ក្រុមហ៊ុនចំនួន ២៥០ និងអ្នកជំនាញផ្នែកពាណិជ្ជកម្មជាង ៦,០០០នាក់នឹងចូលរួមពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិ CAMFOOD /CAMHOTEL EXPO

ភ្នំពេញ៖ ពិព័រណ៍ការផ្គត់ផ្គង់វិស័យម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចលេខមួយរបស់កម្ពុជា CAMFOOD CAMHOTEL EXPO នឹងត្រលប់មកវិញនៅចុងខែតុលានេះជាមួយការតាំងបង្ហាញផលិតផល និង សេវាកម្មដោយមានបច្ចេកវិទ្យាចុងក្រោយ ក្រោមការគាំទ្រពីក្រសួងទេសចរណ៍ ស្របតាមគោលនយោបាយដើម្បីប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាមជ្ឈមណ្ឌលទេសចរណ៍អាស៊ាន។

ព្រឹត្តិការណ៍នេះនឹងចាប់បើកបង្ហាញការដាក់តាំងចំណីអាហារជាផ្លូវការចាប់ពីថ្ងៃទី ២២-២៤ ខែតុលា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (DIECC) រាជធានីភ្នំពេញ។ ពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់នេះនឹងបើកបង្ហាញអំពីឧត្តមភាព និងការវិវត្តនៃសង្វាក់ផ្គត់ផ្គង់សម្រាប់ម្ចាស់អាជីវកម្ម ហាងកាហ្វេ ភោជនីយដ្ឋាន សណ្ឋាគារ រីសត បារ ក្លឹប ផ្សារទំនើប មីនីម៉ាត និងអ្នកចែកចាយបន្ត ដើម្បីស្វែងយល់ពីបច្ចេកវិទ្យា និងការវិវត្តន៍ចុងក្រោយបង្អស់ពីសំណាក់អ្នកផ្គត់ផ្គង់នៃផលិតផល សេវាកម្មទាំងក្នុងស្រុក និងក្រៅស្រុក សម្រាប់ជាចំណេះដឹង បទពិសោធន៍ បណ្តាញទំនាក់ទំនង ការផ្គូផ្គង អាជីវកម្ម និងការស្វែងរកឱកាសថ្មីៗសម្រាប់ពង្រឹង និងពង្រីកអាជីវកម្មនៃឧស្សាហកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សទាំងនេះ។

ពិព័រណ៍នេះ រៀបចំដោយក្រុមហ៊ុន Informa Markets  ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការ រៀបចំពិព័រណ៍ ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម សមាគមចុងភៅកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា ។

នៅក្នុងសន្និសីទសារព័ត៌មានជាផ្លូវការអំពីព្រឹត្តិការណ៍នៃការតាំងពិព័រណ៍ CAMFOOD/CAMHOTEL Expo កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា នៅសណ្ឋាគារសាន់អេនមូន រាជធានីភ្នំពេញ ឯកឧត្តម ឈុន មករា អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានមានប្រសាសន៍ថា៖ ក្រសួងទេសចរណ៍មានមោទនភាពក្នុងការចាប់ដៃគូជាមួយ CAMFOOD & CAMHOTEL 2025 ដែលជាការតាំងពិព័រណ៍ដែលឆ្លុះបញ្ចាំងពីមហិច្ឆតារបស់កម្ពុជាក្នុងការលើកកម្ពស់វិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ចរបស់យើងឱ្យឈានទៅស្តង់ដារអន្តរជាតិ។

លោកអគ្គនាយកបានបញ្ជាក់ថា៖

« ការប្រមូលផ្តុំរួមគ្នារវាងអ្នកជំនាញក្នុងឧស្សាហកម្ម ក្រោមដំបូលតែមួយនេះ នឹងនាំមកនូវភាពប៉ិនប្រសប់ និងគំនិតអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតកាន់តែប្រសើរ មិនត្រឹមតែជាកាតាលីករពង្រឹងសមត្ថភាពក្នុងស្រុករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យប្រទេសកម្ពុជាយើង មានធនធានគ្រប់គ្រាន់ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រកបដោយភាពសំបូរបែបនិងទូលំទូលាយនៅក្នុងអាស៊ាន»។

សូមបញ្ជាក់ថា អស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាបានមើលឃើញពីការរីកចម្រើនយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍របស់ខ្លួន។ ការមកដល់របស់ភ្ញៀវអន្តរជាតិត្រូវបានគេរំពឹងថានឹងកើនលើស ៦លាននាក់នៅឆ្នាំ២០២៥ ដែលជំរុញឱ្យមានតម្រូវការនៃការទទួលទានអាហារដែលមានគុណភាពខ្ពស់ តម្រូវការសណ្ឋាគារ និងសេវាកម្មមានការកើនឡើង ជាហេតុ CAMFOOD &CAMHOTEL 2025 EXPO បានបង្កើតឱ្យមានព្រឹត្តិការណ៏នេះម្តងទៀតដើម្បីឆ្លើយតបតម្រូវការក្នុងឧស្សាហកម្មប្រកបដោយជំនាញ និងស្តង់ដារ។

លោក Gerard Leeuwenburgh អ្នកគ្រប់គ្រងទូទៅប្រចាំប្រទេសនៃក្រុមហ៊ុន Informa Markets បានមានប្រសាសន៍ថា “CAMFOOD & CAMHOTEL បន្តធ្វើជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យផ្គត់ផ្គង់អាហារនិងភេសជ្ជៈ( F&B) និងជាកន្លែងជួបជុំសម្រាប់អ្នកជំនាញផ្នែកបដិសណ្ឋារកិច្ចរបស់កម្ពុជា។

លោកបានបន្តថា៖

«ដោយមានក្រសួងទេសចរណ៍ និង ក្រសួងពាណិជ្ជកម្មបន្តការគាំទ្រ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងអាជីវកម្ម យើងនៅតែប្តេជ្ញាដាក់ប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលលំដាប់ថ្នាក់តំបន់សម្រាប់ផ្សព្វផ្សាយបន្ថែមនៃវិស័យ បដិសណ្ឋារកិច្ច និងឧត្តមភាព F&B នៃកម្ពុជាឱ្យកាន់តែល្បឺរន្ធឺ”។

ដោយមានអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិប្រមាណជាង ២៥០ ក្រុមហ៊ុន រួមគ្នាមកពង្រីកបណ្តាញ និងផ្សព្វផ្សាយផលិតផលផ្នែកផ្គត់ផ្គង់ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងផ្សំ ប្រព័ន្ធគ្រប់គ្រងសណ្ឋាគារ ហាងកាហ្វេ ភោជនីយដ្ឋាន (POS) ឧបករណ៍ផ្ទះបាយ ឧបករណ៍ Barista តែ ស្រា និងដំណោះស្រាយបដិសណ្ឋារកិច្ចប្រកបដោយវិជ្ជាជីវៈ។ អ្នកជំនាញផ្នែកពាណិជ្ជកម្មជាង ៦,០០០នាក់ ត្រូវបានគេរំពឹងថានឹងចូលរួម ដែលធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាវេទិកាធុរកិច្ច និងអាជីវកម្មដ៏ធំបំផុតរបស់កម្ពុជា។

ពិព័រណ៍CAMFOOD/CAMHOTEL ឆ្នាំ២០២៥ មិនត្រឹមតែមានការដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មប៉ុណ្ណោះទេថែមទាំងមានរំលេចឡើងកម្មវិធីសំខាន់ៗចំនួន ៥ដែលរៀបចំឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍វិជ្ជាជីវៈ និងបង្ហាញពីបេតិកភណ្ឌសិល្បៈនៃការធ្វើម្ហូបរបស់កម្ពុជាផងដែររួមមាន ៖

•បទបង្ហាញពីសិល្បៈនៃការចំអិនម្ហូបច្នៃចេញពីគ្រឿងផ្សំក្នុងស្រុករួមជាមួយផលិតផលក្រៅស្រុកអមជាមួយការតុបតែងមុខម្ហូបពីសំណាក់មេចុងភៅជំនាញរៀបចំដោយសមាគមចុងភៅកម្ពុជា

•វគ្គសិក្ខាសាលាសម្រាប់ចុងភៅ ដែលរៀបចំដោយសមាគមចុងភៅកម្ពុជា (CCA)

• ការប្រកួតឆុងកាហ្វេ

• ការប្រកួតសេវាកម្មបម្រើស្រាក្រហម

• ពិព័រណ៍ការងារវិស័យទេសចរណ៍ឆ្នាំ ២០២៥ ដោយ ក្រសួងទេសចរណ៍ (MOT) សម្រាប់ភ្ជាប់បុគ្គលដែលមានទេពកោសល្យជាមួយនឹងឱកាសការងារនៅទូទាំងឧស្សាហកម្មទេសចរណ៍ និងបដិ​សណ្ឋារ​កិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា។

លោកស្រី ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា មានប្រសាសន៍ថា៖

“បេតិកភណ្ឌផ្នែកធ្វើម្ហូបដ៏សម្បូរបែបរបស់កម្ពុជាមិនត្រឹមតែជាប្រភពនៃមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាជំរុញទេសចរណ៍ និងឱកាសពង្រីកសេដ្ឋកិច្ចផងដែរ។ តាមរយៈការបង្ហាញរសជាតិបែបប្រពៃណី រួមជាមួយនឹងបច្ចេកទេសទំនើបCAMFOOD & CAMHOTEL 2025 បានចូលរួមជំរុញឱ្យមេចុងភៅរបស់យើងបំផុសគំនិតច្នៃប្រឌិត និងលើកកម្ពស់មុខម្ហូបខ្មែរនៅលើឆាកពិភពលោកបន្ថែម»។

លោក ចឹក គារុណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖អនាគតនៃឧស្សាហកម្មទេសចរណ៍របស់កម្ពុជាពឹងផ្អែកលើកម្លាំងពលកម្មជំនាញនិងសមត្ថ​ភា​ព។ តាមរយៈគំនិតផ្តួចផ្តើមដូចជា ពិព័រណ៍អាជីពទេសចរណ៍ យើងកំពុងបង្កើតឱកាសសម្រាប់យុវជនកម្ពុជាក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនិយោជកឈានមុខគេ និងស្វែងរកការងារប្រកបដោយអត្ថន័យ”។ តាម​រយៈការសម្របសម្រួលការផ្លាស់ប្តូរចំណេះដឹង ការបង្ហាញការច្នៃប្រឌិត និងការអភិវឌ្ឍន៍អាជីព ទន្ទឹមនឹងលើកកម្ពស់អត្តសញ្ញាណកម្ពុជាតាមរយៈមុខម្ហូប និងបដិសណ្ឋារកិច្ចទំនើប CAMFOOD & CAMHOTEL 2025 គាំទ្រយ៉ាងសកម្មដល់ចក្ខុវិស័យរបស់កម្ពុជាសម្រាប់កំណើនទេសចរណ៍ប្រកប​ដោយចីរភាព»។

គួរបញ្ជាក់ផងដែរថា CAMFOOD & CAMHOTEL 2025 ទទួលបានការចូលរួមជាថ្មីម្ដងទៀតពីសំណាក់អ្នកតាំងពិព័រណ៍កាលពីឆ្នាំមុនរហូតដល់ទៅ ៩៧% ដោយនៅតែពង្រឹងតួនាទីរបស់ខ្លួនជាវេទិកា B2B ឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់ការជំរុញ ការច្នៃប្រឌិត ការវិនិយោគ និងឧត្តមភាពក្នុងវិស័យផ្គត់ផ្គង់ ម្ហូបអាហារ និងបដិសណ្ឋារកិច្ច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *