ភ្នំពេញ ៖ ជាការចូលរួមចំណែកស្ដារស្ថានភាពសេដ្ឋកិច្ចសង្គម និងកសាងសង្គមជាតិ ពោរពេញដោយជំនាញបន្ទាប់ពីវិបត្តិកូវីដ-១៩ ក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានផ្ដល់អាហារូបករណ៍ចំនួន៣១មុខជំនាញជូនដល់ពលរដ្ឋទូទៅ ជាពិសេសយុវវ័យដោយឥតគិតថ្លៃ។

វគ្គបណ្តុះបណ្តាលជំនាញទាំង៣១មុខ ដែលរៀបចំឡើងដោយក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ សហការជាមួយ (ស.ស.យ.ក)ខាងលើនេះ ធ្វើឡើងក្នុងគោលបំណងបំពាក់បំប៉នសមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងជំនាញយ៉ាងត្រឹមត្រូវ ដើម្បីអាចជាកម្លាំងដ៏ល្អក្នុងការចូលរួមស្ដារសេដ្ឋកិច្ចជាតិរួមគ្នាជាមួយរាជរដ្ឋាភិបាល។

នៅក្នុងវគ្គបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ ដែលមានសរុបចំនួន៣១មុខនេះ រួមមានដូចជាជំនាញផ្នែកសំណង់ អគ្គិសនី កុំព្យូទ័រ គណនេយ្យ អេឡិចត្រូនិក ម្ហូបអាហារ ភេសជ្ជៈ ផ្នែកសណ្ឋាគារ និងសំអាងការ ជាដើម ដោយមានរយៈពេលចាប់ពី ៤ ទៅ ៦ ខែ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍-អាទិត្យ ដោយសិស្ស-និស្សិត ដែលជាសិក្ខាកាមអាចរើសបាន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ប្រសិនបើកម្ពុជាមានកម្លាំងជំនាញផ្នែកវិជ្ជាជីវៈគ្រប់គ្រាន់ ក្រៅពីអាចកាត់បន្ថយការធ្វើចំណាកស្រុក បង្កើនលទ្ធភាពរកចំណូលក្នុងគ្រួសារ ថែមទាំងអាចទាក់ទាញគម្រោងវិនិយោគមកពីក្រៅប្រទេស ហើយទីផ្សារការងារក្នុងស្រុកកាន់តែមានភាពទូលាយ ខណៈដែលអ្នកវិនិយោគនឹងកាត់បន្ថយការចំណាយទៅលើតម្រូវការជួលកម្លាំងជំនាញមកពីប្រទេសដទៃ។
លោកបណ្ឌិតបានបន្តថា ក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនអភិវឌ្ឍន៍ដែលកំពុងប្រតិបត្តិការនៅកម្ពុជាបច្ចុប្បន្នជួបវិបត្តិខ្វះកម្លាំងជំនាញ ហើយត្រូវបង្ខំចិត្តជួលជាតិសាសន៍ដទៃមកពីក្រៅប្រទេសធ្វើការងារជំនួសជនជាតិដែលជាម្ចាស់ស្រុក។ ដូច្នេះ ប្រសិនបើពលរដ្ឋកម្ពុជា ជាពិសេសយុវវ័យដែលមានកម្លាំងពេញមានជំនាញច្បាស់លាស់ពិតជាមានភាពល្អប្រសើរក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិក្រោយវិបត្តិកូវីដ ក៏ដូចជាលើកកម្ពស់ជីវភាពគ្រួសារឲ្យបានល្អប្រសើរ ដោយមិនចាំបាច់ធ្វើចំណាកស្រុកដើម្បីស្វែងរកចំណូលទាំងភាពប្រថុយប្រថានសុវត្ថិភាពនោះទេ។
បញ្ជាក់ ៖ សម្រាប់អ្នកមានចម្ងល់ទាក់ទងនឹងអាហាររូបករណ៍ខាងលើនេះ សូមទំនាក់ទំនងមកលេខ ៖
Smart: 096 845 9775 / 087 565 631 / 010 562 337
Cellcard: 085 848 636
Seatel: 018 942 9813

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content