Zacua គឺជារថយន្តអគ្គិសនីម៉ូឌែលដំបូងគេបំផុតនៅក្នុងប្រទេសម៉ិចស៊ីកូ ហើយថ្មីៗនេះរថយន្តប្រភេទនេះចំនួន១០០គ្រឿងត្រូវបានដាក់លក់ដាច់គ្មានសល់នៅក្នុងទីផ្សារក្នុងប្រទេស។

វត្តមានរថយន្ត Zacua បានកកើតឡើងកាលពីឆ្នាំ២០១៧ ប៉ុន្តែលទ្ធផលដ៏ជោគជ័យទើបតែត្រូវបានគេមើលឃើញលេចចេញរូបរាងក្រោមស្នាដៃរបស់ក្រុមវិស្វកម្មជាស្ត្រីចំនួន២៥នាក់នៅពេលបច្ចុប្បន្ននេះតែប៉ុណ្ណោះ ក្នុងនាមជារថយន្តអគ្គិសនីផលិតក្នុងស្រុក ដែលមានការចូលរួមសហការពីសំណាក់ក្រុមកម្មកររោងចក្រក្នុងស្រុក។

Zacua ជារថយន្តដែលមានសមត្ថភាពធ្វើដំណើរដល់ទៅ១៦០គីឡូម៉ែត្រ ដោយថ្មរថយន្តអាចមានអាយុកាលនៃការសាកបញ្ចូលថាមពលបានរហូតទៅដល់ ៣០០០ដងមុនពេលដែលលែងដំណើរការ ហើយសម្រាប់ថ្មចាស់ៗដែលខូចគុណភាពនឹងត្រូវប្រមូលយកទៅកែច្នៃផលិតទៅជាដុំសម្រាប់សាកថ្មរថយន្តរបស់ Zacua ឡើងវិញដដែល។
គួរឲ្យដឹងដែរថា មកដល់បច្ចុប្បន្ននេះ ចំនួននៃការលក់រថយន្តអគ្គិសនីនៅទូទាំងសកលលោកមានការកើនឡើងដល់ទៅ១៤០ភាគរយនៅត្រឹមតែត្រីមាសដំបូងឆ្នាំ២០២១កន្លងនេះប៉ុណ្ណោះ ខណៈដែលនៅប្រទេស ណ័រវេស មានចំនួនអ្នកប្រើប្រាសរថយន្តសាកថ្ម ឬរថយន្តអគ្គិសនីប្រមាណ៨៦ភាគរយរួចទៅហើយនៃចំនួនរថយន្តសរុបទាំងអស់ដែលធ្វើដំណើរតាមដងផ្លូវ។ គួរបញ្ជាក់ផងដែរថា ចំនួនរថយន្តអគ្គិសនីដែលកំពុងមានវត្តមាននៅលើដងផ្លូវនៅជុំវិញពិភពលោកនាពេលបច្ចុប្បន្នមានទៅដល់១០លានគ្រឿងរួចមកហើយ ខណៈដែលអ្នកជំនាញបានព្យាករណ៍ថា ពិភពលោកចាំបាច់ត្រូវការរហូតទៅដល់ ២៣០លានគ្រឿងនៅត្រឹមឆ្នាំ២០៣០ដើម្បីអាចកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content