រយៈពេល​២ឆ្នាំ ក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់ សម្រេច​បានការ​វាស់វែងដីធ្លី៩៩ភាគរយ​នៃផែនការ​

ភ្នំពេញ ៖ ក្នុងរយៈពេល​២ឆ្នាំ ពោលគឺចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ដល់​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ សម្រេច​បានលទ្ធផល​ចុះវាស់​វែងដីធ្លីចំនួន ៥ ៦៦១ ៨៥២ក្បាលដី ស្មើនឹង​៩៩ភាគរយ​នៃផែនការសរុប ។ នេះបើតាម​របាយការណ៍របស់ក្រសួង​រៀបចំដែន​ នគរូបនីយកម្ម និងសំណង់​ ។

ក្នុង​របាយការណ៍ដដែលបានបង្ហាញថា ក្នុងរយៈពេល​២ឆ្នាំកន្លងទៅនេះ ក្រសួង​ដែនដី បានកំណត់​ផែនការ​វាស់វែង​ដីឱ្យ​បានចំនួន ៥ ៧១៤ ៦០៥​ក្បាលដី ប៉ុន្តែសម្រេច​រហូតដល់​ជាង ៥លាន៦៦សែនក្បាលដីទៅហើយ នៅសល់​តិច​តួច និងបង្ហើយនៅក្នុងឆ្នាំ២០២៦ខាងមុខនេះ ។​

សម្រាប់ឆ្នាំ២០២៥​ គិតត្រឹមដំណាច់ខែតុលា ក្រសួង​បានសម្រេច​បានលទ្ធផល​វាស់វែង​ដីសរុប​ចំនួន ១ ៣៦០ ៤២៥ក្បាល ឬស្មើនឹង​៩៥ភាគរយនៃផែនការ ដែលផែនការ​ក្នុងឆ្នាំ២០២៥​ មានចំនួន ១ ៤៣៥ ១៩៨​ក្បាល ។​ ក្បាលដីដែលនៅសល់​មិនទាន់បានវាស់វែង​មានប្រមាណ ៥២ ៧៥០​ក្បាល​ដី ក្នុងនោះមាននៅខេត្ត​រតនគិរី  ខេត្តកោះកុង ខេត្តកំពត និងរាជធានីភ្នំពេញ ខណៈខេត្ត​ចំនួន​២១​ផ្សេងទៀត បានបញ្ចប់​ការ​វាស់វែង​រួចហើយ​ ។

ទន្ទឹង​នឹង​លទ្ធផល​នៃការ​ចុះវាស់វែងដីធ្លី ក្រសួងរៀបចំដែនដី ក៏បាន​សម្រេច​លទ្ធផល​ចុះបញ្ជី និងចេញ​ជា​បន្ត​បន្ទាប់ជូនម្ចាស់កម្មសិទ្ធិ​ដីធ្លី ក្នុងនោះក្បាលដែល​ត្រូវ​បានចុះបញ្ជីសរុបចំនយន ១៣ ៧៥១ ០០៧​ក្បាល​ដី ហើយបានចេញ​បណ្ណ​សរុប​ចំនួន ៨ ៨០៩ ២៥២ក្បាលដី និ​ងបានចែក​បណ្ណកម្មសិទ្ធិ​រួចរាល់ មានចំនួន ៨ ១៦២ ៥៤៩​ក្បាលដីផងដែរ ។

គួរ​រម្លឹកថា ដើម្បីចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី សាយ សំអាល់ បានដាក់ចេញនូវ​ចង្កោម​គោល​នយោបាយ​អាទិភាព​ចំនួន ១៥ចំណុច ក្នុងនោះពាក់ព័ន្ធនឹ​ងអនុវិស័យ​រដ្ឋបាលដីធ្លី បានដាក់ចេញនូវគោល​​នយោបាយ​ ការ​ចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់​ចិត្ត និង​បរិយាកាស​គ្មានវិវាទ ដែល​ប្រតិបត្តិផ្ទាល់​ដោយផែន ការងារ​សុរិយោដីនិងភូមិសាស្ត្រ ។

បើតាម​ប្រសាសន៍របស់​ឯកឧត្តម​ឧ​បនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួ​ងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បាន​ថ្លែង​នៅក្នុងសន្និបាទបូក​សរុបការងារកាលពីពេលថ្មីៗនៅមុខមន្ត្រីរាប់ពាន់​នាក់ថា យុទ្ធ​នា​ការបញ្ចប់ការ​វាស់វែង​ដី និងចុះបញ្ជី រហូតដល់ចេញបណ្ណកម្មសិទ្ធិជូន​ពលរដ្ឋ​នេះ គឺដើម្បីបញ្ចប់​ភាពចម្រូ​ង​​ចម្រាស់ និងភាពមិនច្បាស់លាស់​នៃព្រំដី ដោយមិនចង់ឱ្យពលរដ្ឋ​នៅតែ​បន្ត​មានទំនាស់​រឿងព្រំដី​រ៉ាំរ៉ៃ តកូនចៅ​ទៀត​នោះទេ ។ ការ​បញ្ចប់​ការវាស់វែងដី និ​ងចេញបណ្ណជូនពលរដ្ឋ នឹងអាច​ឱ្យពួកគាត់​រស់នៅសុខសាន្ត​ និង​មានភាពសុខុដុមរមនា​រវាង​គ្នា​នឹ​ងគ្នា​តកូនតចៅ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​


Leave a Reply

Your email address will not be published.Required fields are marked *