រដ្ឋមន្ត្រីឧស្សាហកម្មជំរុញការចាប់យកនវានុវត្តន៍ និងស្តង់ដាក្នុងការអភិវឌ្ឍឧស្សាហកម្មស្រូវអង្ករកម្ពុជា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីនៃនវានុវត្តន៍ និងស្តង់ដា ក្នុងការពង្រឹងឧស្សាហកម្មស្រូវអង្កររបស់កម្ពុជានៅក្នុងពិធីបិទមហាសន្និបាតរបស់សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ ក្រៅពីនេះ ឯកឧត្តមបានអបអរសាទរចំពោះថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ និងការដាក់ឱ្យប្រើប្រាស់ “យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា២០២៥-២០៣០”។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖

«សមត្ថភាពផលិតស្រូវអង្ករ ការកិន និងការកែច្នៃទៅជាផលិតផលមានតម្លៃបន្ថែម ដោយប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ព្រមជាមួយភាពប្រជែងឈ្នះផ្សេងទៀត និងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ គឺជានិមិត្តរូបនៃមោទនភាពសម្រាប់វិស័យដ៏មានសារៈសំខាន់នៃសេដ្ឋកិច្ចជាតិ»។

ឯកឧត្តមបានរំលេចការរួមចំណែករបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដល់ឧស្សាហកម្មស្រូវអង្ករ រួមទាំងការងារសុវត្ថិភាព និងបច្ចេកទេសផលិតកម្ម ការលើកកម្ពស់ផលិតភាពតាមរយៈគ្រឿងម៉ាស៊ីនទំនើបៗ និងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងសហគ្រាសធុនតូច និងមធ្យម។

ឯកឧត្តម ហែម វណ្ណឌី បានជំរុញ និងលើកទឹកចិត្តក្រសួង-ស្ថាប័ន ដែលជាប្រធានគណៈកម្មការបច្ចេក​ទេសពាក់ព័ន្ធឧស្សាហកម្មស្រូវអង្ករនៃក្រុមប្រឹក្សាស្តង់ដារជាតិ និងផ្នែកឯកជន ឱ្យចូលរួមអភិវឌ្ឍស្តង់ដាថ្មីៗបន្ថែមទៀតសម្រាប់ផលិតផលអង្ករ និងស្រឡាយផលិតផលពីអង្ករ។

កំណែទម្រង់ថ្មីៗរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេវិទ្យា និងនវានុវត្តន៍ ដូចជាការប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានសមត្ថភាពធ្វើតេស្តវិភាគជាអន្តរជាតិ និងការសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ នាពេលថ្មីៗនេះ មានគោលដៅបង្កើនភាពប្រកួតប្រជែង និងជំរុញការនាំចេញ រួមទាំងផលិតផលអង្កររបស់កម្ពុជា។

ឯកឧត្តមបានបន្ថែមថា៖ ក្រសួងក៏បានតម្រង់ទិសនិងកំណត់យក “បច្ចេកវិទ្យាម្ហូបអាហារ” ជាអាទិភាពមួយរបស់វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្រសួងក៏កំពុងជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន វិស័យឧត្តមសិក្សាស្រាវជ្រាវ និងវិស័យសាធារណៈនានា ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការពង្រឹងសក្តានុពលនៃវិស័យកសិឧស្សាហកម្ម ចំណីអាហារ ភេសជ្ជៈ និងលើកម្ពស់អធិបតេយ្យភាពស្បៀងអាហារ និងសន្តិសុខស្បៀងរបស់កម្ពុជា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ប្រទេសកម្ពុជា​ទើប​តែ​បោះជំហាន​ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូង​កាលពី​ដើមឆ្នាំ ២០២៦​នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បង​នៅក្នុងរាជធានីភ្នំពេញ និង​នៅខេត្តសៀមរាប។

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *