រុស្ស៊ី បាញ់មីស៊ីលប្រភេទថ្មីទៅកាន់អ៊ុយក្រែន ជាការឆ្លើយតបទៅនឹងទីក្រុងគីវ ដែលបាញ់មីស៊ីលផលិតដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស

បរទេស៖ យោងតាមប្រភពព៍ត៌មានពី Al Jazeera បានរាយការណ៍ថា អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីអំពីការបាញ់មីស៊ីលប្រភេទថ្មីមកលើទីក្រុង Dnipro របស់ខ្លួន ដែលបង្កឲ្យសង្គ្រាមកាន់តែក្តៅគគុក និងតានតឹង។

ទន្ទឹមនឹងនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងថា រុស្ស៊ី ពិតជាបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមទៅកាន់អ៊ុយក្រែនពិតមែន ជាការឆ្លើយតបទៅនឹងទីក្រុងគីវដែលបាញ់មីស៊ីលផលិតដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសមកវាយប្រហារលើគោលដៅនៅក្នុងប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ។ រុស្ស៊ីបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប ឬ ឆ្លងទ្វីប (ICBM) ដែលមានសមត្ថភាពបាញ់ចម្ងាយជាង​ ៥ ពាន់គីឡូម៉ែត្រ ជាមួយនឹងមីស៊ីលផ្សេងទៀតជាច្រើនគ្រាប់មកលើទីក្រុង Dnipro នៃប្រទេសអ៊ុយក្រែន។

នៅក្នុងសុន្ទរកថាមួយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា រុស្ស៊ីបានសាកល្បងមីស៊ីលល្បឿនហោះលឿនជាងសំឡេងរយៈចម្ងាយមធ្យមវាយប្រហារមកលើអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុមប្រទេសអង្គការណាតូ។ ប្រធានាធិបតីរុស្ស៊ីរូបនេះជឿជាក់ថា រុស្ស៊ីមានសិទ្ធិប្រើប្រាស់អាវុធវាយប្រហារលើទីតាំងយោធានៃប្រទេសណាដែលប្រើប្រាស់អាវុធរបស់ពួកគេវាយប្រហារមកលើទឹកដីរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ Putin បានអនុម័តលើការធ្វើបច្ចុប្បន្នភាពចំពោះគោលលទ្ធិនុយក្លេអ៊ែររបស់ប្រទេស ដែលពង្រីកបញ្ជីលក្ខខណ្ឌដល់រុស្ស៊ីអាចចាប់ផ្តើមការវាយប្រហារនុយក្លេអ៊ែរ។ គោលនយោបាយថ្មីចែងថា រុស្ស៊ីរក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់ភាគីម្ខាងទៀត។ ទោះបីជាប្រទេសនោះមិនមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែការប្រើប្រាស់ថាមពលនុយក្លេអ៊ែរត្រូវបានចាត់ទុកថាជា​ភស្តុតាងគ្រប់គ្រាន់នៃការវាយប្រហាររួចទៅហើយ។ ក្នុង​ករណី​បែប​នេះ គេកំពុងព្រួយបារម្ភថា រុស្ស៊ី​អាច​​ឆ្លើយ​តបទៅវិញដោយប្រើប្រាស់​នុយក្លេអ៊ែរ។

ប្រធានាធីបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្លែងការណ៍ក្នុងវីដេអូមួយថា ការបាញ់មីស៊ីលរបស់រុស្ស៊ី គឺជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីបដែលផ្អែកលើលក្ខណៈរួមមាន ល្បឿន និងរយៈកម្ពស់។ អ្នកជំនាញកំពុងពិនិត្យមើលភស្តុតាងនៃការវាយប្រហារ ហើយបានចោទប្រកាន់ទីក្រុងមូស្គូថា យកទឹកដីអ៊ុយក្រែនជាកន្លែងសាកល្បងគ្រាប់។ លើសពីនេះ Heorhii Tykhyi អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លើកឡើងថា ការវាយប្រហារនេះបង្ហាញថា រុស្ស៊ី មិនមានបំណងស្វែងរកសន្តិភាពនោះទេ ប៉ុន្តែផ្ទុយ​ទៅ​វិញពួកគេកំពុងពង្រីក​សង្គ្រាមឲ្យកាន់តែធំ​។ ចំពោះភាគីខាងរុស្ស៊ីវិញ Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង លើកឡើងថា រុស្ស៊ី ព្យាយាមបញ្ចៀសសង្គ្រាមផ្ទុះនុយក្លេអ៊ែរ ដោយពួកគេប្រកាន់ជំហរទទួលខុសត្រូវមិនអនុញ្ញាតឱ្យមានជម្លោះបែបនេះកើតឡើង។ Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លើកឡើងថា ការបើកមូលដ្ឋានគ្រាប់មីស៊ីលថ្មីរបស់អាមេរិកនៅក្នុងប្រទេសប៉ូឡូញ គឺជាជំហានបង្កសកម្មភាពអស្ថិរភាពដោយអាម៉េរិក និងសម្ព័ន្ធមិត្ត។ បញ្ហានេះបង្កឲ្យមានហានិភ័យការន់តែធ្ងន់ធ្ងរ ដែលជំរុញឲ្យកម្រិតគ្រោះថ្នាក់នុយក្លេអ៊ែរកាន់តែកើនឡើង។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែតានតឹង បន្ទាប់ពីអាមេរិកបានផ្តល់ការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដើម្បីវាយប្រហារគោលដៅក្នុងប្រទេសរុស្ស៊ី។ ប្រធានាធិបតីអាមេរិក Joe Biden បានបើកភ្លើងខៀវដល់អ៊ុយក្រែនក្នុងការប្រើប្រាស់គ្រាប់មីស៊ីល Tactical Missile Systems (ATACMS) ដែលផលិតដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារទៅលើរុស្ស៊ី។ កាលពីថ្ងៃអង្គារ៍ អ៊ុយក្រែន បានបាញ់មីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាមេរិកៅកាន់គោលដៅក្នុងប្រទេសរុស្ស៊ីជាលើកដំបូង។ មិនត្រឹមតែប៉ុណ្ណោះ អ៊ុយក្រែនបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អង់គ្លេស Storm Shadow ទៅកាន់គោលដៅក្នុងប្រទេសរុស្ស៊ីផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ