ADB អនុម័តកញ្ចប់ថវិកាចំនួន ៦២.៩លានដុល្លារ ដើម្បីជំរុញការគាំទ្រអនុវិស័យបសុសត្វកម្ពុជា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានអនុម័តកញ្ចប់ថវិកាចំនួន ៦២.៩លានដុល្លារ ដើម្បីជួយកម្ពុជា ក្នុងការលើកកម្ពស់សន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយការកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការ និងផលិតផលបសុសត្វ។

អ្នកជំនាញជាន់ខ្ពស់ផ្នែកអាកាសធាតុរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Srinivasan Ancha បានថ្លែងថា អនុវិស័យបសុសត្វមានសារៈសំខាន់ណាស់ ចំពោះជីវភាពរស់នៅតាមតំបន់ជនបទប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា ហើយវាផ្តល់ឱកាសជាច្រើនសម្រាប់កសិករលក្ខណៈគ្រួសារ រួមទាំងស្ត្រី និងកសិអាជីវកម្មខ្នាតតូច និងមធ្យម។ សត្វពាហនៈ និងក្របី ស្ទើរតែទាំងអស់គឺជាកម្មសិទ្ធិរបស់កសិករលក្ខណៈគ្រួសារ ទោះបីជាផលិតកម្មជ្រូក និងបសុបក្សីកំពុងមានលក្ខណៈជាពាណិជ្ជកម្មកាន់តែខ្លាំងឡើងក៏ដោយ។

លោក Srinivasan Ancha បានមានប្រសាសន៍ថា ៖

“ជំនួយរបស់ ADB នឹងអនុញ្ញាតឱ្យអនុវិស័យនេះអាចទាញយកសក្តានុពលនៃកំណើនខ្ពស់ នាំមកដោយការកើនឡើងនៃការប្រើប្រាស់សាច់ក្នុងស្រុកដែលកើតឡើងដោយ​សារកំណើនសេដ្ឋកិច្ច ចំនួនប្រជាជនកើនឡើង ឱកាសពាណិជ្ជកម្ម និងការធ្វើឱ្យប្រសើរជាលំដាប់ក្នុងការគ្រប់គ្រងជំងឺ និងអាហារូបត្ថម្ភសម្រាប់សត្វ”

សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ថា គម្រោងកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែនក្នុងមហាអនុតំបន់មេគង្គ (GMS) នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់គ្រួសារយ៉ាងហោចណាស់ ៤0 000 ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ឧត្តរមានជ័យ ព្រៃវែង សៀមរាប និងតាកែវ តាមរយៈការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពស្ថាប័ន និងបច្ចេកទេស និងគោលនយោបាយគាំទ្រសំខាន់ៗ។ វាក៏នឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តកណ្តាល កំពង់ធំ និងពោធិសាត់ ដើម្បីបំពេញតម្រូវការទូទាំងប្រទេសសម្រាប់វ៉ាក់សាំងបសុសត្វ និងការបង្កាត់ពូជសិប្បនិម្មិត។

គម្រោងនេះ នឹងលើកកម្ពស់ផលិតភាព និងភាពធន់នៃអនុវិស័យបសុសត្វ ដោយកាត់បន្ថយហានិភ័យនៃជំងឺសត្វឆ្លងដែន ជំងឺឆ្លងពីសត្វ និងភាពសាំនឹងថ្នាំសំលាប់មេរោគ បង្កើតការត្រួតពិនិត្យសុខភាពសត្វ និងការផ្តល់សេវា ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពម្ហូបអាហារ និងជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់ក្នុងមហាអនុតំបន់មេគង្គ។

សេចក្ដីប្រកាសព័ត៌មានរបស់ ADB បានបញ្ជាក់ទៀតថា ជំនួយនេះនឹងលើកកម្ពស់ផលិតកម្មបសុសត្វបត់បែនតាមអាកាសធាតុ ដែលជាវិធីសាស្រ្តធ្វើអន្តរកម្ម និងតម្រង់ទិសប្រព័ន្ធបសុសត្វឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើន ធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាពតាមរយៈខ្សែសង្វាក់តម្លៃបសុសត្វ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញពីកូវីដ-១៩។ វាក៏នឹងគាំទ្រដល់ការអនុវត្តវិធីសាស្រ្ត One Health ដែលមានបំណងធ្វើឱ្យមានតុល្យភាពប្រកបដោយនិរន្តរភាព និងធ្វើឱ្យសុខភាពរបស់មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ីកាន់តែប្រសើរឡើង ពង្រឹងការចូលរួមរបស់វិស័យឯកជន និងជួយធ្វើអន្តរកម្មការគ្រប់គ្រងបសុសត្វឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រងឌីជីថល និងសេវាកម្មព័ត៌មាន។

តាមសេចក្ដីប្រកាសរបស់ ADB បានបង្ហាញថា គម្រោងនេះនឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីចំនួន ៥0 លានដុល្លារពីធនធានសម្បទានរបស់ ADB ជំនួយមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ចំនួន១២លានដុល្លារ និងជំនួយឥតសំណងចំនួន ៩០០ ​០​​០​០ដុល្លារ ពីមូលនិធិបម្រែបម្រួលអាកាសធាតុ (CCF)។ មូលនិធិអភិវឌ្ឍន៍អាស៊ី ផ្តល់ជំនួយដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍរបស់ ADB ហើយមូលនិធិអភិវឌ្ឍន៍អាស៊ីមានគោលបំណងពង្រឹងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយកាបូនទាប និងភាពធន់នឹងអាកាសធាតុក្នុងប្រទេសសមាជិកកំពុងអភិវឌ្ឍ។ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងផ្តល់ប្រាក់កម្ចីចំនួន ៤៣ លានដុល្លារដល់គម្រោងនេះ ដែលចំនួននេះនឹងត្រូវគ្រប់គ្រងដោយ ADB ។ គម្រោងនេះគឺស្របតាមផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រភាពជាដៃគូរប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក