NBC ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានការប្រែប្រួលតិចតួចក្នុងឆមាសទី១ ឆ្នាំ២០២៤

ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ទុនបម្រុងអន្តរជាតិបានប្រែប្រួលតិចតួចប៉ុណ្ណោះ ពោលគឺថយត្រឹមតែ ០,១% ដោយមានកម្រិត ២០ ប៊ីលានដុល្លារអាមេរិក ប្រហាក់ប្រហែលនឹងចុងឆ្នាំ២០២៣ (២០ ប៊ីលានដុល្លារអាមេរិក)។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា (NBC)។

របាយការណ៍បានបញ្ជាក់ថា ការថយចុះនេះបណ្តាលមកពីកត្តាមួយចំនួន ដូចជា ការថយចុះនៃប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល ការថយចុះនៃប្រាក់បម្រុងកាតព្វកិច្ច និងការរងសម្ពាធពីការប្រែប្រួលស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ តាមរយៈ ការកើនឡើងនៃអត្រាចំណូលសញ្ញាប័ណ្ណវិនិយោគ ដែលរងឥទ្ធិពលពីភាពមិនប្រាកដប្រជាក្នុងការកាត់បន្ថយអត្រាការប្រាក់គោលរបស់បណ្តាធនាគារកណ្តាលធំៗ ជាពិសេស ធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលអឺរ៉ុប។ ទុនបម្រុងអន្តរជាតិ មានកម្រិតខ្ពស់គ្រប់គ្រាន់ដែលស្មើនឹង ៧ខែ នៃការនាំចូលទំនិញ និងសេវានាគ្រាបន្ទាប់។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ផងដែរថា គិតត្រឹមចុងឆមាសទី១នេះ ទុនបម្រុងអន្តរជាតិមានចំនួន ២០ ប៊ីលានដុល្លារអាមេរិក ដែលប្រហាក់ប្រហែលនឹងចុងឆ្នាំ២០២៣ បើទោះបីជាប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិក៏ដោយ។

លោកជំទាវបណ្ឌិត បានថ្លែងថា ៖

“បច្ចុប្បន្ន ទុនបម្រុងអន្តរជាតិមានកម្រិតស្មើនឹង ៧ខែនៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ ដែលខ្ពស់ជាងកម្រិតអប្បបរមា ៣ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវបានចាត់ទុកថាខ្ពស់គ្រប់គ្រាន់ក្នុងការរួមចំណែករក្សាជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជនមកលើស្ថិរភាពសេដ្ឋកិច្ចកម្ពុជា ជាមូលដ្ឋានចាំបាច់មួយក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់។”

ទន្ទឹមនេះ ធនាគារជាតិ បានឱ្យដឹងថា ការវិនិយោគទុនបម្រុងអន្តរជាតិត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន និងមានភាពបត់បែនខ្ពស់។ ហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់ ដោយគោរពតាមសេចក្តីណែនាំការវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា សំដៅធានាឱ្យបាននូវការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងទទួលបានចំណូលសមស្រប។

គួររំលេចថា ការវិនិយោគលើសញ្ញាប័ណ្ណបៃតង (Green bonds) និងសញ្ញាប័ណ្ណដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ត្រូវបានជំរុញ និងបន្តយកចិត្តទុកដាក់ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់ការអនុវត្តតាមគោលនយោបាយវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីរក្សាបានចីរភាព សុវត្ថិភាពការវិនិយោគទុនបម្រុង និងស្របតាមនិន្នាការនៃការវិនិយោគសកល។

ជារួម ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបន្តរក្សាបានស្ថិរភាពល្អ ដោយកំណើនសេដ្ឋកិច្ចបានបន្តងើបឡើងជាមួយនឹងកម្រិតទាបនៃអតិផរណា និងស្ថិរភាពអត្រាប្តូរប្រាក់។ សមតុល្យជញ្ជីងទូទាត់ កម្ពុជាបន្តមានអតិរេក ស្របពេលដែលទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់។

សូមបញ្ជាក់ផងដែរថា ទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) គឺជាទ្រព្យសម្បត្តិរបស់ប្រទេសមួយ ដែលទទួលស្គាល់ជាអន្តរជាតិ និងគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ ទុកប្រើប្រាស់ក្នុងករណីចាំបាច់ ដូចជាការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវការ, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្តល់អនុសាសន៍ឱ្យប្រទេសសមាជិកទាំងអស់ ត្រូវរក្សាកម្រិតទុនបម្រុងអន្តរជាតិឱ្យបានគ្រប់គ្រាន់។ IMF បានកំណត់កម្រិតគ្រប់គ្រាន់នេះ ដោយធ្វើការប្រៀបធៀបទំហំទុនបម្រុងអន្តរជាតិទៅនឹងចំនួនខែនៃការនាំចូលទំនិញ និងសេវានៅគ្រាខាងមុខ ហើយចំពោះប្រទេសកំពុងអភិវឌ្ឍន៍ កម្រិតគ្រប់គ្រាន់អប្បបរមានៃទុនបម្រុងអន្តរជាតិដែលគួរមានគឺចំនួន ៣ ខែ នៃការនាំចូលទំនិញ និងសេវានៅគ្រាខាងមុខ។

ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបានកើនឡើងជាលំដាប់ ដែលអាចធានាលើការនាំចូលទំនិញ និងសេវាបានកម្រិតជាង ៧ខែ ច្រើនជាងទុនបម្រុងអន្តរជាតិ ដែលបានកំណត់ដោយ IMF ដោយកម្រិតអប្បបរមាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍គួរមាន ត្រឹម ៣ ខែ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ