ពិចារណា ៖ ការស្ទុះងើបខ្លាំងឡើងវិញនៃ Bitcoin ជាសញ្ញាល្អ ឬមិនល្អសម្រាប់សេដ្ឋកិច្ចសកល

បរទេស ៖ ជាលើកដំបូងបំផុតរបស់ពិភពលោក ខណៈ Bitcoin ជាលុយគ្រីបតូ បានធ្វើឲ្យមានការភ្ញាក់ផ្អើលសាជាថ្មីក្រោយបានហក់តម្លៃឡើងខ្ពស់កប់ពពក បន្ទាប់ពីបានស្ងាត់ស្ងៀម និងបាត់បង់តម្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

គេចាប់ផ្តើមសង្កេតឃើញថា Bitcoin មានសកម្មភាពឡើងវិញតាំងតែពីដើមឆ្នាំ២០២៣មកម្ល៉េះ ពោល គឺនៅក្នុងពេលដែលទីផ្សារលក់រាយ និងវិនិយោគលើលុយគ្រីបតូដែលគេហៅថា ETF ឬ Exchange-trade funds ត្រូវបាននិយ័តករមូលបត្រអាមេរិកអនុម័តច្បាប់ឲ្យដំណើរការដើម្បីធ្វើយ៉ាងណាអាចធ្វើការគ្រប់គ្រងទៅលើទីផ្សារជួញដូរលុយគ្រីបតូ Bitcoin ហើយមកទល់បច្ចុប្បន្ន ETF ទាំងនោះ មានចំនួនសរុប ១១លើកមកហើយគិតត្រឹមខែមករាឆ្នាំ២០២៤។

គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃរបស់ Bitcoin បានឡើងទៅដល់ជាង ៧២០០០ដុល្លារ ក្លាយជាគ្រីបតូដែលមានតម្លៃខ្ពស់ជាងគេបំផុតក្នុងចំណោមគ្រីបតូដទៃផ្សេងទៀតហើយជឿជាក់ថាដូចជាមិនមានសញ្ញាថមថយចុះមកវិញនោះទេ ខណៈដែលក្រុមអ្នកវិនិយោគនៅតែបន្តចាក់លុយចូលក្នុងទីផ្សារ ETF បន្ថែមទៀតនៅឡើយដោយសារជំនឿចិត្តលើរូបិយវត្ថុមួយនេះ។

ក្រៅតែពីការកើនឡើងនៃតំរូវការក្នុងការទិញ Bitcoin កើនឡើង និងការវិនិយោគយ៉ាងមមាញឹកពីសំណាក់អ្នកវិនិយោគហើយនោះ គេអាចមើលឃើញថា ការចេញផ្សាយព័ត៌មានជាវិជ្ជមាននៃទីផ្សារគ្រីបតូបូករួមទាំងកិច្ចខិតខំរបស់រដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួនក្នុងការរៀបចំតាក់តែងច្បាប់គ្រប់គ្រងផងនោះ វាបានធ្វើឲ្យទីផ្សារនេះកាន់តែមានភាពទុកចិត្តបន្ថែមទៀត ខណៈដែលចំនួន Bitcoin មានចំនួនកំណត់ត្រឹមតែ ២១លានកាក់ប៉ុណ្ណោះដែលត្រូវបានបង្កើតឡើង។

ទីផ្សារហ៊ុនអង់គ្លេស LSEG បានពិនិត្យមើលឃើញតាមទិន្នន័យថា គិតត្រឹមថ្ងៃទី៨ ខែមីនា ក្នុងរយៈពេលសប្តាហ៍ជាប់គ្នាថ្វីត្បិតតែការវិនិយោគចូលក្នុងទីផ្សារ ETF មានកំណើន
យឺតយ៉ាវបន្តិចក្តី​ ប៉ុន្តែទោះបីជាយ៉ាងណា បូកសរុបចូលគ្នានៅក្នុងទីផ្សារធំៗទាំង១០នៅអាមេរិកការវិនិយោគជាទឹកប្រាក់មានរហូតទៅដល់២ពាន់លានដុល្លារ។

តើកត្តាកើនឡើងវិញនៃតម្លៃលុយគ្រីបតូ Bitcoin នឹងអាចជាសញ្ញាល្អ ឬមិនល្អសម្រាប់សេដ្ឋកិច្ចសកលក្នុងពេលនេះ ខណៈដែលតម្លៃលុយគ្រីបតូផ្សេងទៀតក៏កំពុងកើនឡើង
តាម Bitcoin ដូចគ្នាបែបនេះ?

មកទល់ពេលនេះ មិនទាន់មានអំណះអំណាងពីក្រុមអ្នកជំនាញណាទេថា ទំនាក់ទំនងរវាងលុយគ្រីបតូ និងសេដ្ឋកិច្ចសកលដែលពឹងផ្អែកសំខាន់តែទៅលើអត្រាកំណើនពាណិជ្ជកម្ម
និងអត្រាអតិផរណានោះមានការជាប់ពាក់ព័ន្ធគ្នាក្នុងកម្រិតណា ហើយបើទោះបីជាតម្លៃគ្រីបតូកំពុងកើនឡើងខ្ពស់យ៉ាងណាក្តី ប៉ុន្តែវាមិនមានការពឹងផ្អែកទៅលើសកម្មភាពសេដ្ឋកិច្ចណាមួយនៅឡើយ ពីព្រោះថាស្ថិតតែទៅលើទំនុកចិត្តរបស់អ្នកវិនិយោគប៉ុណ្ណោះ ឬគ្រាន់តែជាការរំពឹងទុកហួសហេតុពេកក៏ថាបាន។ ប៉ុន្តែ បើគិតដោយប្រយោលវិញការកើនឡើងនៃលុយគ្រីបតូវាពិតជាបានបង្ហាញនូវភាពទុកចិត្តរបស់ក្រុមអ្នកមានទ្រព្យ ឬក្រុមអ្នកវិនិយោគផ្សេងទៀតផងដែរ ហើយវាក៏ជាសញ្ញា
ដែលបង្ហាញថា បច្ចេកវិទ្យា និងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាគឺពិតជាកំពុងស្ទះឡើងខ្លាំង ជាពិសេសពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា Blockchain ដែលយ៉ាងណាក្តី វានឹងអាចផ្តល់
អត្ថប្រយោជន៍រយៈពេលវែងសម្រាប់សេដ្ឋកិច្ចរបស់សកលលោក។

ត្រង់ន័យនេះមានន័យថា Bitcoin អាចក្លាយទៅជាចំណែកមួយនៃការវាស់វែងសេដ្ឋកិច្ច ប៉ុន្តែមិនអាចក្លាយទៅជាសូចនាករសំខាន់សម្រាប់វាស់វែងសេដ្ឋកិច្ចសកលនោះឡើយ។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន