ប្រព័ន្ធធនាគារនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិដោយមិនអាចខ្វះបាន

ប្រព័ន្ធធនាគារ បើនិយាយឱ្យស្រួលស្ដាប់ទៅគឺជាដំណើរការនៃការយកប្រាក់បញ្ញើរទៅផ្ញើរនឹងធនាគាររបស់ប្រជាជនដែលមានប្រាក់ ហើយភាគីធនាគារជាអ្នកបង្វិលប្រាក់នោះទៅឱ្យប្រជាជនដែលមានតម្រូវការខ្ចី។

លោកស្រី ផល ឆាលម៍ ធានី អគ្គលេខាធិការនៃសមាគមធនាគារនៅកម្ពុជាបានលើកឡើងថា ប្រព័ន្ធ​​​​ធនាគារ​មានគោលបំណង២សំខាន់ គឺកាត់បន្ថយភាពក្រីក្រ និងជួយឱ្យប្រព័ន្ធសេដ្ឋកិច្ច​រីកចម្រើន។

ក្នុងន័យនេះ លោកស្រីបានបកស្រាយថា ការកាត់បន្ថយភាពក្រីក្រគឺធ្វើឡើងតាមរយៈ​ធនាគារដែល​គាត់មានសេវាជាច្រើនតម្រូវទៅតាមតម្រូវការរបស់ប្រជាជន។

លោកស្រីបន្តពន្យល់ថា៖

«សម្រាប់ការធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនគឺយើងសាកគិតមើលថា បើប្រទេស​មួយមិនមានធនាគារ តើប្រជាជនយើងយកលុយទុកនៅកន្លែងណា?​ ពីមុនមក យើងយក​លុយទុក​នៅក្រោមគ្រែ ក្រោមខ្នើយ ដែលទាំងអស់នោះមានហានិភ័យខ្ពស់ ហើយបើគាត់​ត្រូវការ​លុយ តើគាត់ទៅខ្ចីអ្នកណា គាត់មានតែខ្ចីបងប្អូនគាត់ ឬកម្ចីក្រៅផ្លូវការផ្សេងៗ ដែលអាចផ្ដល់​ហានិភ័យ​នាពេលក្រោយ»។

នៅក្នុងការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចនេះ ធនាគារមិនត្រឹមតែផ្ដល់កម្ចីជាលក្ខណៈបុគ្គលនោះទេ ប៉ុន្តែធនាគារក៏មានចំណែកក្នុងការធ្វើឱ្យអាជីវកម្មមានការរីកចម្រើនផងដែរ។ ទាក់ទិននឹងចំណុចនេះដែរ លោក ផល វ៉ាន់ឌី អគ្គលេខាធិការនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបន្ថែមថា ប្រព័ន្ធមីក្រូហិរញ្ញវត្ថុ មានដំណើរការស្រដៀងនឹងប្រព័ន្ធធនាគារដែរ គ្រាន់តែថាធនាគារ ផ្ដល់កម្ចី​ដល់ប្រជាជនដែលមានប្រាក់ចំណូលខ្ពស់ជាង រីឯមីក្រូហិរញ្ញវត្ថុផ្ដោតលើប្រជាពលរដ្ឋដែល មានប្រាក់​ចំណូលទាប និងមធ្យម ជាពិសេសនៅតាមតំបន់ដាច់ស្រយាល។

លោក ផល វ៉ាន់ឌី បន្តមានប្រសាសន៍ថា៖

«ចេញពីគម្រោងរបស់អង្គការសង្គមស៊ីវិល​មីក្រូហិរញ្ញ​វត្ថុ​ក៏បានក្លាយជាគ្រឹះស្ថានឯកជន​ ដែលបង្កើតឡើង​ដើម្បីធានានិរន្តរភាពក្នុងការផ្ដល់​ប្រាក់​កម្ចីដល់មុខ​របរខ្នាតតូច ក៏ដូចជាអាជីវកម្មខ្នាតតូច ដើម្បីឱ្យម្ចាស់អាជីវកម្មទាំងនោះមានលទ្ធភាព​ទទួលនូវសេវា​ហិរញ្ញវត្ថុផ្លូវការមួយ ដែលមានកិច្ចការពារដោយច្បាប់»។

លោកបន្តថា សេវានេះសំខាន់ណាស់ ដោយសមាគមមីក្រូហិរញ្ញវត្ថុចង់រួមបញ្ចូលប្រជាជនទាំងអស់ មិនថានៅក្នុងក្រុង ឬជនបទទេ។

តាមរយៈភាពសំខាន់របស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុកន្លងមកនេះ លោកមានជំនឿចិត្តខ្ពស់ថា

វិស័យទាំងពីរនេះអាចរួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយមិនអាចខ្វះបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន