ស្វែង​យល់ពី​នីតិវិធី​នៃការ​ចុះបញ្ជីដីធ្លី​ ​មានលក្ខណៈ​ជា​ប្រព័ន្ធ

ភ្នំពេញ ៖ ការចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ គឺ​ជា​ការចុះបញ្ជីដីធ្លីដែល​កើត​ចេញ​ពី​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល ដោយ​មិនចាំបាច់​មាន​ការ​ស្នើ​សុំ​ពី​ម្ចាស់​ដី​ឡើយ​។ រដ្ឋាភិបាល​ជា​អ្នក​កំណត់​ជ្រើសរើស​ភូមិ ឬ​ឃុំ​ណាមួយដែល​ត្រូវ​ធ្វើ​ការចុះបញ្ជីដីធ្លី។

នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​ដីធ្លី​មានលក្ខណៈជាប្រព័ន្ធនេះ ត្រូវ​ចែកចេញ​ជា​ ៥ដំណាក់​កាល​សំខាន់ៗ ក្នុងនោះរួ​ម​មាន​ ៖

ដំណាក់កាល​ទី១. ត្រៀមរៀបចំ ៖ នៅក្នុង​ដំណាក់​កាល​នេះ រដ្ឋាភិបាល​នឹង​ត្រូវ​ធ្វើ​ការ​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​ថា តើ​ត្រូវ​ធ្វើ​ការ​ចុះបញ្ជីដីធ្លីនៅ​ក្នុង​ឃុំ​ណាមួយ។ នៅ​​ក្នុង​ដំណាក់​កាល​នេះ អាជ្ញាធរ​ត្រូវ​ធ្វើ​ការ​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋនៅ​ក្នុង​ឃុំឲ្យ​បាន​ជ្រាប​អំពី​ការចុះ​បញ្ជីដីធ្លីនេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​ខ្លួន​ចូលរួម​ក្នុង​ដំណើរ​ការ​នេះ ។

គណៈកម្មការ​មួយ​ត្រូវ​បង្កើត​ឡើង ដើម្បី​​ជួយ​ដល់​ដំណើរ​ការ​នៃ​ការ​​ចុះបញ្ជី​មាន​លក្ខណៈ​ជាប្រព័ន្ធ។ គណៈ​កម្មការ​នេះ​មាន​សមាសភាព​ -អភិបាល​ខេត្ត-ក្រុង ជា​ប្រ​ធាន-អភិបាល​ស្រុក-ខ័ណ្ឌ ជាសមាជិក -ប្រធា​ន​ក្រុម​បច្ចេកទេសវាស់វែង ជាសមាជិក-មេឃុំ-ចៅសង្កាត់ ឬ​តំណាង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ជាសមាជិក-គ្រប់​មេភូ​មិ​ទាំង​អស់ នៅ​ក្នុង​​ឃុំ-សង្កាត់ ជា​សមាជិក-ចាស់ព្រឹទ្ធាចារ្យ​ ២រូប ដែល​ស្គាល់​ប្រវត្តិដី​ នៅក្នុង​ឃុំ ជាស​មាជិក ។​

ដំណាក់កាលទី២. វាស់វែង និង​​កសាង​ប្លង់​សុរិយោដី ៖ ម្ចាស់ដី គឺ​ជា​អ្នក​កំណត់​ព្រំ ជាមួយ​អ្នក​ជិតខាង។ ចំ​ណែ​ក មន្រ្តី​បច្ចេកទេស គ្រាន់តែ​ជា​អ្នក​ចុះ​ទៅវាស់វែង ទៅតាម​ព្រំ ដែល​ចង្អុល​បង្ហាញ​ ដោយ​ម្ចាស់ដី​តែ​ប៉ុណ្ណោះ ។ ដូច្នេះ នៅ​ក្នុង​ដំណាក់​កាល​នេះ ការ​ចូលរួម​ចំណែក​ពី​ម្ចាស់ដី មាន​សារៈសំខាន់​ណាស់។ ម្ចាស់ដី ក៏​ត្រូវ​ត្រៀម​នូវ​ឯកសារ​ចាំបាច់​មួយ​ចំនួន​ផង​ដែរ។ ឯកសារ​ទាំងនេះ រួមមាន សំបុត្រ​កំណើត, អត្ត​សញ្ញា​ណប័ណ្ណ​សញ្ជាតិ​ខ្មែរ, សៀវភៅ​គ្រួសារ, សៀវភៅ​ស្នាក់នៅ, សំបុត្រ​អាពាហ៍ពិពាហ៍​, បណ្តាំ​មរតក, សាល​ក្រម​​តុលាការ, លិខិត​ទិញ-លក់ ។

ដំណាក់កាលទី ៣. ផ្សព្វផ្សាយ៖ ​អាជ្ញាធរ ​ត្រូវ​ធ្វើ​ការ​បិទផ្សាយ​ជា​សាធារណៈ នូវ​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​​ម្ចាស់ដី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​អាច​ធ្វើ​ការ​ត្រួតពិនិត្យ​ និង​តវ៉ា​​សុំ​ធ្វើ​ការ​កែប្រែ ប្រសិន​បើ​មាន​កន្លែង​​មិន​ត្រឹមត្រូវ។

គួរ​បញ្ជាក់ថា នៅ​ក្នុង​ដំណើរ​ការ​ចុះបញ្ជីនេះ ប្រសិន​បើ​កើត​មាន​វិវាទ​ណាមួយ ដូចជា វិវាទ​រឿង​ព្រំដី​ជាដើម ភាគី​ជម្លោះ​​អាច​សុំ​ឲ្យ​គណៈកម្មការ​រដ្ឋបាល​ជួយ​ដោះ​ស្រាយ និង​សម្រុះសម្រួល​ឲ្យ ដោយ​មិនចាំបាច់​ប្តឹងផ្តល់​គ្នា ទៅដល់​តុលាការ​នោះទេ។

ដំណាក់កាលទី៤. វិនិច្ឆ័យ និង​សម្រេច ៖ ដំណាក់ ​កាល​នេះ គឺ​មាន​ពាក់ព័ន្ធ​តែ​ជាមួយ​​ស្ថាប័ន​រដ្ឋ​តែប៉ុណ្ណោះ។ ផុត​រយៈពេល ៣០​ថ្ងៃ ដែល​បើក​ឲ្យ​មាន​ការតវ៉ា មន្រ្តី​មាន​សមត្ថកិច្ច ត្រូវ​ធ្វើ​ការពិនិត្យ ទៅ​លើ​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់ដី ដែល​ត្រូវ​ចុះ​ក្នុង​សៀវភៅគោលបញ្ជីដីធ្លី។ ដី​ទាំងឡាយ​ណា​ ដែល​មិនជាប់​មាន​ទំនាស់ ហើយ​មិនមែន​ចូល​ជាដី​របស់​រដ្ឋ នឹង​ត្រូវ​ចុះ​ក្នុង​សៀវភៅ​គោលបញ្ជី​ដីធ្លី ហើយ​ប្រធាន​មន្ទីរ​ភូមិបាល​ខេត្ត-ក្រុង នឹង​ចុះហត្ថលេខា​លើ​ប័ណ្ណកម្មសិទ្ធិស្ថាពរ ។

ដំណាក់កាលទី៥.  ការចែកប័ណ្ណ ៖ គឺ​ជាដំណាក់​កាល​ចុងក្រោយ។ ក្រោយ​ពី​​អាជ្ញាធរ​ចុះហត្ថលេខា​ចេញ​ប័ណ្ណ​ហើយ ប័ណ្ណ​ទាំងនេះ​នឹង​ត្រូវ​ចែក​ជូន​ដល់​ម្ចាស់ដី​វិញ។ ម្ចាស់ដី​ត្រូវ​​ទៅ​ទទួល​ប័ណ្ណ​ ដោយ​ផ្ទាល់ដៃ ហើយ​​​ប័​ណ្ណ​នេះ គឺ​ជា​ប័ណ្ណកម្មសិទ្ថិ​ស្ថាពរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា