តំបន់​ផ្លូវ​ ៦០ម៉ែត្រ ​​នៅតែមានសក្ដានុពល​ និងការអភិវឌ្ឍន៍​យ៉ាងទូលាយ

ភ្នំពេញ ៖ ទោះបីជា​តំបន់​ផ្លូ​វ​៦០​ម៉ែត្រ ឬមហា​វិថី​សម្ដេច​តេជោ​ ហ៊ុន សែន បច្ចុប្បន្ននេះមាន​ការ​អភិ​វឌ្ឍ​ជាមួយនឹងវត្តមានសំណង់អគារ​ខ្ពស់​ៗ ​ផ្សារទំនើប លំនៅឋានបែបប្រណីតក្ដី ប៉ុន្តែតំបន់នេះ​នៅតែមានសក្ដានុពល​ធំធេងស​ម្រា​ប់ការវិនិយោគ ជាពិសេស​វិស័យដីធ្លីនៅតំបន់នេះនៅតែមាន​ទំហំធំសម្រាប់គម្រោងអភិវឌ្ឍ។​

តំបន់ផ្លូវ៦០ម៉ែត្រ កំពុង​ទាក់ទាញ​ការវិនិយោគបន្ថែមទៀត ស្របពេល​អាកាស​យានដ្ឋានអន្តរជាតិ​ភ្នំពេញ​ថ្មី ឬព្រលានយន្តហោះអន្តរជាតិ​តេជោ​ នៅស្រុកកណ្ដាល​ស្ទឹង​កំពុងមមាញឹក​ក្នុងការសាងសង់​ ដើម្បីពន្លឿន​​ឱ្យ​ទាន់ពេលវេលា​កំណត់​​ ។ តំបន់​ជុំវិញ​ផ្លូវ​៦​០ម៉ែត្រ​នេះដែរ ក៏ឃើញថា​កំពុង​មានការអភិវឌ្ឍ​លើ​ហេដ្ឋា​រច​នា​ស​ម្ព័​​ន្ធ​ខ្វាត់ខ្វែង រួមមានផ្លូវជាតិលេខ​២ បានបញ្ចប់​ការសាងសង់​រួចរាល់ហើយ ផ្លូវ​ក្រវាត់​ក្រុងទី​៣ ក៏​បា​នប​ញ្ច​ប់​ការ​​សាងសង់ទាំងស្រុង និងកំពុង​ទាក់ទាញ​អាជីវកម្ម​ទៅ​កាន់​ទី​នោះជា​បន្តបន្ទាប់ រួមជាមួយផ្លូវថ្មីៗជាច្រើនទៀត​នៅក្នុង​ខណ្ឌ​​ដង្កោ​ ​​និង​​ខណ្ឌមានជ័យ ។

នៅក្នុង​គម្រោង​របស់​សាលា​រាជធានីភ្នំពេញ ក៏គ្រោងអភិវឌ្ឍ​ន៍​ស្ពាន​តភ្ជាប់​ពី​ព្រែកប្រា​ក្នុងខណ្ឌច្បារ​អំពៅ​ ឆ្លងកាត់ទន្លេបាសាកទៅកាន់​ផ្លូ​វជាតិលេ​ខ២ ក្នុងសង្កាត់ចាក់​អង្រែ​ រួច​ឆ្ពោះ​ទៅកាន់​តំបន់​ផ្លូវ​៦០ម៉ែត្រ ដែល​នឹង​ធ្វើឱ្យផ្លូវ​៦០​ម៉ែត្រ​កាន់​​តែទាក់ទាញ​ដល់វិនិយោគិនជាតិ និងអន្តរជាតិ​បន្ថែមទៀត។ លើសពីនេះ​ គម្រោ​ងស្ពាន​អាកាស​ព្រះ​មុនីវង្ស​ថ្មី​ ក៏កំពុងមមាញឹក​ក្នុងកា​រសាងសង់ ដោយ​ដំណាក់​កាលទី​១ ស្ពាន​នេះនឹង​ដាក់ដំណើរការ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរខាងមុខនេះ ។

អ្នកស្រី អាន សុធីតា នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ PropNex Cambodia បាន​លើកឡើងថា​ តំបន់​​ប៉ែក​ខាងត្បូង​ភ្នំពេញ​ ក្នុងនោះរួមមានតំបន់​ផ្លូវ​៦០ម៉ែត្រ​នឹង​ក្លាយជា​តំបន់​លំនៅឋាន និង​ពាណិជ្ជកម្មដ៏មាន​សក្ដា​នុពល​ ​ជាក់ស្ដែងបច្ចុប្បន្ននេះឃើញថា​មានក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋានធំៗ​កំពុង​លេច​រូបរាង​​នៅក្នុង​តំបន់នេះ។ កា​រអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ថ្មីៗជា​បន្តបន្ទាប់​នៅក្នុង​តំបន់ បានទាក់​ទាញឱ្យ​វិនិយោគិន​ថ្មីៗចាប់អារម្មណ៍​ចូលទៅ​អភិវឌ្ឍន៍​ទីតាំង​នោះ ។​

អ្នកស្រីបានបន្តថា​ សម្រាប់ដីធ្លីនៅតំបន់​នេះ ប្រហែលជានឹង​មិនឡើង​ថ្លៃខ្ពស់បន្តទៀត​ទេក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ប៉ុន្តែ​ផ្សារទំនើប​ធំចំនួន២​នៅក្នុងតំបន់ រួមមានផ្សារ​ជីបម៉ុង Megamall 271 និងផ្សារទំនើបអ៊ីអន​មានជ័យ កំពុង​ធ្វើឱ្យតំបន់​ផ្លូវ​៦០ម៉ែត្រ ​និងតំបន់ជុំវិញនោះកាន់តែ​មានសក្ដានុពល​ខ្លាំងក្នុងការទាក់ទាញមនុស្ស​ទៅ​រស់​នៅទី​នោះកាន់តែច្រើន ហើយវិនិយោគិនក៏​នឹងបំពេញ​តម្រូវការ​ដោយនឹង​អភិវឌ្ឍន៍​គម្រោង​លំនៅ​ឋាន​​បន្ថែមទៀតផងដែរ​ ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា