កាប៊ុល ៖ សង្គ្រាមដ៏រាំរ៉ៃ និងយូរបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងទឹកដីនៃប្រទេសអាហ្គានីស្ថានត្រូវបានគេមើលឃើញថាបានឈានមកដល់ទីបញ្ចប់ ប៉ុន្តែបើនិយាយអំពីលទ្ធផលវិញគឺហាក់ដូចជាមិនមានបានការអ្វីជាដំកំភួនសោះនោះទេ ទាំងសន្តិភាពក៏មិនមាន ហើយលើសពីនេះ តាលីបង់ក៏កំពុងបន្តវាយលុកទៅកាន់តំបន់ជាច្រើនទៀតនៅក្នុងប្រទេសដដែល។,
ស្ថានភាពសន្តិសុខមិនទាន់ច្បាស់លាស់ ដំណើរការសន្តិភាពក្នុងស្រុកមិនទាន់មានភាពប្រាកដប្រជា ប៉ុន្តែរដ្ឋាភិបាលអាហ្គានីស្ថាននឹងត្រូវទទួលបានសិទ្ធិយ៉ាងពេញលេញក្នុងការទទួលខុសត្រូវ និងធ្វើជាម្ចាស់ការលើខ្លួនឯងទាំងស្រុងខុសកាលពី២០ឆ្នាំមុន។

តើការចាកចេញរបស់អាមេរិកលើកនេះនឹងធ្វើឲ្យចំណេញដល់អាហ្គានីស្ថាន ឬខាតបង់ ខណៈដែលមិនទាន់បានប៉ុន្មានផង ចិនអាចនឹងចូលខ្លួនមកដើរតួជំនួសយ៉ាងលឿនបំផុតនៅអាហ្គានីស្ថាន ដោយមិនប្រើប្រាស់កម្លាំងយោធានោះទេ ហើយអាចមានភាពល្អប្រសើរដល់សេដ្ឋកិច្ចរបស់អាហ្គានីស្ថានទៅវិញ។
តើចិននឹងក្លាយទៅជាអ្នកជួយសង្គ្រោះដល់កិច្ចការងារស្តារសេដ្ឋកិច្ចអាហ្គានីស្ថានដែរឬទេ?
ចុងក្រោយភ្លាមៗនេះ ក្រោយអាមេរិក និងកងទ័ពបរទេសបានចាកចេញពីអាហ្គានីស្ថានទៅហើយនោះ ចិន តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស លោក Wang Yi បានចាប់ផ្តើមមានសកម្មភាពភ្លាមៗផងដែរ ដោយក្នុងនោះមានដូចជាការអំពាវនាវសុំឲ្យកិច្ចការងារជាបន្ទាន់ក្នុងការបញ្ចៀសសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនិងស្នើឲ្យមានតុចរចាសន្តិភាព Intra-Afghan ឡើងវិញ ព្រមទាំងបង្ហាញពីគោលជំហបង្កើតផែនការដោះស្រាយបញ្ហានយោបាយរួមគ្នាផងដែរ។

រូបភាពខាងលើនេះអាចឲ្យយើងមើលឃើញបានថា ចិនកំពុងចាប់ផ្តើមលូកដៃបន្តិចម្តងៗទៅក្នុងកិច្ចការងារជួយគាំទ្រដល់រដ្ឋាភិបាលទីក្រុងកាប៊ុល ហើយប្រសិនបើទទួលបានលទ្ធផលល្អណាមួយនោះ ចិននឹងបង្កើនសកម្មភាពកាន់តែច្រើននៅអាហ្គានីស្ថានជាមិនខាន មិនខុសពីអ្វីដែលខ្លួនបានខិតខំប្រឹងប្រែងកន្លងដើម្បីបង្កើនឥទ្ធិពលនៅតាមបណ្តាប្រទេសនានានៅអាហ្វ្រិក អាស៊ី និងអឺរ៉ុបនោះទេ។
អ្វីជាភាពខ្លាំង និងឱកាសរបស់ចិនដើម្បីចូលរួមជួយស្តារសេដ្ឋកិច្ចរបស់អាហ្គានីស្ថាន?
មិនត្រឹមតែជាប្រទេសជិតខាងដែលមិនសូវមានភាពរកាំរកូសជាមួយគ្នានាពេលកន្លងមកនោះទេ យុទ្ធសាស្ត្រភាពជាដៃគូរវាងចិន និងអាហ្គានីស្ថានក៏តែងតែត្រូវបានប្រទេសទាំងពីរបន្តលើកកម្ពស់រហូតមកទោះបីជាមានវត្តមានរបស់អាមេរិកក្តី។
លោក Wang ធ្លាប់បាននិយាយដែរថា ចិនបានត្រៀមខ្លួនរួចរាល់ និងមានការប្តេជ្ញាចិត្តក្នុងការធ្វើការក្នុងកម្រិតដ៏ខ្ពស់មួយជាមួយគ្នាដើម្បីផ្ញើសារនេះទៅកាន់ពិភពលោកអំពីសញ្ញាវិជ្ជមានដែលនឹងអាចកើតឡើងចំពោះសន្តិភាពនៅអាហ្គានីស្ថាន។ ចិនក៏ចាប់ផ្តើមអនុវត្តការងារគាំទ្រសេដ្ឋកិច្ចបច្ចេកវិទ្យាដល់អាហ្គានីស្ថានផងដែរក្នុងពេលស្របគ្នានេះ។ លោក Wang Yi ក៏បានបញ្ជាក់ដែរថា អង្គភាពកិច្ចសហប្រតិបត្តិការសៀងហៃដែលហៅកាត់ថា SCO ដែលជាអង្គភាពពាក់កណ្តាលរដ្ឋនោះនឹងក្លាយទៅជាឧបករណ៍ដំណោះស្រាយមួយដែលមានប្រសិទ្ធភាពសម្រាប់អាហ្គានីស្ថានអាចយកទៅប្រើប្រាស់បាននៅក្នុងបញ្ហាជម្លោះនានា ជាពិសេសគឺសេដ្ឋកិច្ច។
ក្រៅពីនោះចិនក៏បានចាប់យកឱកាសក្នុងការផ្តល់ជំនួយបែបវ៉ាក់សាំងការទូតផងដែរ ដោយក្នុងនោះចិនបានសន្យាថានឹងជួយដល់អាហ្គានីស្ថាន ជាពិសេសការឧបត្ថម្ភគាំទ្រដោយវ៉ាក់សាំងជូនប្រទេសមួយនេះរហូតដល់ពេលដែលអាចយកឈ្នះទៅលើការប្រយុទ្ធប្រឆាំងទៅនឹងវិរុសកូវីដទាំងស្រុងផងដែរ។
យ៉ាងណាក៏ដោយបើទោះជាស្ថិតនៅក្នុងតំណាក់កាលចាប់ផ្តើមក្តី ប៉ុន្តែផ្អែកតាមការមើលឃើញរបស់អ្នកជំនាញ រួមជាមួយនឹងការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិជាច្រើនសុទ្ធតែបានបង្ហាញពីភាពជឿជាក់ថា មហាយក្សចិននឹងក្លាយខ្លួនទៅជាតួអង្គមួយដ៏ធំ និងសំខាន់បំផុតនៅក្នុងកិច្ចការងារស្តារសេដ្ឋកិច្ចប្រទេសអាហ្គានីស្ថានឡើងវិញនៅក្រោយបញ្ចប់ទៅនៃសម័យសង្គ្រាមដោយយោធាបរទេស៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content