រដ្ឋមន្ត្រី​ដែនដី ណែនាំឱ្យ​គិតគូរដល់​ការងារសម្បទា​នដីដើ​ម្បី​សង្គ​ម និ​ង​សេ​ដ្ឋ​កិច្ច​ ​និ​ងលើកស្ទួយជីវ​ភាព​ប្រជា​ពល​រដ្ឋ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែ​នាំដល់ថ្នាក់​​ដឹកនាំក្រសួង និង​ក្រុមការងារ ដែលពាក់ព័ន្ធឱ្យពង្រី​ក​ការ​​​គិ​ត​គូរ​ប​ន្ថែ​ម​ទៀ​ត​លើ​កា​រងារសម្បទានដីដោយមិនគ្រាន់តែជាការចែកដីធ្លីតាមគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាកា​រ​ជួ​យ​លើ​ក​ស្ទួយ​ក​ម្រិត​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ។

នៅក្នុងកិច្ចប្រជុំណែនាំការងារសម្បទានដីដើម្បីសង្គម និងសេដ្ឋកិច្ច និងការរៀបចំកែលម្អឆ្នេរសមុទ្រ ដែល​បានធ្វើ​ឡើ​ង​នៅទី​ស្ដី​ការក្រសួង នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា វិសាលភាពនៃការងាររបស់ក្រសួងរៀបចំដែនដី គឺមានទំ​ហំ​ធំធេង ហើយការងារដែលធ្លាប់ធ្វើពីមុនមកដល់បច្ចុប្បន្នគឺកាន់តែមានទំហំធំធេងជាងមុនទៅទៀត ដូ​ច្នេះ​សូមកុំគិតត្រឹមតែការងារស្នូលតែ១ជ្រុង ប៉ុន្តែត្រូវពង្រីកការគិតគូរបន្ថែមទៀតដើម្បីជំរុញកិច្ចអភិវឌ្ឍ លើ​កស្ទួយ​គុណភាពជីវិតរបស់មនុស្ស ក៏ដូចជាលើកកម្ព​ស់ជីវ​ភាព​រស់​នៅ​រ​បស់​ប្រ​​ជាព​ល​​រដ្ឋ​ឱ្យ​ប្រ​សើរ​ឡើង​ផង​ដែរ ។

ទាក់ទិននឹងការងាររៀបចំកែលម្អឆ្នេរសមុទ្រ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែ​នាំ​ថ្នាក់​ដឹក​នាំ​ក្រសួង​ត្រូវជ​ជែក​ពិ​ភា​ក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំផែ​​ន​ការ​ថ​វិ​កាកែ​​លម្អ​ឆ្នេ​រស​មុ​ទ្រ ​ប​ន្ទា​ប់ម​ក​ត្រូ​វពិ​ភា​ក្សាជា​មួ​យប​ណ្ដា​ឃុំនៅតាមតំបន់ឆ្នេរថា តើត្រូ​វរៀ​ប​ចំ​កែ​លំអរ​អ្វី​ខ្លះ​នៅ​តំ​ប​ន់​ឆ្នេ​រ​ដើ​ម្បី​​ឱ្យ​តំ​ប​ន់ឆ្នេ​​រកា​ន់​​តែមានសោភ័ណភាព មានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរ​ជាតិ​អោយ​ចូ​ល​ម​ក​កំ​សា​ន្ត​កា​ន់តែច្រើន សំដៅទទួលបានប្រាក់ចំណូលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិនិងជីវភាពប្រជាពលរដ្ឋ ។ ជាមួយនេះ ត្រូវធ្វើរបាយការណ៍អំពីគម្រោងដែលម្ចាស់ក្បាលដី, អាជ្ញាធរឃុំតាមតំបន់ឆ្នេរនិងកោះ និង​ក្រុម​ហ៊ុ​នថ្ងៃបាំងឆត្រ គ្រោងនឹងធ្វើនោះយកមកដាក់ជូនក្រសួងពិនិត្យសិក្សាបន្ថែម មុននឹង​ចាប់​ផ្តើម​ដាក់​អោយ​អនុវត្ត​គំរោងទាំងនោះ ។

ដោយឡែក ទាក់ទិននឹងការងារសម្បទានដីដើម្បីសង្គម និងសេដ្ឋកិច្ច ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំ​ដល់​ថ្នាក់​​ដឹកនាំក្រសួង និងក្រុមការងារត្រូវធ្វើរបាយការណ៍ខ្លីដើម្បីឯកឧត្តមឧបនាយករដ្ឋមន្ត្រីពិនិត្យ និងបញ្ជូនទៅសម្ដេច​ម​ហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេចរួចទើបរៀប​ចំកិ​ច្ច​ប្រ​ជុំពិ​ភា​ក្សាជា​មួ​​យ​សមា​គ​ម​អ​តី​តយុទ្ធជនកម្ពុជាដើម្បីអនុវត្ត ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។


Leave a Reply

Your email address will not be published.Required fields are marked *