បរទេស ៖ ធនាគារពិភពលោក (World Bank) នៅក្នុងសប្ដាហ៍នេះបានសន្យាថា នឹងបង្កើនមូលនិធិសម្រាប់ការទិញវ៉ាក់សាំងកូវីដ-១៩ និងបង្កើនកញ្ចប់មូលនិធិដល់ទៅ ២០ ពាន់លានដុល្លារច្រើនជាងគោលដៅមុនៗ ដែលមានត្រឹម ១២ ពាន់លានដុល្លារ ដោយតម្រូវការហិរញ្ញប្បទានពីប្រទេសកំពុងអភិវឌ្ឍន៍កំពុងកើនឡើងខ្លាំង។

លោក Malpass បានប្រាប់អ្នកយកព័ត៌មានថា៖ «មានផែនការជាច្រើនទៀត ដែលនឹងត្រូវអនុវត្តនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ» ដោយលោកបានលើកឡើងអំពីសំណើសរុបចំនួន ៤១ ច្បាប់ទៀត ទទួលពីបណ្តាប្រទេសអាហ្វ្រិក ដែលប្រជាជនតិចជាងពាក់កណ្តាលនៅប្រទេសនេះទើបទទួលបានវ៉ាក់សាំង។
ប្រធានធនាគារពិភពលោក លោក David Malpass បាននិយាយថា ធនាគារអភិវឌ្ឍន៍ពិភពលោក បានផ្តល់ថវិកាជាង ៤ ពាន់លានដុល្លារដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៥១ ប្រទេសសម្រាប់ទិញ និងចែកចាយវ៉ាក់សាំងទូទាំងពិភពលោក ហើយគ្រោងនឹងបន្ថែមប្រាក់រាប់ពាន់លានដុល្លារទៀតសម្រាប់ ២៥ ប្រទេសបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការសុខភាពពិភពលោក បានជំរុញឱ្យក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ ឬ G20 ត្រូវសម្រេចចាក់វ៉ាក់សាំងដល់ប្រជាជនគោលដៅយ៉ាងហោចណាស់ ៤០ ភាគរយនៅចុងឆ្នាំ២០២១ និងឱ្យបាន ៦០ ភាគរយនៅពាក់កណ្តាលឆ្នាំ២០២២ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content