កាន់តែអស្ចារ្យ ៖ របកគំហើញថ្មីអាចទាញយកថាមពលអគ្គិសនីពីគ្រប់សកម្មភាពប្រចាំថ្ងៃនៃរាង្គកាយមនុស្ស

បរទេស ៖ ថាមពលកកើតឡើងវិញបានក្លាយជាវត្ថុបំណងដ៏សំខាន់បំផុតសម្រាប់ពិភពលោកក្នុងសម័យកាលបច្ចេកវិទ្យាទំនើបនេះ។ រាប់ចាប់តាំងពីថាមពលដែលសំយោគពីពន្លឺព្រះអាទិត្យដល់ថាមពលសំយោគពីខ្យល់ ឬថាមពលដែលទាញចេញពីរលកសមុទ្រ សុទ្ធតែជាបច្ចេកវិទ្យាដែលអាចជួយឲ្យពិភពលោកអាចងាកចេញពីការប្រើប្រាស់ធនធានធម្មជាតិយកពីក្រោមដី និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ។

កាន់តែទំនើប និងមិននឹកស្មាន កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសអះអាងថា ពួកគេបានរកឃើញ និងអភិវឌ្ឍបាននូវបច្ចេកវិទ្យាដ៏អស្ចារ្យមួយទៀតដែលអាចទាញយកថាមពលអគ្គិសនីបានដូចគ្នា ប៉ុន្តែចេញពីសកម្មភាពប្រចាំថ្ងៃរបស់រាង្គកាយមនុស្សយើងធម្មតា។

ការដេក ដើរ អង្គុយ និងការធ្វើគ្រប់សកម្មភាពរបស់មនុស្សអាចក្លាយទៅជាវិធិសាស្ត្រថ្មីក្នុងការទាញយកថាមពលអគ្គិសនីសមល្មមក្នុងការប្រើប្រាស់ទៅលើឧបករណ៍បច្ចេកវិទ្យាមួយចំនួនតាមរយៈបច្ចេកវិទ្យាថ្មីដែលស្រាវជ្រាវរកឃើញដោយអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន Daegu Gyeongbuk នៃប្រទេសកូរ៉េខាងត្បូង។

បច្ចេកវិទ្យាដ៏ស្មុគ្រស្មាញត្រូវបានឌីសាញ និងបំពាក់ជាមួយនឹងឧបករណ៍ដែលមានរូបរាងអាចយកមកស្លៀកពាក់លើខ្លួនបាន ហើយមិនត្រឹមតែអាចផលិតបានជាថាមពលដើម្បីអាចផ្គត់ផ្គង់ទៅលើឧបករណ៍មួយចំនួន ដូចជា នាឡិកាឆ្លាតវ៉ៃ ឧបករណ៍តាមដានសុខភាព និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួននោះ វាថែមទាំងផ្តល់ផាសុខភាព និងភាពបត់បែនល្អបំផុតសម្រាប៉អ្នកប្រើប្រាស់ទៀតផង។

អ្នកជំនាញរបស់វិទ្យាស្ថាន Daegu Gyeongbuk បានលើកឡើងថា តាមរយៈរបកគំហើញដ៏ថ្មីស្រឡាងនេះវានឹងក្លាយទៅជាការត្រួសត្រាយផ្លូវសម្រាប់ពិភពលោកក្នុងពេលអនាគតនៃការអភិវឌ្ឍ និងផលិតឧបករណ៍ដែលអាចពាក់បានលើខ្លួនមនុស្ស ប៉ុន្តែផលិតទៅជាថាមពលអគ្គិសនីបានកាន់តែច្រើនដោយគ្រាន់តែធ្វើសកម្មជាទូទៅប្រចាំថ្ងៃរបស់ពួកគេប៉ុណ្ណោះ។

តាមផែនការការស្រាវជ្រាវបន្ថែមទៅលើគម្រោងការនេះ អ្នកវិទ្យាសាស្ត្រទាំងនោះនឹងផ្តោតលើការអភិវឌ្ឍឧបករណ៍សម្រាប់ការប្រើប្រាស់ឲ្យបានកាន់តែទូលំទូលាយលើទីផ្សារ និងការពង្រីកសក្តានុពលរបស់វានៅគ្រប់ឧស្សាហកម្មជាច្រើនផ្សេងទៀត ហើយការរីកចម្រើនទាំងនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព និងងាយស្រួលជាងមុននៅក្នុងបច្ចេកវិទ្យាដែលអាចពាក់បាន ឬ Wearable tech ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​អគ្គ​នាយក​ (​ARDB​) ​និង​ជា​ប្រធាន​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​គូសបញ្ជាក់​ថា​៖​ «​ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ឡើយ​ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ ​នោះ​នឹង​ធ្វើឱ្យ​កសិករ​យើង​កាន់តែ​មាន​ជីវភាព​ធូរធារ ​អាច​រួចផុត​ពី​អន្ទាក់​បំណុល​»​

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ក្រុង​តេហេរ៉ង់ ​ព្រមាន​ប៊ុលហ្ការី​ជុំវិញ​ផែនការ​ចល័ត​ទ័ព​អាម៉េរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ ​Bezmer​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

​អ៊ីរ៉ង់​បាន​ចេញ​ការ​ព្រមាន​ផ្ទាល់​មួយ​ទៅកាន់​ប្រទេស​ប៊ុលហ្ការី ​ដោយ​អំពាវនាវ​ដល់​ប្រទេស​នេះ​កុំ​អនុញ្ញាតឱ្យ​សហរដ្ឋ​អាម៉េរិក​ប្រើប្រាស់​ទឹកដី​ដែន​អាកាស ​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ខ្លួន​សម្រាប់​ប្រតិបត្តិការ​ណាមួយ​ ដែល​តម្រង់​ទិសដៅ​វាយប្រហារ​លើ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ឡើយ

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 23/07/2026

ធនាគារ ហត្ថា ចូលរួមគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតងដល់បរិយាកាសសិក្សាប្រកបដោយផាសុកភាព

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

Leave a Reply

Your email address will not be published.Required fields are marked *