បរទេស ៖ គ្មានអ្វីចម្លែកនោះទេនៅពេលដែលនិយាយអំពីវិស័យអចលនទ្រព្យរបស់ប្រទេសសិង្ហបុរី គឺជាប្រទេសដែលមានតម្លៃអចលនទ្រព្យ និងតម្លៃនៃការរស់នៅថ្លៃជាងគេបំផុតលើលោក។ សេដ្ឋកិច្ចដ៏រឹងម៉ាំស្ទើរគ្រប់វិស័យគឺជាកត្តាដ៏សំខាន់បំផុតនៃស្ថិរភាពទៅលើវិស័យអចលនទ្រព្យ ទោះបីស្ថិតនៅក្នុងបញ្ហាវិបត្តិកូវីដក្តី ជាក់ស្តែងទីផ្សារលំនៅដ្ឋានរបស់សិង្ហបុរីត្រូវបានគេមើលឃើញថាបានទទួលកំណើនខ្លាំងឡើងវិញបំបែកកំណត់ត្រាដល់ទៅ ៧,១ភាគរយនៅក្នុងត្រីមាសទី២នេះធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ។

តើកត្តាអ្វីខ្លះដែលធ្វើឲ្យអចលនទ្រព្យនៅក្នុងប្រទេសនេះមានកម្លាំងខ្លាំងបែបនេះ?
បើនិយាយពីតម្លៃនៃការរស់នៅវិញ សិង្ហបុរីគឺស្ថិតនៅលេខរៀងទី២ប៉ុណ្ណោះបន្ទាប់ពីទីក្រុងហុងកុង ដែលជាទីកន្លែងទាមទារការចំណាយថ្លៃបំផុត ដោយសារតែតម្លៃអចលនទ្រព្យមានតម្លៃថ្លៃទាំងអស់មិនថាទោះជាគម្រោងរបស់រដ្ឋ ឬឯកជននោះទេ។ តម្រូវការមានចំនួនច្រើនជាងការផ្គត់ផ្គង់បានក្លាយជាចំណែកដ៏សំខាន់មួយទៀត ពីព្រោះការអភិវឌ្ឍមានចំនួន និងល្បឿននៅតិចជាងចំនួននៃអ្នកទិញនៅឡើយ។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្រុមអ្នកទិញអចលនទ្រព្យភាគច្រើនដែលបានចំណាយលុយវិនិយោគនៅសិង្ហបុរី មិនមែនដើម្បីតែបានកន្លែងរស់នៅតែមួយមុខនោះទេគឺពួកគេផ្តោតសំខាន់ទៅលើការវិនិយោគដើម្បីទទួលបានផលចំណេញ ដូចនេះក្រុមអ្នកទិញទាំងក្នុងស្រុក និងបរទេសបាននាំគ្នាប្រជែងដើម្បីទិញអចលនទ្រព្យដែលមានចំនួនកំណត់នៅឡើយ។
ក្រៅពីនោះជីវិតរស់នៅដែលប្រកបដោយភាពស៊ីវិល័យ បានផ្តល់ដោយរដ្ឋាភិបាលក៏ជាកត្តាដ៏ទាក់ទាញយ៉ាងខ្លាំងក្លាមួយទៀតផងដែរចំពោះវិនិយោគបរទេសដែលមានបំណងចង់មករស់នៅក្នុងប្រទេសដ៏តូចមួយនេះ។ ទោះបីជាមានផ្ទៃដីតូចត្រឹមតែ ៧២១,៥គីឡូម៉ែត្រការ៉េ ខណៈដែលចំនួនពលរដ្ឋមាន៦លាននាក់ ប៉ុន្តែការអភិវឌ្ឍវិញ សិង្ហបុរីគឺអាចធ្វើបានស្ទើរគ្រប់វិស័យដែលវាបានធ្វើឲ្យទីផ្សារអចលនទ្រព្យមិនងាយនឹងមានផលប៉ះពាល់នោះឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content