ចង្ក្រានបរិស្ថាន ៖ ជួយពលរដ្ឋជាច្រើនគ្រួសារឱ្យសន្សំសំចៃថវិកាបានច្រើនជាងមុន

ភ្នំពេញ ៖ ACE គឺជាឈ្មោះចង្ក្រានបរិស្ថានមួយប្រភេទដែលបង្កើតឡើងដោយកូនខ្មែរ ខណៈដែលបច្ចុប្បន្នមានទីតាំងនៅក្នុងខេត្តសៀមរាប។ ចង្ក្រាននេះត្រូវបានបង្កើតឡើងជាមួយមុខងារទំនើបដែលអាចសន្សំសំចៃថវិកា ចូលរួមថែរក្សាបរិស្ថាន និងអាចធានាសុវត្ថិភាពអ្ដល់នកប្រើប្រាស់បានទៀតផង។

តាមរយៈចង្ក្រាននេះ គេអាចប្រើអុសតិចជាងមុន អាចតម្លើង ឬបន្ថយកម្ដៅបាន និងអាចកាត់បន្ថយផ្សែងរហូតទៅដល់ ៩៥% ដែលនេះជាការគិតគូរពីសុខមាលភាពរបស់អ្នកប្រើប្រាស់។

អ្នកស្រី រ៉ែន រីម រស់នៅស្រុកថ្មពួក ខេត្តសៀមរាប ដែលជាអតិថិជនប្រើប្រាស់ចង្ក្រានបរិស្ថាននេះបានរៀបរាប់ឱ្យដឹងថា អ្នកស្រីចម្អិនម្ហូបរាល់ថ្ងៃ ដូច្នេះក៏មានន័យថាត្រូវប្រឈមជាមួយផ្សែងភ្លើងជាប្រចាំផងដែរ។

អ្នកស្រីបន្តរៀបរាប់ថា៖

«ពីមុនធ្វើម្ហូបម្ដងៗ ខ្ញុំប្រើតែចង្ក្រានឡូវដុតអុសធម្មតា អីចឹងទៅត្រូវ​ផ្សែងផ្សារភ្នែក ជួនកាលឈ្លក់ជាមួយផ្សែងទៀត តែពេលប្រើចង្ក្រានបរិស្ថាននេះគឺខ្ញុំងាយស្រួលច្រើនមែនទែន។ មិនត្រឹមតែងាយស្រួលប៉ុណ្ណោះទេ ការប្រើប្រាស់ចង្ក្រានបរិស្ថាននេះ ក៏បានជួយឱ្យអ្នកស្រីសន្សំ​ សំចៃថវិកាបានមួយផ្នែកទៅលើការទិញអុស និងធ្យូងផងដែរ។»

អតិថិជនមួយរូបទៀត គឺលោក ឌន់ ស៊ីណា ដែលជាអាជីវករលក់ម្ហូបកម្មង់នៅខេត្តសៀមរាបបានឱ្យដឹងថា កាលពីមុនលោកធ្លាប់តែប្រើចង្ក្រានធម្មតា ដែលជាមធ្យមប្រើធ្យូងអស់៣ការ៉ុងក្នុងមួយខែដើម្បីចម្អិនអាហារសម្រាប់លក់។ ប៉ុន្តែពេលលោកបានប្រើប្រាស់ចង្ក្រានបរិស្ថាន គឺលោកអាចកាត់បន្ថយការចំណាយបានរហូតទៅដល់ពាក់កណ្ដាល ពោលគឺមួយខែលោកទិញធ្យូងអស់ត្រឹមតែ ១ការ៉ុងកន្លះតែប៉ុណ្ណោះ។

លោកបន្តឱ្យដឹងទៀតថា៖

«ចង្ក្រាននេះមិនខុសពីចង្ក្រានប្រើហ្គាសនោះទេ ព្រោះយើងអាចតម្លើង ឬបន្ថយភ្លើងបាន ដែលត្រូវសម្រាប់អ្នកលក់ដូរដូចជាខ្ញុំ រីឯអុសវិញមិនមែនតែធ្យូងទេ សូម្បី​តែគ្រាប់ត្នោត ស្នូលពោត និងផ្កាត្នោតក៏អាចប្រើដើម្បីចម្អិនអាហារផងដែរ។»

ដោយឡែក អ្នកស្រី ម៉ារ៉ាឌី ជាអាជីវករលក់នំនៅក្នុងផ្សារ ដោយត្រូវចៀននំភ្លាមៗសម្រាប់លក់ និងត្រូវប្រើប្រាស់ចង្ក្រានចំនួន៤ទើបអាចធ្វើទាន់ ប៉ុន្តែអ្នកស្រីថា ខ្លួន និងបុគ្គលិកត្រូវប្រឈមនឹងកម្ដៅភ្លើង និងផ្សែងជារៀងរាល់ថ្ងៃ។

មានបទពិសោធន៍ប្រើប្រាស់ចង្ក្រានបរិស្ថានចំនួន៣ឆ្នាំ អ្នកស្រី ម៉ារ៉ាឌី បានឱ្យដឹងថា អ្នកស្រី និងបុគ្គលិកមានភាពងាយស្រួលជាងមុនក្នុងការប្រកបអាជីវកម្ម ហើយថែមទាំងអាចចំណេញ ប្រាក់សម្រាប់ទិញអុស និងធ្យូងរហូតដល់ទៅពាក់កណ្ដាល។

ជាការកត់សម្គាល់ តាមរយៈការរួមចំណែកជួយទៅដល់សុខមាលភាពរបស់ប្រជាពលរដ្ឋបែបនេះ​ អាជីវកម្មចង្ក្រានបរិស្ថាន ACE Energy បានជាប់ជាអាជីវកម្មបរិយាបន្នកាលពីពេលកន្លងទៅនេះ។ ក្លាយជាអាជីវកម្មគំរូ បច្ចុប្បន្ន ACE Energy កំពុងបន្តពង្រីកសក្កានុពលរបស់ខ្លួនបន្ថែមទៀត សំដៅផ្ដល់ភាពងាយស្រួលដល់ស្ត្រីមេផ្ទះ និងអាជីវករនៅទូទាំងប្រទេសតែម្ដង។

គួរបញ្ជាក់ថា អាជីវកម្មបរិយាប័ន្ន (Inclusive Business – IB)  គឺជាអាជីវកម្មឈរលើ​គោលការណ៍​ធុរកិច្ច ដែលបង្កើត ដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ​ និងមានទ្រង់ទ្រាយ​ធំ ដែលឆ្លើយតប​ទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធ របស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ 

បច្ចុប្បន្ន ក្រសួងឧស្សាហកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកំពុងតែជំរុញអាជីវកម្មក្នុង​ស្រុក ឱ្យប្រែក្លាយខ្លួនទៅជាអាជីវកម្មបរិយាបន្ន ដើម្បីជាគោលដៅយុទ្ធសាស្ត្រជំរុញសេដ្ឋកិច្ចជាតិ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច