លោកដុកទ័រ Jonny Kim មានដើមកំណើតជាកូនកាត់កូរ៉េ-អាមេរិក ដំបូងបង្អស់ដែលបានក្លាយខ្លួនទៅជាអាកាសយានិកក្នុងការទៅបំពេញកិច្ចការងារស្រាវជ្រាវជាមួយនឹងទីភ្នាក់ងារទីអាវកាសណាសា (NASA) ហើយក៏ជាមនុស្សដែលមានប្រវត្តិគួរឲ្យចាប់អារម្មណ៍បំផុតផងដែរមុនពេលក្លាយទៅជាកំពូលមនុស្សដូចពេលបច្ចុប្បន្ននេះ។

ក្នុងវ័យទើបតែ ៣៧ឆ្នាំ លោកមិនត្រឹមតែធ្លាប់បំពេញការងារជាកងកម្លាំងកងទ័ពជើងទឹកអាមេរិកកាលពីអំឡុងឆ្នាំ២០០០នោះទេ លោកក៏បានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកវេជ្ជសាស្ត្រពីសាលាពេទ្យដ៏ល្បីបំផុតលើសកលលោក Havard Medical School ផងដែរកាលពីឆ្នាំ២០១៦ ហើយកាន់តែអស្ចារ្យជាងនេះទៀតនោះ លោក Kim ក៏បានក្លាយខ្លួនទៅជាអវកាសយានិកក្រុមទី២២របស់អង្គការណាសាផងដែរកាលពីឆ្នាំ២០១៧។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីពេលកន្លងមកអំពីជីវិតរបស់លោកផ្ទាល់ខ្លួនកាលពីនៅវ័យកុមារភាពថា លោកគឺជាក្មេងប្រុសដ៏ស្ងប់ស្ងាត់ម្នាក់ និងមិនមានភាពជឿជាក់ក្នុងខ្លួនឯងឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះលោកក៏ធ្លាប់ជាមនុស្សដែលមិនមានក្តីស្រម៉ៃអ្វីសោះឡើយក្នុងខ្លួន ដែលសូម្បីតែក្ដីប្រាថ្នាការងារសម្រាប់ថ្ងៃអនាគតក៏គ្មានផងដែរនោះ។

លោកបានរៀបរាប់ទៀតថា ទោះបីជាយ៉ាងណាក្តី ជីវិតរបស់លោកបានផ្លាស់ប្តូរទាំងស្រុងនៅពេលដែលបានសម្រេចចិត្តចូលរួមជាមួយនឹងកងកម្លាំងជើងទឹករបស់អាមេរិកក្រោយបញ្ចប់ថ្នាក់វិទ្យាល័យកាលពីឆ្នាំ២០០២។ នៅទីនោះ លោក Kim បានឆ្លងកាត់បទពិសោធន៍ការងារជាច្រើន ជាពិសេស ប្រតិបត្តិការប្រយុទ្ធដល់ទៅជាង ១០០ដង បូករួមទាំងការប្រយុទ្ធនៅក្នុងតំបន់មជ្ឈឹមបូព៍ា និងប្រទេសអ៊ីរ៉ាក់ផងដែរ។
ការសម្រេចចិត្តចូលរៀនថ្នាក់បណ្ឌិតវេជ្ជសាស្ត្រក៏ជារឿងដ៏អស្ចារ្យមួយទៀតក្នុងជីវិតរបស់លោក Kim ផងដែរ ដោយសារតែហេតុការណ៍ដ៏អាក្រក់មួយកើតឡើងកាលពីឆ្នាំ២០០៦ នៅពេលដែលមិត្តភ័ក្តដ៏ជិតស្និទ្ធម្នាក់ត្រូវបានបាត់បង់ជីវិតផ្ទាល់នឹងភ្នែក ហើយមានអារម្មណ៍ថាសោកស្តាយដែលមិនអាចជួយអ្វីដល់មិត្តភ័ក្តបាន ទើបលោក Kim សម្រេចចិត្តចាប់ផ្តើមចូលថ្នាក់សិក្សាវេជ្ជសាស្ត្រតែម្តង។
នៅក្នុងឆ្នាំ២០១៧ លោក Kim ក្នុងពេលបំពេញការងារជាមួយនឹងមន្ទីរពេទ្យ Massachusetts General Hospital លោកក៏ត្រូវបានគេជ្រើសរើសឲ្យចូលរួមបំពេញការងារជាអវកាសយានិក និងបានចាប់ផ្តើមធ្វើការហ្វឹកហាត់អាជីពនេះរយៈពេល២ឆ្នាំមុនត្រូវបានដាក់បញ្ចូលទៅក្នុងក្រុមអវកាសយានិកទី២២របស់ណាសា ដែលមានសមាជិកសរុប១២នាក់។
អ្វីដែលមនុស្សមួយចំនួនអាចរៀនសូត្រពីជីវិតរបស់លោក Jonny Kim បាន គឺតាមរយៈទស្សនៈដែលលោកធ្លាប់បាននិយាយថា ៖
«I’m not gift. I’m not smarter then everybody else. I am not stronger. I just have the ability to stick to the a plan and not quit » មានន័យថា «ខ្ញុំមិនមែនជាមនុស្សដែលពូកែពីធម្មជាតិ ឬឆ្លាតវ៉ៃ និងមានសមត្ថភាពខ្លាំងជាងមនុស្សផ្សេងនោះទេ ប៉ុន្តែខ្ញុំមានសមត្ថភាពពិសេសមួយ គឺប្តេជ្ញាចិត្តចំពោះផែនការមួយដែលខ្ញុំនឹងមិនបោះបង់វាចោលឡើយ»
ការតាំងចិត្ត និងភាពព្យាយាមរបស់លោក Kim ដូចបានលើកឡើងខាងលើនេះហើយ ដែលបានជំរុញរូបលោកឲ្យក្លាយជាមនុស្សអស្ចារ្យរហូតមកដល់សព្វថ្ងៃនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content