ធនាគារ អុឹម ប៊ី ខេមបូឌា ចុះ MoU ជាមួយក្រុមហ៊ុន​ អឺបេនលែន ផ្តល់ជូនឥណទានទិញផ្ទះបុរីចន្ទគីរី ជាមួយអត្រាការប្រាក់ពិសេសត្រឹមតែ ៤.៩០% ក្នុង ១ឆ្នាំ

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ធនគារ អុឹម ប៊ី ខេមបូឌា ជាមួយ​ក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលក្រុមហ៊ុនអភិវឌ្ឍគម្រោងបុរីចន្ទគីរី បានចុះអនុស្សរណៈយោគយល់រួមគ្នា (MoU) ក្នុងការផ្តល់ជូននូវឥណទានសម្រាប់ទិញផ្ទះជាមួយអត្រាការប្រាក់ដ៏ពិសេសត្រឹមតែ ៤.៩០% ក្នុងមួយឆ្នាំ ដល់អតិថិជនរបស់បុរីចន្ទគីរី នៅគម្រោងចន្ទគីរីមួយ និងគម្រោងផ្ទះអាជីវកម្មចន្ទគីរី។

លោក ហ៊ីម ភិរម្យ នាយកប្រតិបត្តិសេវាកម្មធនាគារបុគ្គលនៃធនាគារ អុឹម ប៊ីខេមបូឌា បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះថា៖ ពិធីចុះហត្ថលេខាក្នុងថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេចជ្ញារបស់ធនាគារ អុឹម ប៊ី ខេមបូឌា ជាមួយដៃគូអភិវឌ្ឍលំនៅឋាននៅកម្ពុជាក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អប្រសើរសម្រាប់អតិថិជនដែលមានតម្រូវការទិញផ្ទះថ្មី។ ឥឡូវនេះ អតិថិជនរបស់បុរីចន្ទគីរី នឹងទទួលបាននូវដំណោះស្រាយឥណទានសម្រាប់ទិញផ្ទះថ្មីជាមួយអត្រាការប្រាក់ទាបត្រឹមតែ ៤.៩០% ក្នុងមួយឆ្នាំ ពីធនាគារ អ៊ឹម ប៊ីខេមបូឌា សម្រាប់ឆ្នាំទី ១ និងទី ២ បន្ថែមជាមួយនឹងការអនុគ្រោះប្រាក់ដើមរហូតដល់រយៈពេល ២ឆ្នាំ។

ក្នុងព្រឹត្តិការណ៍នេះដែរ កញ្ញា កឹម ស៊ីថេន បានមានប្រសាសន៍ថា៖ ជាមួយនឹងចក្ខុវិស័យរួមគ្នាដើម្បីបំពេញតម្រូវការរបស់អតិថិជន និងតម្រូវការនៃការទិញផ្ទះក្នុងពេលបច្ចុប្បន្ននេះ បុរីចន្ទគីរី និងធនាគារ អុឹម ប៊ី ខេមបូឌា បានប្តេជ្ញាផ្តល់ជម្រើសប្រាក់កម្ចីទិញផ្ទះកាន់តែប្រសើរជាមួយការប្រឹក្សាយោបល់ពីអ្នកជំនាញ និងសេវាកម្មឆាប់រហ័ស ធានាឱ្យបាននូវភាពរលូនដល់ដល់អតិថិជនក្នុងការទិញផ្ទះដែលប្រកបដោយគុណភាព។

ធនាគារ អុឹម ប៊ី (ខេមបូឌា) ម.ក ជាបុត្រសម្ព័ន្ធរបស់ធនាគារ អុឹម ប៊ី ដែលជាធនាគារឈានមុខគេនៅក្នុងប្រទេសវៀតណាម និងបានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពេញលេញពីធនាគារជាតិនៃកម្ពុជានៅដើមខែមករា ឆ្នាំ២០២៣ បន្ទាប់ពីបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មល្អឥតខ្ចោះជូនអតិថិជន។

ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយ ដែលបានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយស្ថាបត្យករ លោក កាំង ហុក ក្នុងមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្តដោយការប្តេជ្ញាលើគុណភាព ភាពឋិតឋេរ និងភាពផ្ចិតផ្ចង់។ បុរីចន្ទគីរី គឺជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន អឺបេនលែន (Urbanland) ក្រោយពីការចំណាយពេលជាង ២ឆ្នាំក្នុងការសិក្សាស្រាវជ្រាវ ដើម្បីយល់ច្បាស់អំពីអត្ថន័យនៃផ្ទះ និងតម្រូវការដែលអ្នករស់នៅក្នុងទីក្រុងភ្នំពេញប្រាថ្នាចង់បាន។ បុរីចន្ទគីរី ផ្តោតយ៉ាងសំខាន់លើការរចនាលំនៅឋានដែលហ៊ុមព័ទ្ធដោយធម្មជាតិ និងជាសហគមន៍ដ៏ជិតស្និទ្ធមួយ មានទីតាំងនៅលើផ្លូវជាតិលេខ២ ចំណាយពេលធ្វើដំណើរត្រឹមតែ ១០ នាទីពីផ្សារទំនើបអ៊ីអនម៉លមានជ័យ និង ១៥ នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងស្ថិតនៅជាប់នឹងផ្សារទំនើប ខេ​ ម៉ល ព្រែកត្នោត (K Mall Prek Thnaot) ដែលជាតំបន់ប្រមូលផ្តុំដោយមណ្ឌលពាណិជ្ជកម្មដ៏រស់រវើកជាមួយដំណាក់កាលដំបូងនឹងបើកដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៥ ។ ផ្ទះអាជីវកម្មចន្ទគីរី គឺជាគម្រោងមួយទៀតរបស់ក្រុមហ៊ុន អឺបេនលែន ដែលមានទីតាំងស្ថិតនៅតំបន់ ISI PARK តាមបណ្តោយផ្លូវវេង ស្រេង ត្រឹមតែ ៥ នាទីពីផ្សារទំនើប ខេ ម៉ល​ វេង ស្រេង (K Mall Veng Sreng) អគារការិយាល័យ ISI TOWER និងកីឡដ្ឋានបាល់ទាត់ AIA Stadium ដែលផ្តល់ឱកាសល្អក្នុងការរស់នៅ និងការប្រកបអាជីវកម្មបានយ៉ាងងាយស្រួល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

Leave a Reply

Your email address will not be published.Required fields are marked *