យល់ដឹងពីទិដ្ឋភាពទូទៅនៃភាពក្រីក្រនៅអាមេរិកក្នុងនាមជាប្រទេសមាន GDP ខ្ពស់ជាងគេបំផុត ​(ភាគ១)

យោងតាមតួលេខចុងក្រោយដែលមិនអាចលាក់បាំងបាននោះបានបង្ហាញថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបើទោះបីជាមានឈ្មោះជាប្រជាជាតិដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោកក្ដី ប៉ុន្តែបើផ្អែកទៅលើផលិតផលក្នុងស្រុក (GDP) និងចំនួននៃពលរដ្ឋដែលរស់នៅក្នុងភាពក្រីក្រនៅមានចំនួនខ្ពស់ធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតដែលមានសេដ្ឋកិច្ចខ្លាំង។

តួលេខជំរឿនចុងក្រោយ និងត្រូវបានយកមកចេញផ្សាយដោយ CNBC បានបង្ហាញថា បច្ចុប្បន្នផលិតផលក្នុងស្រុកសរុបរបស់អាមេរិកមានប្រមាណជា ២៣,៣១ទ្រីលានដុល្លារ ប៉ុន្តែពលរដ្ឋអាមេរិកក្នុងចំនួនទៅដល់ ៣៧,៩លាននាក់ ឬត្រូវជា ១១,៦ភាគរយដែលកំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ ទោះបីជាយ៉ាងណាក្តី ភាពក្រីក្ររបស់អាមេរិកត្រូវបានគេមើលឃើញថាគឺមិនមែនបង្កមកពីបញ្ហាវិបត្តិមនុស្សធម៌នោះឡើយ ប៉ុន្តែវាត្រូវបានចាត់ទុកថាជាបញ្ហាវិបត្តិសេដ្ឋកិច្ចនោះទៅវិញទេ។

អាមេរិក ជារៀងរាល់ឆ្នាំបានបញ្ចេញថវិការដ្ឋដល់ទៅ ១១ភាគរយនៃចំណែកថវិកាប្រចាំឆ្នាំទាំងអស់ ឬត្រូវជា ៦៦៥ពាន់លានដុល្លារចូលទៅក្នុងកម្មវិធីសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេស (Economic Security Programs)។ កម្មវិធីដែលនឹងត្រូវប្រើប្រាស់ថវិកាចាំបាច់ទៅលើកិច្ចការងារសំខាន់ៗដូចជាសន្តិសុខសង្គម ជំនួយស្បៀងអាហារ ឥណទានពន្ធ និងជំនួយលំនៅដ្ឋានដែលអាចជួយផ្តល់ឱកាសតាមរយៈការសម្រាលភាពក្រីក្រ និងការលំបាករយៈពេលខ្លី និងក៏ដូចជាសម្រាប់ធ្វើឱ្យប្រសើរឡើងនូវលទ្ធផលរយៈពេលវែងសម្រាប់ពលរដ្ឋដែលជាកុមារផងដែរ។

យ៉ាងណាក៏ដោយ បើទោះបីជាបានចំណាយថវិកាច្រើនលើសលប់ក្នុងការចូលរួមកិច្ចការងារអន្តរជាតិដើម្បីកាត់បន្ថយភាពក្រីក្រជាមួយនឹងបណ្តាប្រទេសផ្សេងៗក្តី ប៉ុន្តែភាពក្រីក្ររបស់អាមេរិកខ្លួនឯងហាក់ដូចជាមានភាពអាក្រក់ទៅៗ និងមិនទាន់អាចដោះស្រាយបាននៅឡើយចំពោះបញ្ហាភាពក្រីក្រក្នុងប្រទេសរបស់ខ្លួនឯងអស់រយៈពេលជាច្រើនឆ្នាំ ខណៈដែលគិតត្រឹមបញ្ហាភាពក្រីក្ររបស់កុមារ (Child Poverty) ប៉ុណ្ណោះ បានធ្វើឲ្យអាមេរិកខាតបង់ទឹកប្រាក់អស់ប្រមាណជា១ទ្រីលានដុល្លារមកហើយ។

នៅក្នុងរបាយការណ៍ស្រាវជ្រាវចុងក្រោយមួយដែលបានធ្វើឡើងដោយទូរទស្សន៍ CNBC បានរកឃើញថា បញ្ហាភាពក្រីក្រនៅក្នុងប្រទេសអាមេរិកគឺជាវិបត្តិជាយូរឆ្នាំមកហើយ ហើយមកទល់នឹងពេលបច្ចុប្បន្ននេះ អាមេរិកខ្លួនឯងនៅមិនទាន់អាចដោះស្រាយ ឬធ្វើឲ្យប្រសើរឡើងនូវវិបត្តិដ៏រាំរ៉ៃនេះនៅឡើយ។ ចំណងជើងដែល CNBC បានដាក់ធំៗទាំងនៅលើអត្ថបទសរសេរ និងព័ត៌មានជាវីដេអូនោះមានឈ្មោះថា​ Why The U.S. Can’t End Poverty ឬមានន័យថា ហេតុអ្វីមកទល់ពេលនេះអាមេរិកនៅតែមិនទាន់អាចបញ្ចប់វិបត្តិក្រីក្រនៅក្នុងប្រទេសនៅឡើយ។ គួរឲ្យដឹងដែរថា ក្រុមអ្នកជំនាញសេដ្ឋកិច្ចរបស់ CNBC បានធ្វើការស្រាវជ្រាវ និងពិនិត្យទៅលើស្ថានភាពទូទៅ និងជាក់ស្តែងចំនួន៣នៃវិបត្តិរបស់អាមេរិកមួយនេះក្នុងនោះទី១ គឺជាមូលហេតុដែលនាំកើតមាននៃបញ្ហាក្រីក្រ, ទី២ទៅលើរបៀបនៃការវាស់វែងភាពក្រីក្រ ហើយទី៣គេបានសិក្សាទៅលើដំណោះស្រាយជារួមនាពេលកន្លងមក និងបច្ចុប្បន្ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ