្យ​ និងសំណង់​​ឡើង​វិញ ជាពិសេស​នៅដើមឆ្នាំ២០២២​នេះ ប៉ុន្តែសម្រាប់​វិនិយោគិន​មកពីបរទេស​គឺត្រូវការពេលវេលា​បន្តិច​ដើម្បី​ទាក់ទាញ​ពួកគេ​ឱ្យត្រលប់មកកាន់​កម្ពុជា​ជា​ថ្មី​ ។

លោកបន្តថា​ វិនិយោគិន​បរទេស​បានចូលមក​ឡើងតែក្នុងចំនួន​តិចតួចនៅឡើយ ហើយរំពឹងថា​នៅ​ក្នុងរយៈពេលកន្លះឆ្នាំ​ទៀត​ពួកគេ​នឹង​ចាប់ផ្ដើមសិក្សា​ស្វែងយល់​ពីសក្ដានុល​នៃការ​វិនិយោគនៅក្នុងប្រទេស​​កម្ពុជា ខណៈវិនិយោគិន​ក្នុងស្រុកក៏បាន និងកំពុង​បញ្ចេញ​សកម្មភាព និ​ងបានត្រៀមខ្លួន​រួចជា​ស្រេច​ក្នុងការ​ស្វាគមន៍​​វិនិយយោគិនបរទេស ​ជាពិសេសវិនិយោគិនមកពីប្រទេស​ចិន៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ