លក់បុកល្ហុងមួយតុ អាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានសមរម្យ ហើយអាចឱ្យកូនរៀនចប់មហាវិទ្យាល័យគ្រប់ៗគ្នា

ភ្នំពេញ ៖ គេថាបើធ្វើម្ហូបមិនឆ្ងាញ់ទោះដឹកដល់មុខផ្ទះគេ ក៍គេមិនទិញដែរ តែបើធ្វើម្ហូបឆ្ងាញ់កុំថាឡើយលក់នៅលើផ្លូវធំ ទោះផ្លូវតូចយ៉ាងណាក៍គេតាមរកទាល់តែឃើញដែរ។ តួយ៉ាងដូចជាគ្រួសារតូចមួយដែលប្រកបអាជីវកម្មលក់បុកល្ហុង ដោយសារតែមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ​ បានធ្វើឱ្យមនុស្សជាច្រើនចោមរោមទិញជារៀងរាល់ថ្ងៃ ហើយអាចរកបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រមទាំងផ្គត់ផ្គង់ឱ្យកូនៗរៀនចប់ថ្នាក់មហាវិទ្យាល័យគ្រប់ៗគ្នា។

កំពុងញាប់ដៃបុកល្ហុង និងវេចខ្ចប់ឱ្យអតិថិជន លោក ចាន់ សាវុធ បាឱ្យដឹងថា អាជីវកម្មលក់បុកល្ហុងនេះលោកបានចាប់ផ្តើមជាច្រើនឆ្នាំមកហើយក្រោយវិលត្រឡប់ពីធ្វើជាពលករនៅប្រទេសថៃ។ កាលពីដំបូងឡើយ គ្រួសាររបស់លោកបានរៀបចំរទេះមួយ ដើរលក់បុកល្ហុងជា​មួយគ្នានៅម្តុំផ្សារទឹកថ្លា ក្នុងរាជធានីភ្នំពេញ ហើយក៏មានអតិថិជនគាំទ្រជាហូរហែរផងដែរ ប៉ុន្តែដោយសារអតិថិជនរអ៊ូរទាំពិបាកដើររកទិញ លោកក៏បានសម្រេចចិត្តជួលតូបតូចមួយមានទទឹងប្រមាណជា២ម៉ែត្រ នៅម្តុំអ្នកតាក្រហមក.ក្បែរផ្សារទឹកថ្លា ដើម្បីដាក់ទូរលក់មុខតូបជំនួសរទេះវិញនៅអំឡុងពេល០៥ឆ្នាំមុន។

លោកថា ៖

«ការបើកលក់ដំណាក់កាលដំបូងគឺមានអតិថិជនរង់ចាំទិញរួចទៅហើយ ដោយ​សាររសជាតិបុកល្ហុងខ្មែរបែបថៃនេះឆ្ងាញ់ជាងបុកល្ហុងធម្មតា ហើយពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនអតិថិជនតែងកើនឡើងជាប្រចាំ រហូតបុកឱ្យភ្ញៀវមិនទាន់ ដោយមានអ្នកខ្លះនៅរង់ចាំ ចន្លោះពីកន្លះម៉ោង រហូតជាង១ម៉ោងទើបបានក៏មានដែរ»។

លោក ចាន់ សាវុធ បានបញ្ជាក់ឱ្យដឹងថា ដោយសារតែមានអ្នកគាំទ្រច្រើន ក្នុងមួយថ្ងៃ បុកល្ហុងរបស់លោកអាចលក់បានប្រមាណចន្លោះពី ១២០ត្បាល់ ទៅ ១៣០ត្បាល់ ដោយរូបលោកជាអ្នកបុកផ្ទាល់ដៃ ហើយសមាជិកគ្រួសារជាអ្នកវេចខ្ចប់ជូនអតិថិជន ដោយក្នុងមួយចានមានតម្លៃចាប់ពី ៦០០០រៀល រហូតដល់ ២ម៉ឺនរៀល ដែលម្លៃ ២ម៉ឺននេះ អាចហូបបាន ០៤នាក់ មានរសជាតិគ្រប់មុខ រាប់តំាងពីបង្គា ក្តាមសមុទ្រ កំពិស ប៉ាតេ និងគ្រឿងផ្សំសំខាន់ៗជាច្រើនទៀត។

គួរបញ្ជាក់ថា ក្រៅពីការលក់បុកល្ហុងលោកក៏មានអាំងសាច់ក្រកជូ ឬ សាច់ក្រកឥសាន្តលក់ផងដែរ ដែលអាចរកបានប្រាក់ចំណេញប្រចាំថ្ងៃចន្លោះពី ២០ ទៅ ៣០ម៉ឺនរៀល ដែល ចំណូលទាំងនេះ ក្រៅពីអាចដោះស្រាយជីវភាពគ្រួសារបានសមរម្យ ថែមទាំងអាចផ្គត់ផ្គង់ឱ្យកូនស្រីពីរនាក់រៀនចប់ថ្នាក់មហាវិទ្យាល័យ ហើយកំពុងសន្សំទិញផ្ទះនៅក្នុងក្រុងភ្នំពេញថែមទៀតផង៕ វិន ឈុនហ៊ាត  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វឌ្ឍនភាព ៖ គម្រោងសង់​ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) កាន់តែជិតរួចរាល់ កាន់តែធ្វើឱ្យតំបន់ជុំវិញ​នោះ​មានសក្ដានុពលខ្ពស់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/11/2026

គម្រោង​សាងសង់ស្ពានឆ្លង​កាត់ទន្លេបាសាក់​ ចាក់អង្រែក្រោម-ព្រែក​ប្រា​ សម្រេច​បានលទ្ធផល​ជាង​៨៧ហើយ គិតត្រឹមខែវិច្ឆិកា ២០២៦​នេះ

កិច្ច​សហការ​បច្ចេកវិទ្យា​ថ្មី​​ ៣ ​ជំរុញ​សន្តិសុខ​សាយប័រ ​AI ​និង​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

ក្រុមហ៊ុន​ ​មេគង្គណិត ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ចំនួន​ ៣ ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិ​ ​និង​ដៃគូ​ក្នុង​ស្រុក ​ដើម្បី​ពង្រីក​សេវា​សន្តិសុខ​សាយប័រ ​ពង្រឹង​ការ​តភ្ជាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ ​និង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​និង​ដំណោះស្រាយ​ឌីជីថល​នៅ​កម្ពុជា

លទ្ធផលសំខាន់ៗពីកិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី ២៩ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

នាយករដ្ឋមន្ត្រីចិន លោក Li Qiang ជំរុញឱ្យប្រទេសចិន និងអាស៊ានរួមគ្នាការពារ និងអភិវឌ្ឍសហគមន៍រួម ដើម្បីផ្តល់នូវស្ថិរភាព និងភាពប្រាកដប្រជាកាន់តែខ្លាំងដល់ការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោក

សូហ្វី​ណា ​ហ្វាម​ ​បោះ​ទុន​ ​៦​,​៥​ ​លាន​ដុល្លារ​ ​បង្កើត​កសិដ្ឋាន​មាន់​ពង ​និង​កែច្នៃ​សាច់​ខ្នាត​ធំ​នៅ​ព្រៃ​វែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

​ក្រុមហ៊ុន​ សូហ្វី​ណា ​ហ្វាម ​ដែល​ជា​ក្រុមហ៊ុន​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ​ទាំងស្រុង​ ​បាន​វិនិយោគ​ទុន​ចំនួន​ ៦​,​៥ ​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​មាន់​ពង ​និង​រោងចក្រ​កែច្នៃ​សាច់​មាន់​ខ្នាត​ធំ​ ​នៅ​ស្រុក​កញ្ចៀច ​ខេត្ត​ព្រៃវែង ​ដោយ​គ្រោង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៤​ ​ខែ​មេសា ​ឆ្នាំ​២០២៧

សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅខេត្តសៀមរាប ចំនួន ១៧៥ ៣៦៤ បណ្ណ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/11/2026

សៀមរាប ៖ សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូបជូនម្ចាស់កម្មសិទ្ធិករក្នុងខេត្តសៀមរាប សរុបចំនួន ១៧៥ ៣៦៤ បណ្ណ ស្មើនឹង ៨ស្រុកស្មើនឹង ២៣ឃុំ ដែលក្នុងនោះ៖

អាស៊ាន​ ចុះ MOU ស្តីពី បណ្តាញអគ្គិសនី និងសេដ្ឋកិច្ចឌីជីថល ខណៈប្រទេសចំនួន ៥ ចាប់អារម្មណ៍លើការស្តុកប្រេងក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

បរទេស ៖ រដ្ឋាភិបាលបណ្តាប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ខណៈដែលប្រទេសចំនួន ៥ បង្ហាញចំណាប់អារម្មណ៍លើការស្តុកប្រេងទុកក្នុងតំបន់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Cristina Roque កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ២៨។ លោកស្រី

សហគ្រិនខ្មែរ, Canadia Impact Fund, La French Tech Phnom Penh, Krya Global និង មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បង្កើតឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការពង្រឹងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា កំពុងបង្កើនកិច្ចសហការយុទ្ធសាស្ត្រជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកឱកាសសម្រាប់សហគ្រិន និងធុរកិច្ចថ្មី។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពមួយដែល

រដ្ឋមន្ត្រី កសិកម្ម អញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ស្តីពី «AgriTech and Food Security» ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech» នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។

ប្រមុខ UN ជំរុញឱ្យបង្កើនការវិនិយោគលើសន្តិភាពក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅ កម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/11/2026

ភ្នំពេញ ៖ ការបង្កើនការវិនិយោគលើសន្តិភាព ពិសេសគោរពតាមច្បាប់អន្តរជាតិ និងប្រព័ន្ធអន្តរជាតិ នឹងធ្វើឱ្យប្លុកហ្វ្រង់កូហ្វូនី ក្លាយជាកន្លែងរស់នៅកាន់តែប្រសើរឡើង នេះបើតាមការអះអាងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres កាលពីថ្ងៃ អាទិត្យ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅកម្ពុជា ។ ក្នុងនាមជាអគ្គលេខាធិការយូអិន មុនពេលចាកចេញពីតំណែង តាមរយៈសារជាវីដេអូទៅកាន់មេដឹកនាំហ្វ្រង់កូហ្វូនី លោក

វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ Black swan កម្ពុជា ២០២៦ បង្ហាញ​ចក្ខុវិស័យចំនួន ៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/11/2026

ភ្នំពេញ៖ វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុប្លែកស្វន (Black swan) កម្ពុជា ២០២៦ បាន​ឈាន​ចូល​ដល់ថ្ងៃ​ទី២ហើយ នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា នេះ ដោយ​បាន​ពិភាក្សា​ស៊ីជម្រៅ​លើ​ចក្ខុវិស័យ​ចំនួន ៤ ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​ ជាមួយ​នឹង​បច្ចេកវិទ្យាទំនើប កាន់​តែងាយស្រួល និងមាន​សុវត្ថិភាព។ យោង​តាម​សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹង​ថា កិច្ច​ពិភាក្សា​ចំណុច​ទី១ បានផ្ដោត​លើប្រធាន​បទ


Leave a Reply

Your email address will not be published.Required fields are marked *