មហិច្ឆតាក្លាយជាមហាអំណាចថាមពលស្អាតរបស់ចិន អាចសម្រេចគោលដៅមុនផែនការដល់ទៅ៦ឆ្នាំ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

បរទេស ៖ នៅពេលដែលនិយាយដល់ការវិនិយោគលើវិស័យថាមពលស្អាត ប្រាកដណាស់ ចិន ត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលបានចំណាយលុយច្រើនជាងគេបំផុតលើពិភពលោក ដើម្បីសម្រេចឲ្យបានមហិច្ឆតាក្លាយជាអ្នកនាំមុខគេបំផុតក្នុងវិស័យបៃតងមួយនេះ។

ជាមួយគ្នានេះ ក្នុងគ្រាដែលគ្រប់គ្នាកំពុងងាកទៅរកថាមពលកកើតឡើងវិញបែបនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានរៀបចំការងារ និងផែនការបានយ៉ាងល្អ និងមុនគេចំពោះកិច្ចការងារនេះ ហើយជាលទ្ធផល គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤នេះ ចិនបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងមែនទែនក្រោយប្រកាសថាបានជោគជ័យតាមគោលដៅដែលបានដាក់ចេញមុនពេលកំណត់ដល់ទៅ៦ឆ្នាំ។

ទិន្នន័យដែលបានបង្ហាញដោយអជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារថាមពលនៅសប្តាហ៍នេះបានឲ្យដឹងថា អគ្គិសនីជាតិបានទទួលថាមពលបន្ថែមដល់ទៅ ២៥ ជីហ្គាវ៉ាត់ ចេញពីប្រភពទាញថាមពលកង្ហារតួប៊ីន(ថាមពលខ្យល់) និងបន្ទះសូឡា (ថាមពលព្រះអាទិត្យ) គិតត្រឹមខែកក្កដាកន្លងមកនេះ និងធ្វើឲ្យទំហំសរុបបានកើនឡើងទៅដល់ ១២០៦ជីហ្គាវ៉ាត់ ខណៈដែលផែនការគោលដៅដែលធ្លាប់បានដាក់ចេញដោយប្រធានាធិបតីចិនកាលពីឆ្នាំ២០២០បានកំណត់ថា ចិន ត្រូវតែសម្រេចឲ្យបានដល់ ១២០០ជីហ្គាវ៉ាត់ ក្នុងឆ្នាំ២០៣០។

ស្របពេលជាមួយគ្នានេះ គិតមកទល់នឹងពេលបច្ចុប្បន្ន សម្រាប់វិស័យថាមពលស្អាត ប្រទេសចិនបានវិនិយោគលើសបណ្តាប្រទេសណាណាទាំងអស់លើពិភពលោក ហើយបានបំបែកកំណត់ត្រាក្នុងការបង្កើនថាមពលពីថាមពលខ្យល់ និងពន្លឺព្រះអាទិត្យម្តងហើយម្តងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

អ្វីដែលគេអាចមើលឃើញនោះគឺថា កំណើនដ៏ឆាប់រហ័សនេះកំពុងបានជួយនាំប្រទេសចិនទៅរកការថយចុះនៃការបង្កើតថាមពលធ្យូងថ្មនៅរដូវក្តៅនេះ ប៉ុន្តែទោះជាយ៉ាងណាក្តី ថាមពលព្រះអាទិត្យ និងខ្យល់ បច្ចុប្បន្នអាចចាប់យកចំណែកផ្គត់ផ្គង់ត្រឹមតែ១៤ភាគរយប៉ុណ្ណោះនៃថាមពលអគ្គិសនីទាំងអស់នៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ។

ការងារបន្ថែមទៀតរបស់រដ្ឋាភិបាលចិនគឺធ្វើយ៉ាងណាទាមទារ និងពង្រីកចំណែកនោះឲ្យកាន់តែធំជាងនេះ និងបន្តកាត់បន្ថយឥន្ធនៈហ្វូស៊ីលឲ្យបានកាន់តែតិច ហើយប្រតិបត្តិករបណ្តាញអគ្គិសនីរបស់ប្រទេសនេះកំពុងវិនិយោគយ៉ាងច្រើនលើខ្សែថាមពល និងកន្លែងស្តុកថាមពលនៅតាមទីតាំងផ្សេងទៀតដែលមិនទាន់ភ្ជាប់ទៅដល់៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/03/2026

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោល នៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកបឹងទន្លេសាប

ការបិទវិស័យ​ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស​​នៅមជ្ឈិម​បូព៌ា​ធ្វើឱ្យកម្ពុជា​រងផល​ប៉ះពាល់​មួយកម្រិត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

សង្គ្រាម​នៅបណ្ដា​ប្រទេស​មជ្ឈិមបូព៌ា​កាន់តែរីករាលដាល ការធ្វើដំណើរ និងដឹកជញ្ជូន​តាមផ្លូវអាកាស​ រួមទាំងផ្លូវទឹក​ផងដែរនោះត្រូវ​បានបិទទាំង​ស្រុង ដែលធ្វើឱ្យប៉ះពាល់​ដល់អ្នក​ដំណើរ​មក​កាន់​កម្ពុជា

ស្តង់ដារជាតិជាង ១២០០ អាចជួយឱ្យវិស័យឧស្សាហកម្ម និងផលិតកម្មមានភាពប្រកួតប្រជែងខ្ពស់

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/03/2026

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈក្រុមប្រឹក្សាស្តង់ដារជាតិ សម្រេចអនុម័តស្តង់ដារជាតិជាង ១ ២០០ ស្តង់ដា គិតត្រឹមដំណាច់ឆ្នាំ២០២៥។

ជាប្រវត្តិសាស្ត្រ LOLC ចេញផលិតផលឥណទានថ្មីគឺ “ឥណទានមាសកើនទ្រព្យ” ផ្តល់ជូនទំហំកម្ចីរហូតដល់៧០% នៃតម្លៃមាស

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/03/2026

LOLC គឺជាស្ថាប័នហិរញ្ញវត្ថុដំបូងគេ ដែលបានដាក់ចេញផលិតផលឥណទានថ្មីមានឈ្មោះថា ​“ឥណទានមាសកើនទ្រព្យ” ដំបូងគេបង្អស់ក្នុងទីផ្សារធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា

៣១ ថ្ងៃ កម្ពុជាទទួលបានចំណូលពីការនាំចេញកង់ក្នុងទំហំ ៦៣,៥៧ លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

នៅក្នុងរយៈពេល ៣១ថ្ងៃនៃខែមករា ដើមឆ្នាំ២០២៦កន្លងទៅនេះ ឧស្សាហកម្មនាំចេញកង់របស់កម្ពុជា បានបង្ហាញពីភាពរឹងមាំជាមួយនឹងទំហំប្រមាណ ៦៣,៥៧លានដុល្លារអាម៉េរិក ៦៨,៥១ ភាគរយ

ទោះបាត់បង់ជីវិតមេដឹកនាំកំពូល ប៉ុន្តែទាំងរចនាសម្ព័ន្ធដឹកនាំ និងយោធាអ៊ីរ៉ង់នៅតែរឹងម៉ាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/03/2026

ការបាត់បង់ជីវិតរបស់មេដឹកនាំបដិវត្តអ៊ីស្លាមដ៏ធំបំផុតរបស់អ៊ីរ៉ង់រូបនេះត្រូវបានគេមើលឃើញថា ទំនងជាមិនអាចអនុញ្ញាតឲ្យនយោបាយអន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោកត្រឡប់ទៅធម្មតាវិញបានដូចមុននោះទេ

សេដ្ឋវិទូព្យាករណ៍ថា ជម្លោះអូសបន្លាយយូរនៅមជ្ឈិមបូព៌ាអាចបង្កឱ្យសេដ្ឋកិច្ចសកលជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

ជាមួយនឹងកំដៅកាន់តែខ្លាំងនៃជម្លោះនៅមជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល អាម៉េរិក កាន់តែអូសបន្លាយ គឺកាន់តែជំរុញឱ្យសេដ្ឋកិច្ចសកលលោកជាប់គាំង

យុទ្ធនាការផលិតផលជាតិ MadeInCambodia ជួយលើកកម្ពស់ផលិតផលក្នុងស្រុក ប៉ុន្តែទាមទារវិធានការបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

ក្រសួងពាណិជ្ជកម្ម បាន និងកំពុងបន្តយកចិត្តទុកដាក់ក្នុងការលើកស្ទួយផលិតផលកម្ពុជា តាមរយៈ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia»  ឱ្យកាន់តែមានការទទួលស្គាល់ខ្ពស់ទាំងនៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស

ចំណូលពីរមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះប្រមាណ ៣០ភាគរយ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

ក្នុង​រយៈពេល​២ខែ ដើមឆ្នាំ២០២៦ គ្រឹះស្ថាន​អង្គរ រកចំណូលបាន​​ពីការ​លក់​សំ​បុត្រ​​ចូល​ទស្សនារមណីយដ្ឋាន​អង្គរ​ ជាង ៩,១លានដុល្លារអាម៉េរិក ចំណូលពីរមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥

នាយករដ្ឋមន្ត្រីកាណាដា ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌាឡើងវិញបន្ទាប់មានភាពតានតឹងការទូត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Mark Carney បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីឡើងវិញបន្ទាប់ពីមានភាពតានតឹងផ្នែកការទូតកាលពីអំឡុងឆ្នាំ២០២៣

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី