ស្វែង​យល់ពី​នីតិវិធី​នៃការ​ចុះបញ្ជី​ដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ភ្នំពេញ ៖ ការ​ចុះបញ្ជី​ដីធ្លីនៅក្នុង​ប្រទេស​កម្ពុជា ត្រូ​វបានបែងចែកជា​៣​ប្រភេទ រួមមានការ​ចុះបញ្ជី​មានល​ក្ខណៈ​ជា​ប្រព័ន្ធ និងការ​ចុះបញ្ជីដីធ្លី​ដាច់ដោយដុំ​ និងការ​ចុះបញ្ជី​ដីធ្លី​បំពេញបន្ថែម ប៉ុន្តែ​នៅពេល​នេះ យើង​សូមលើ​កយក​ពី​នីតិ​វិធី​នៃការ​ចុះបញ្ជី​ដីធ្លី​មានលក្ខណៈ​ជា​ប្រព័ន្ធ ។

ការ​ចុះបញ្ជីដីធ្លី​មានលក្ខណៈ​ជា​​ប្រព័ន្ធ ត្រូវ​បាន​បែងចែកជា​៥ដំណាក់​ ក្នុងនោះ ៖

ដំណាក់​កាលទី​១ អំពី​ការរៀបចំ ​៖ អភិបាល​ខេត្ត​ ក្រុង​ ជាអ្នកប្រកាស​តំបន់ដែល​ក្រុមមន្ត្រីចុះបញ្ជីដីធ្លី​ត្រូវ​ធ្វើការ​កំណត់ វាស់វែង​ព្រំដី  និងវិនិច្ឆ័យ ។ ក្រោយពីការ​កំណត់​រួចមក​ អភិបាល​ខេត្ត​ត្រូវ​ការធ្វើប្រជុំវិនិច្ឆ័យ​ ដោយ​ផ្ដល់​ព័ត៌មាន​មក​អាជ្ញាធរ​មូលដ្ឋាន​ យ៉ាង ១៥​ថ្ងៃ​និង​សាធារណជន​យ៉ាង​តិច​៧​ថ្ងៃមុនកា​រប្រជុំ​ ។​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ត្រូវ​ធ្វើឡើង​ក្នុង​តំបន់​ធ្វើការ​វិនិច្ឆ័យ​ ដែលមានលក្ខណៈជា​ប្រព័ន្ធ ។

ដំណាក់​កាលទី​២អំពី​ប្រតិបត្តិការ​បច្ចេកទេស  ៖ មន្ត្រីចុះបញ្ជី​ដីធ្លី​ធ្វើការ​កំណត់​កំណត់​ព្រំដី វាស់វែង​ក្បាលដី និងធ្វើកា​រវិនិច្ឆ័យ​ ទៅលើ​ឯក​សារ​ និងភស្តុតា​ង​ផ្សេងៗជាលក្ខណៈរូប​ ជា​លាយ​លក្ខណ៍​​អក្សរ​ ឬចម្លើយ​ផ្ទាល់​មាត់ទាក់ទង​នឹង​ព្រំដី ។ ​ចំណែក​​មន្ត្រី​នៅការិយាល័យ​ ប្រសិន​បើ​មិនមាន​ទំនាស់​ក្នុងការ​កំណត់​ព្រំដី​នោះទេ ទិន្ន​ន័យ​ដែល​ប្រមូលបាន​ត្រូវ​ប​ញ្ចូលក្នុង​កុំព្យូទ័រ​ ដើម្បី​កសាង​ប្លង់​សុរិយោដី​ បញ្ជី​​ឈ្មោះម្ចាស់ដី និងសៀវភៅគោល​បញ្ជីដីធ្លី ។

ដំណាក់​កាលទី​៣ ការ​បិទ​ផ្សាយ​ជា​សាធារណៈនូវ​ឯកសារ​នៃការ​វិនិច្ឆ័យ ៖ អាជ្ញាធរ​ខេត្ត​ ក្រុង ត្រូវ​ប្រកាស​ផ្សាយជាសាធារណៈ អំពីឯកសារ​​នៃការ​វិនិច្ឆ័យ​ទាំងអស់​រយៈ​ពេល​២០​ថ្ងៃ ដើ​ម្បី​ឱ្យបុគ្គលពាក់ព័ន្ធ​ទាំងអស់​ធ្វើការ​ពិនិត្យ ឬតវ៉ា ។ ប្រសិន​បើ​គ្មានទំនាស់​ទេ គណៈក​ម្មកា​រ​រដ្ឋ​បាល​ត្រូវផ្ដល់​ការ​យល់​ព្រមលើ​ឯកសារ​នៃការ​វិនិច្ឆ័យ​​ទាំងនោះ ។ បន្ទាប់មកទៀត គណៈ​ក​​ម្ម​ការ​​រដ្ឋ​បា​ល​ត្រូវ​បញ្ជូន​ឯកសារ​នៃការ​វិនិច្ឆ័យ​ទៅ​រដ្ឋ​បាលសុរិយោដី​ថ្នាក់​ខេត្ត​ ក្រុង ដើម្បី​ត្រួតពិនិត្យ​លក្ខណៈ​ប​ច្ចេក​ទេស និងចុះហត្ថលេខា​ទទួល​ស្គាល់ ។

ដំណាក់កាលទី៤ អំពីការ​សម្រេច​លើ​ឯកសារ ៖ ក្រោយពីផុត​រយៈ​ពេល​បិទផ្សាយ​ជាសាធារណៈ អភិបាល​ខេត្ត​ ក្រុង និ​ងរដ្ឋ​មន្ត្រីក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និង​សំណង់​ចុះ​ហត្ថ​លេខា​សម្រេច​លើឯកសារ​​នៃការ​វិនិច្ឆ័យ​ ហើយឯកសារ​នោះ​នឹង​ចាត់ទុកជា​ឯកសារ​ផ្លូវការ​តាមច្បាប់ ។​

ដំណាក់​កាលទី​៥​ អំពីការ​ចេញ​បណ្ណ ៖ នៅពេលដែល​នីតិ​វិធី​នៃការ​វិនិច្ឆ័យ​ត្រូវបានបញ្ចប់​ជាស្ថាពរ​ ឯក​សារ​នៃ​ការ​វិនិច្ឆ័យ និងឯកសារ​រណប​​ពាក់ព័ន្ធទាំងអស់​ ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋបាល​សុរិយោដី​​ដើម្បីចុះបញ្ជី​ចេញ​បណ្ណ ​។

ឯកឧត្តម​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង​រៀបចំដែនដីនគរូប​នីយកម្ម និង​សំណង់ បានថ្លែង​នាពេល​កន្លងមក​នេះថា តាមផែនការ​របស់ក្រសួង​រៀប​ចំ​ដែន​ដីនគ​រូប​នីយកម្ម​និងសំណង់ នឹង​ជំរុញឱ្យមន្ត្រី​ទាំងអស់​ចុះបញ្ជី​ដីធ្លី​នៅទូទាំង​ប្រទេស​ឱ្យរួចរាល់​ជា​ស្ថាពរ​នៅមុន​ឆ្នាំ ២០៣០ខាងមុខនេះ ដោយបច្ចុប្បន្ន​ មន្ត្រី​នៃក្រសួង​រៀបចំដែន​ដីន​គ​រូប​នីយកម្ម​និងសំណង់ បាននិងកំពុង​ធ្វើកិច្ច​ការ​ងារ​យ៉ាង​មមាញឹក ហើយឯកឧត្តម​ក៏បានកោតសរសើរ​ចំពោះ​កិច្ច​ខិតខំប្រឹង​ប្រែងរបស់មន្ត្រីសុរិយោដីទាំងអស់​ដែល​បាន​ធ្វើការ​ងារ​ចុះ​បញ្​ជីដីធ្លីជូន​ប្រជាពលរដ្ឋ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​