ជម្លោះសមុទ្រក្រហមបង្កឲ្យការដឹកជញ្ជូនពីអាស៊ីទៅអឺរ៉ុបឡើងថ្លៃដល់ ៤០០ ភាគរយ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ការរំខានដល់ការដឹកជញ្ជូនដែលបណ្តាលមកពីការវាយប្រហាររបស់ពួកឧទ្ទាម Houthi នៅសមុទ្រក្រហម បានបង្កើនថ្លៃដើមនៃការដឹកជញ្ជូនទំនិញពីផ្លូវចិនមួយចំនួនទៅអឺរ៉ុបប្រហែល ៤០០ ភាគរយ និងបង្កើនរយៈពេលដឹកជញ្ជូនពី ១០ ទៅ ១៥ ថ្ងៃ។

គេកំពុងព្រួយបារម្ភថា បើទោះបីជាវិបត្តិនៅលើផ្លូវពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ពិភពលោកនឹងមិននាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃអតិផរណានៅក្នុងសហភាពអឺរ៉ុបនោះទេ ប៉ុន្តែការរំខានការផ្គត់ផ្គង់បន្ថែមទៀតអាចនាំឱ្យតម្លៃកាន់តែខ្ពស់។

បន្ទាប់ពីមានសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ក្នុងខែតុលា ក្រុមឧទ្ទាម Houthi ដែលមានមូលដ្ឋាននៅយេម៉ែនបានវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរាប់សិបគ្រឿងលើនាវាពាណិជ្ជកម្មដែលកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ ជាលទ្ធផល ក្រុមហ៊ុនដឹកជញ្ជូនធំៗជាច្រើនបានឈប់ប្រើប្រាស់ព្រែកជីកស៊ុយអេ ហើយជំនួសមកវិញដោយការបញ្ជូននាវាទៅជុំវិញ Cape of Good Hope នៅអាហ្វ្រិកខាងត្បូង។ គេរាយការណ៍ថា ការវាយប្រហារនេះបានបណ្តាលឱ្យតម្លៃកុងតឺន័រជាមធ្យមកើនឡើងទ្វេដងនៅទូទាំងពិភពលោកកាលពីខែមុននេះ ខណៈដែលអត្រានៃការដឹកប្រេងសម្រាប់គោលដៅមួយចំនួនបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។

កាលពីខែមុន រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយដើម្បីចាប់ផ្តើមបេសកកម្មកងទ័ពជើងទឹកនៅសមុទ្រក្រហមដើម្បីការពារនាវាដឹកទំនិញ។ អាល្លឺម៉ង់ បារាំង និងអ៊ីតាលី បានស្នើការផ្លាស់ប្តូរនេះ ដើម្បីឆ្លើយតបទៅនឹងសំណើពីប្រទេសហូឡង់ ដែលការដឹកជញ្ជូនរបស់អ្នកជំនួញត្រូវបានរងផលប៉ះពាល់ដោយការវាយប្រហារ។ អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប លោក Josep Borrell លើកឡើងថា បេសកកម្មនេះត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី ១៩ ខែកុម្ភៈ។

នៅសប្តាហ៍នេះផងដែរ ក្រុមហ៊ុនដឹកជញ្ជូនធំរបស់ដាណឺម៉ាក AP Moller-Maersk កំពុងផ្តល់ដំណឹងដល់អតិថិជនឱ្យត្រៀមខ្លួនសម្រាប់វិបត្តិសមុទ្រក្រហមដែលអាចអូសបន្លាយដល់ឆមាសទីពីរនៃឆ្នាំនេះ។ យោងតាមរបាយការណ៍បានឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនតាមមហាសមុទ្រធំបំផុតទីពីររបស់ពិភពលោក Maersk បានបន្ថែមការចំណាយប្រតិបត្តិការប្រហែល ៦ ភាគរយនៃសមត្ថភាពនាវាដឹកជញ្ជូនរបស់ខ្លួន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនដឹកជញ្ជូនធំៗបានចាប់ផ្តើមបញ្ជូនកប៉ាល់រាប់រយគ្រឿងរបស់ពួកគេក្នុងការធ្វើដំណើរដ៏វែងឆ្ងាយ និងថ្លៃជាងនៅជុំវិញ Cape of Good Hope របស់អាហ្វ្រិកខាងត្បូង បន្ទាប់ពីក្រុមឧទ្ទាម Houthi បានបង្កើតការបិទផ្លូវតាមរយៈសមុទ្រក្រហមទៅកាន់ព្រែកជីកស៊ុយអេ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមសកម្មប្រយុទ្ធ Houthi បានប្តេជ្ញាថា ពួកគេនឹងពង្រីកការវាយប្រហាររបស់ពួកគេ បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចាប់ផ្តើមទម្លាក់គ្រាប់បែកលើគោលដៅដែលពាក់ព័ន្ធនឹងក្រុម Houthi ក្នុងប្រទេសយេម៉ែន។

លោក Charles van der Steene ប្រធានប្រចាំតំបន់របស់ Maersk នៅខាងអាមេរិកខាងជើង បានលើកឡើងថា ជាអកុសល ពួកគេមិនឃើញមានការផ្លាស់ប្តូរណាមួយនៅក្នុងសមុទ្រក្រហមកើតឡើងក្នុងពេលឆាប់ៗនេះទេ ប៉ុន្តែពួកគេកំពុងផ្តល់ដំណឹងអំពីផ្លូវដឹកជញ្ជូនដែលប្រើរយៈពេលវែងជាងនេះអាចកើតឡើងទៅដល់ត្រីមាសទីពីរ និង ទីបីនៃឆ្នាំនេះ។ ដូចនេះ អតិថិជន​នឹង​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ពួក​គេ​មានរង់ចាំ​ពេល​វេលាដឹកជញ្ជូនយូរ​ជាង​នេះនៅ​ក្នុង​សង្វាក់​ផ្គត់ផ្គង់​របស់​ពួក​គេ។

គួរឲ្យបញ្ជាក់ដែរថា ការដឹកជញ្ជូនតាមព្រែកជីកស៊ុយអេ គឺជាផ្លូវលឿនបំផុតពីអាស៊ីទៅអឺរ៉ុបមានចំណែកប្រហែល ១៥ ភាគរយនៃការដឹកជញ្ជូនពាណិជ្ជកម្មរបស់ពិភពលោក។ ឥឡូវនេះ ក្រុមហ៊ុនដឹកជញ្ជូនកំពុងប្រឈមមុខនឹងការកើនឡើងនៃថ្លៃដើម និងការកើនឡើងថ្លៃធានារ៉ាប់រងដោយសារការផ្លាស់ប្តូរនៃផ្លូវនាវា។ ស្របពេលនេះដែរ អ្នកដឹកជញ្ជូនត្រូវកំណត់បរិមាណនៃការចំណាយជាក់ស្តែងសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។ យោងតាមរបាយការណ៍ចុងក្រោយរបស់វិទ្យាស្ថាន Kiel បានឱ្យដឹងថា ពាណិជ្ជកម្មសកលបានធ្លាក់ចុះ ១,៣ ភាគរយចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ ២០២៣ ដែលជាលទ្ធផលនៃការវាយប្រហារលើនាវាពាណិជ្ជករនៅសមុទ្រក្រហម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក