រយៈពេល៧ខែ ការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាម​បាន​ចំណូល​ជាង​១ ០៧៧ ​លាន​ដុល្លារ

ភ្នំពេញ ៖ ក្នុង​រយៈ​​ពេល ៧ ​ខែ ឆ្នាំ​២០២២ ទោះបីជា​បរិមាណ​នៃ​ការនាំចេញ​បាន​ធ្លាក់ចុះ​បន្តិចក៏ដោយ ក៏កម្ពុជា​ទទួលបាន​ចំណូល​ជាង​១ ០៧៧ ​លាន​ដុល្លារអាមេរិក​ពី​ការ​នាំចេញ​គ្រាប់ស្វាយចន្ទី​ (​ឆៅ​) ​ប្រមាណ ៦៦០ ០០០ ​តោន ​ទៅកាន់ទីផ្សារ​ប្រទេស​វៀតណាម​ ដែលបរិមាណនេះថយចុះ៣៥០ ០០០ ​តោន ​ឬ​ស្មើ ៣៤,៦៥​ភាគរយ។

​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ីឡុត បានប្រាប់ AMS ឱ្យដឹងថា ប្រទេស​កម្ពុជា​នាំចេញ​គ្រាប់ស្វាយ​ចន្ទី ​(​ឆៅ​) ​ប្រមាណ ៦៦០ ០០០ ​តោនទៅ​ទីផ្សារ​វៀតណាម​ក្នុង​រយៈពេល ៧ ​ខែ ​ដើមឆ្នាំ​២០២២ ធ្លាក់ចុះ ៣៥០ ០០០ ​តោន ​ឬ​ស្មើ ៣៤,៦៥​ភាគរយ​​ បើ​ធៀប​ទៅនឹង​​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ ដោយ​ប្រមូលបាន​ប្រាក់ ​១ ០៧៧​ លាន​ដុល្លារ​។​

​លោកបានបន្ត​ថា គ្រាប់ស្វាយចន្ទី គឺជា​ប្រភេទ​កសិផល​ដ៏​មាន​សក្តានុពល​សម្រាប់​ទីផ្សារ​នាំចេញ​ដោយ​ចំណូល​ពី​ការនាំចេញ​លើសពី​កសិផល​ផ្សេងទៀត​ក្នុង​វិស័យ​កសិកម្ម ដូចជា ស្រូវ​ ​អង្ករ ដំឡូង​មី និង​កៅស៊ូ ជាដើម​ ដោយ​​សារ​តែ​នៅ​កម្ពុជា​បច្ចុប្បន្ន​មិនទាន់មាន​សិប្បកម្ម ឬ​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយ​​ចន្ទី កម្រិតស្តង់ដា​អន្តរជាតិ ហេតុនេះ​គ្រាប់ស្វាយចន្ទី​ (​ឆៅ​) ​កម្ពុជា​ប្រមាណ ជាង ៩០ ​ភាគរយ ​ត្រូវបាន​ហូរ​ទៅ​ទីផ្សារ​ប្រទេស​វៀតណាម​ជា​រៀងរាល់ឆ្នាំ​។

​ជាទូទៅ ស្ទើរតែ​រៀងរាល់ឆ្នាំ ទាំង​ទិន្នផល និង​គុណ​​ភាព​គ្រាប់ស្វាយចន្ទី តែងតែ​ប្រែ​​ប្រួល​តាម​អាកាសធាតុ ដែលមាន​ភ្លៀង​​ធ្លាក់​ច្រើន ទិន្នផល និង​គុណភាព​គ្រាប់​មិនសូវ​ល្អ​ទេ ​។

លោក អួន ស៊ីឡុត បានបញ្ជាក់ថា ការនាំចេញគ្រាប់ស្វាយចន្ទីធ្លាក់ចុះក្នុងរយៈពេល ៧ខែចុងក្រោយនេះ បណ្ដាលមកពីបញ្ហាការប្រែប្រួលអា​កាសធាតុ ដូចជាភ្លៀងធ្លាក់ញឹកញាប់ ធ្វើឱ្យផ្លែខូចគុណភាព និងធ្វើបាត់បង់ទិន្នផល។

លោកបានមានប្រសាសន៍ថា ៖

“គ្រាប់ចន្ទីនៅរដូវផ្កាផ្លែ មិនត្រូវការទឹកភ្លៀងនោះទេ អ៊ីចឹង ប្រសិនបើ ភ្លៀងនៅតែបន្តធ្លាក់នឹងធ្វើឱ្យធ្លាក់ទិន្នផល និងគុណភាព។ មូលហេតុនេះយើងបានព្យាករណ៍ថាទិន្នផលនឹងធ្លាក់ចុះ៣០%ទៅ៥០%”

ជាមួយគ្នានេះ កត្តាប្រេងសាំង កត្តាប្រែប្រួលអាកាសធាតុ និងជីថ្នាំកសិកម្មឡើងថ្លៃ បានធ្វើឱ្យកសិករមួយចំនួនបោះបង់ការដាំ ស្វាយចន្ទី។ កសិករខ្លះ កាប់ដើមចោល ដោយងាកទៅដាំដំណាំផ្សេងផ្សេងទៀត ដែលមកពី​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា ការ​កើនឡើង​តម្លៃ​ជី ការដឹកជញ្ជូន និង​កង្វះ​ទុន​សម្រាប់​វិនិយោគ​ផងដែរ​។​ នេះបើតាមលោកលោក ស៊ីឡូត បានអះអាង ។

លោក ស៊ី​ឡុ​ត បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន​គ្រាប់ស្វាយចន្ទី គ្រាប់ស្ងួត មានតម្លៃ​ពី ៥ ៥០០៛ – ៧ ២០០៛ ក្នុង​ ១​គីឡូក្រាម ដោយ​អា​ស្រ័យ​លើ​គុណភាព​គ្រាប់​។ កាលពីឆ្នាំ២០២១ សមាគមនស្វាយចន្ទីបានប៉ាន់ប្រមាណថា ផ្ទៃដីដាំស្វាយមាន៨០ម៉ឺនហិកតា ខណៈឆ្នាំនេះថយចុះមកត្រឹម៧០ម៉ឺនហិកតាប៉ុណ្ណោះ។ ជាក់​​ស្តែង​នៅក្នុង​ឆ្នាំ២០២២ ស្វាយចន្ទី ជា​ដំណាំ​កសិកម្ម​ដែលមាន​ដាំ​ដុះ​ច្រើន​ក្នុង​ខេត្ត​ចំនួន ១០ នៅ​កម្ពុជា​ រួមមានដូចជា ​ខេត្តកំពង់ធំ ក្រចេះ កំពង់ចាម ព្រះវិហារ ត្បូងឃ្មុំ ជាដើម​។

ដោយឡែក ប្រធានសហគមន៍​គ្រាប់ស្វាយចន្ទី សំបូរមានជ័យ លោក អេង ថុង បាន​ប្រាប់ AMS ថា គ្រាប់ស្វាយចន្ទី​កម្ពុជា​ត្រូវបានគេទទួលស្គាល់​ថា មានគុណ​ភាព និង​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​ដោយសារ​កង្វះ​ទុន និង​ការបណ្តាក់ទុន​លើ​ការបង្កើត​សិប្ប​​កម្ម ឬ​រោងចក្រ​កែច្នៃ​កម្រិតស្តង់ដារ សហគមន៍លោកក៏ចង់បង្កើតសិប្បកម្មកែច្នៃមួយដែរ តែមិនទាន់ចេញជារូបរាង ។

​លោក អេង ថុង បានមានប្រសាន៍ថា​៖

“ខ្ញុំ​ពិតជា​ចង់បង្កើត​កែច្នៃ​នៅក្នុង​ស្រុក ដើម្បី​ចៀសវាង​ការនាំចេញ​វត្ថុធាតុដើម​។ ការកែច្នៃ​ក្នុងស្រុក ក៏​នឹង​ជួយ​លើកកម្ពស់​មុខមាត់​ប្រទេសជាតិ និង​កំណើនសេដ្ឋកិច្ច​ផងដែរ ក៏ដូចជាការជួយជំរុញការដាំដុះ​ឱ្យមាន​សម្ទុះជាងបច្ចុប្បន្ន​”

​គួររំលឹកផងដែរថា តាមរយៈក្រសួងកសិកម្មបានឱ្យដឹងថា កាលពីឆ្នាំ២០២១ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមាន​ចំនួន ៩៣៧ ៩៧៤,២៦ តោន កើនឡើង ៣២៨,៣៤ភាគរយ ក្នុង​ទឹកប្រាក់​ប្រមាណ ១ ៦០៤,៨៧ លាន​ដុល្លារ កើនឡើង ២៣៣,៣២​ ភាគរយធៀប​នឹង​ឆ្នាំ​២០២០​។ ក្នុងនោះនាំចេញទៅវៀតណាមច្រើនជាងគេ រហូតដល់៩២ម៉ឺនតោន។ ក្រៅពីនោះនាំចេញទៅ ចិន ថៃ ឥណ្ឌា ជប៉ុន កូរ៉េ ហូឡង់ បង់ក្លាដែស ឡាវ ស្វីស តុងហ្គោ ហ្វីលីពីន បារាំង និងអារ៉ាប់៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ