ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ពីហេតុផលដែលរដ្ឋាភិបាលមិនទាន់យកពន្ធលើដីស្រែចម្ការ (ដីកសិកម្ម )

ភ្នំពេញ ៖ រហូតមកដល់ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា​ នៅតែមិនទាន់​យក​ពន្ធលើ​ដីស្រែ ចម្ការ ដែលជាប្រភេទដីកសិកម្ម​នៅឡើយ ដោយយក​តែដីទាំ​ងឡាយណាដែល​មិន​មានសកម្មភាពសេដ្ឋកិច្ច ​​ឬហៅម្យ៉ាងទៀតហៅថា​ ដីទំនេរ​​ លើសពី ៥ហិកតា​ឡើង​ទៅ ។ តើ​មកពីហេតុផលអ្វីខ្លះ ទើបរាជរដ្ឋាភិបាលមិនយក​ពន្ធលើ​ប្រភេទដីស្រែ​ចម្ការ ?

យោងតាមប្រសាសន៍ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់​ បានមានប្រសាសន៍ថា ពន្ធ​មិនមានអ្វីអាក្រក់នោះទេ ។ ពន្ធ ជា​យន្តការ​ក្នុងការ​បង្វិល​ហិរញ្ញវត្ថុ​នៅក្នុង​សង្គមជាតិ​ ។ ការ​វាស់វែង​ ការចុះបញ្ជីដីធ្លី និង​ចេញបណ្ណកម្មសិទ្ធិ​ ត្រូវ​ចាត់ទុកថាជា​ពាង​ទឹកសេដ្ឋកិច្ចដ៏សំខាន់​បំផុតរបស់កម្ពុជា ។​

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា មិនយកពន្ធលើ​ដីប្រភេទកសិកម្ម ដីស្រែចម្ការនោះទេ ពីព្រោះថា ​ពេលនេះវាមិនទាន់ដល់ពេលដែលត្រូវយកពន្ធលើប្រភេទដីកសិកម្មទេ ។ ជីវភាពកសិករ​ក្នុងប្រទេសកម្ពុជានៅមានកម្រិត​នៅឡើយ​ ហើយការដែលមិនយកពន្ធលើដីកសិកម្ម គឺជាការទុក​ពេលវេលា​ និងឱកាស​ឱ្យ​ជីវភាពប្រជាជនកម្ពុជា​ឡើង​មកស្មើគ្នា ។

ឯកឧត្តម​បានបញ្ជាក់ថា ៖

«ការ​មិនយកពន្ធលើ​ដីស្រែចម្ការ ដីកសិកម្ម គឺជា​សុភវិនិច្ឆ័យ​ដ៏ត្រឹមត្រូវ​បំផុតពី​សំណាក់​សម្ដេចតេជោ អតីត​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជា​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា ព្រោះថា​ ក្នុង​មួយឆ្នាំ ចំណូលរបស់ពលរដ្ឋពីកសិកម្ម​នៅមានកម្រិតតិចតួច​នៅឡើយ ជាក់ស្ដែងការ​ធ្វើ​ស្រូវ​​នៅតំបន់ខ្លះ ក្នុងមួយឆ្នាំធ្វើបានតែម្ដង​ និង​ធ្វើ​ស្រែសម្រាប់តែ​ទុក​បរិភោគ​ មិនមែនជាការ​ធ្វើ​ស្រែសម្រាប់​លក់​យកចំណូល​ដុំ​នោះឡើយ»។

ឯកឧត្តម​ សាយ​ សំអាល់ បាន​លើកឡើង​​ទៀតថា នៅក្នុងឆ្នាំ២០២៥​នេះ គឺជា​ពេលវេលាដែលត្រូវបញ្ចប់សមរភូមិ​វាស់វែង ចុះបញ្ជីក្បាលដី​នៅទូទាំង​ប្រទេស ហើយនៅពេលបញ្ចប់​ការវាស់វែង ចុះបញ្ជីក្បាលដីនេះហើយ​ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ នឹង​បន្តសមរភូមិ​របស់ខ្លួនជា​បន្តបន្ទាប់ ដោយ​ក្នុងនោះ មាន​សមរភូមិ​បញ្ចប់​វិវាទនៅទូទាំង​ប្រទេស និង​សមរភូមិ​រៀប​ចំនគរូបនីយកម្ម ដែលត្រូវ​រៀបចំទីក្រុង​ឱ្យ​មានស​ណ្ដា​​​​ប់​​ធ្នាប់ មានលំហសាធារណៈ និង​ធ្លាគម្លាត​នៅតាមលំនៅឋានជាដើម ។​

គួរ​បញ្ជាក់ថា ពាក់ព័ន្ធនឹង​ពន្ធលើ​ដីធ្លីដែរ រាជរដ្ឋាភិបាល​ចាប់ផ្ដើម​អនុវត្ត​ពន្ធលើ​ដី​មិនបានប្រើប្រាស់ក្នុងឆ្នាំ២០២៥ ដោយ​មាន​លក្ខខណ្ឌ​បន្ធូរបន្ថយ​ជាច្រើន ដូចជា ​ដីធ្លីមិនបាន​ប្រើប្រាស់​ដែល​មានទំហំ​ក្រោម ឬស្មើនឹង​៥ហិកតា ត្រូវ​បានលើកលែង ។ យ៉ាងណាក្ដី សម្រាប់​ដីធ្លីមិនបានប្រើប្រាស់ ដែលមានផ្ទៃក្រឡាតិចជាង ឬស្មើ ៥ហិកតា ក្នុងមួយកន្លែង មិនមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធនោះទេ ខណៈដីធ្លីមិនបានប្រើប្រាស់ដែលលើសពី ៥ហិកតា ត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

Leave a Reply

Your email address will not be published.Required fields are marked *