ស្ពានខ្ពស់​ជាង​គេនៅកម្ពុជា គ្រោងនឹងដាក់​ឱ្យ​ប្រើ​បណ្ដោះអាសន្ន​នៅមុន​ចូល​ឆ្នាំខ្មែរ​២០២៥ ខណៈ​ផ្លូវ​២ខ្សែ​បុកទៅខេត្តកោះកុង​​គ្រោង​បញ្ចប់​មុនដាច់​ឆ្នាំនេះ​

ភ្នំពេញ ៖ កោះ​កុង​ រំពឹង​នឹងទទួលបាន​ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ​ កាន់តែច្រើន ស្រ​បនឹង​ស្ពាន​ខ្ពស់ជាង​គេ​​នៅកម្ពុជាស្ថិតនៅលើ​បណ្ដោយផ្លូវ​ជាតិលេខ​១០​ដែលជាផ្លូវជាតិ​ថ្មី​នៅក្នុងប្រទេស​កម្ពុជា គ្រោងនឹង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ ២០២៥ខាង​មុខនេះ ខណៈពេល​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ក៏កំពុង​ជំរុញ​ស្ថាបនា​ និងលើ​ក​កម្ពស់​ផ្លូវ​២ខ្សែ​បុកទៅកាន់ខេត្តមួយនេះឱ្យ​បញ្ចប់​នៅមុនដំណាច់ឆ្នា២០២៥ ។

បើតាម​សេចក្ដីប្រកាសព័ត៌មានរ​បស់​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន បានឱ្យដឹងថា​ ស្ពានលេខ​២៨​ ដែលស្ថិតនៅ​ក្នុង​គម្រោង​ផ្លូវជាតិលេខ​១០ និងជា​ស្ពានខ្ពស់ជាង​គេ (កម្ពស់​៩០ម៉ែត្រ ) សម្រេច​បាន​៩៣ភាគរយហើយ និងគ្រោង​ដាក់​ឱ្យប្រើ​ប្រាស់បណ្ដោះអាសន្ន​​នៅថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០២៥ ។ ចំណែក​ផ្លូវជាតិលេខ​១០​​ ក៏​សម្រេច​បាន ៩៦,១៦​ភាគរយ ។

ក្នុង​សេចក្ដី​ប្រកាស​ដដែលនេះបានឱ្យដឹងថា ការងារសាងសង់ផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ១៥៥១) ប្រវែងសរុប ​១៩៨,៥១ គ.ម ចាប់ពីផ្លូវជាតិលេខ ៥៧ ត្រង់គីឡូម៉ែត្រ​លេខ​ ៣៥+៩០០ ស្ថិតក្នុងភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូត​ដ​ល់ផ្លូ​វ​ជា​តិ​លេ​ខ ៤៨ត្រង់គីឡូម៉ែត្រ​លេខ​ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះបានជួបនឹងផលប៉ះពាល់បរិស្ថានជាច្រើន ដែលតម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពី East Line មក W​est Line មានប្រវែង ៦៥,៧៤ គ.ម ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៦,១៦% គិតត្រឹម​ចុង​ឆ្នាំ ២០២៤ ​។

ទន្ទឹម​ការ​ស្ថាបនា​ស្ពាន​ខ្ពស់ជាង​គេនៅកម្ពុជា និង​គម្រោងផ្លូវជាតិ​លេខ​១០ រដ្ឋាភិបាល​ក៏បាន​ជំរុញការ​ស្ថាបនា​ផ្លូវ​មួយ​ទៀត​ឆ្ពោះទៅកាន់​ខេត្ត​កោះកុង គឺគម្រោងផ្លូវជាតិលេខ​៤៨ ដែលគម្រោងផ្លូវ​ជាតិនេះ ក្រសួង​នឹង​ជំរុ​ញ​ឱ្យបញ្ចប់​ជាស្ថាពរ​ មុនពិធីបុណ្យ​សមុទ្រ​នា​ចុងឆ្នាំ ២០២៥ ដែលកោះ​កុង​នឹងធ្វើជា​ម្ចាស់ផ្ទះក្នុងការ​រៀបចំ ។

ឯកឧត្តម​ ផន រឹម អ្នកនាំពាក្យ​ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានឱ្យដឹងថា ផ្លូវជាតិពីរ​ខ្សែ រួមមា​ន​ផ្លូវ​ជាតិលេខ​៤៨ និងផ្លូវជាតិ​លេខ​១០ បុកចំ​ខេត្ត​កោះកុង តារារះ​នាទិស​និរតី​កំពុង​លេខ​ចេញ​វឌ្ឍនភាព​ដ៏​ប្រ​សើរ​​ក្រៃលែង ត្រៀម​ខ្លួន​រួចជា​ស្រេច​​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​ ពីគ្រប់​ទិសទី​មក​លេង​បុណ្យ​សមុទ្រ និង​ទ​ស្ស​នា​​ខេ​ត្ត​កោះកុង​នា​ចុង​ឆ្នាំ ២០២៥ ខាងមុខ ។

​ស្របនឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ទៅកាន់​ខេត្ត​កោះកុង កំពុង​ស្ថាបនា​និង​គ្រោង​បញ្ចប់​​នៅ​ឆ្នាំ​២០២៥ ​​​នេះ អ្នកវិនិយោគ​ក្នុងស្រុកមួយ​រូប​ អ្នកឧកញ៉ា​ សួ វិរៈ ក៏បានបង្ហាញទស្ស​នី​យភាពគម្រោង​រីស៊ត​របស់​ខ្លួន ដែល​បានសាងសង់ឡើង​នៅ​លើ​កោះ​តូច​មួយ​នា​ស្រុក​បទុមសាគរ​ ខេត្តកោះកុង ។

default

អ្នក​ឧកញ៉ា ​សួ វិរៈ ម្ចាស់​គម្រោង​ មេដ​ ម័ងឃី កោះស្ដេច រីស៊ត​ បានឱ្យដឹងថា Mad Monkey Koh Sdach  នឹង​ក្លា​យជា​ផលិតផល​ទេសចរណ៍​ដ៏ថ្មី​សន្លាង​លើទឹកដីកោះស្ដេច ហើយផលិតផលថ្មីមួយនេះ នឹងក្លាយជា​ទំព័រ​ប្រវត្តិ​​សាស្ត្រ​ថ្មីមួយទៀត ដែលអាចទាក់ទាញទេសចរណ៍អន្តរជាតិ​ឱ្យបានស្គាល់​ទឹកដី​កោះស្ដេច ហើយ​កោះ​ស្ដេច​​​​នឹ​ង​សំបូរ​ទៅ​ដោយទេសចរ​បរទេស​​ពាសពេញ​កោះ​ជាក់ជា​មិនខាន​ ។ ផលិតផល​ទេសចរណ៍​ថ្មី​មួយនេះ នឹង​នាំមកនូវ​សេដ្ឋកិច្ច​ដ៏រឹងមាំសម្រាប់ប្រជាជន​ដែលរស់នៅ​លើ​កោះស្ដេច​ផងដែរ ។

លោកជំទាវ មិថុនា ភូថង អភិបាល​ខេត្តកោះកុង​បានមានប្រសាសន៍​តាមទូរស័ព្ទ​ឱ្យដឹងថា​ បច្ចុប្បន្ន​នេះ​ខេត្ត​កោះកុង​ បានអភិវឌ្ឍ​ន៍​ផលិតផលទេសចរ​ណ៍ជា​បន្ត​បន្ទាប់ ដូចជា​ ស្តូប​វិមានឈ្នះ​ឈ្នះ និង​រីស៊ត​មួយ​ចំនួនទៀត ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុនឯកជន ។

លោកជំទាវ​បន្តថា ​ក្នុង​រយៈពេលប៉ុន្មាន​ចុងក្រោយនេះ ក៏មាន​ការ​វិនិយោគលើ​សណ្ឋាគារ ផ្ទះ​សំណាក់ ក្នុង​ខេត្ត​កោះកុង​ជា​បន្តបន្ទាប់ដែរ ក្នុងពេល​ផ្លូវ​មកកាន់ខេត្ត​កោះកុង​បានសាងសង់កាន់តែជិត​រួចរាល់ ដូច្នេះ​ហើ​យ​ នៅពេលអនាគត ខេត្តកោះកុង​នឹងទទួលបានភ្ញៀវទេសចរ​កាន់តែច្រើនមក​សម្រាក​ និងលម្ហែកាយ​ ដែលអាចនឹងច្រើនលើសពី១០ម៉ឺននាក់ជាមិនខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ


Leave a Reply

Your email address will not be published.Required fields are marked *