តម្លៃមាសឡើងថ្លៃជាង ៥ ៧០០ ដុល្លារក្នុងមួយតម្លឹង ដោយសារបញ្ហាភូមិសាស្រ្តនយោបាយរវាងអាម៉េរិក និងអឺរ៉ុបកាន់តែតានតឹងពាក់ព័ន្ធនឹងកោះ Greenland

បរទេស៖ តម្លៃមាសឡើងថ្លៃជាង ៥ ៧០០ ដុល្លារក្នុងមួយតម្លឹង ដោយសារបញ្ហាភូមិសាស្រ្តនយោបាយរវាងអាម៉េរិក និងអឺរ៉ុបកាន់តែតានតឹងពាក់ព័ន្ធនឹងកោះ Greenland នេះបើយោងតាមការរាយការណ៍ពី Kitco។

តម្លៃមាសឡើងថ្លៃដល់ជាង ៤ ៧៣៧ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ (មាសមានតម្លៃ ៥ ៩០០ ដុល្លារក្នុងមួយតម្លឹង និង ៥៩០ ដុល្លារក្នុងមួយជីនៅលើទីផ្សារកម្ពុជា)។ ភាពតានតឹងជុំវិញកោះ Greenland បានកើនឡើងបន្ទាប់ពីមានការចាប់ខ្លួនមេដឹកនាំវេណេហ្ស៊ុយអេឡា ដែលកាន់តែធ្វើឲ្យទីផ្សារមាសកាន់តែឡើងថ្លៃ។

កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានគំរាមដំឡើងពន្ធបន្ថែម ១០% លើការនាំចូលទំនិញពីចក្រភពអង់គ្លេស និងប្រទេសសហភាពអឺរ៉ុបចំនួន ៧ ទៀតដែលសុទ្ធតែជាសម្ព័ន្ធមិត្តរបស់ណាតូ។ ពន្ធថ្មីនេះនឹងបន្ថែមពីលើពន្ធដែលមានស្រាប់ សរុបចូលគ្នា ២៥% និងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ពេលដែលមានកិច្ចព្រមព្រៀងមួយដែលអាចឲ្យទីក្រុងវ៉ាស៊ីនតោនទិញកោះ Greenland ពីដាណឺម៉ាក។ មិនត្រឹមតែប៉ុណ្ណោះ លោក Trump បានបង្ហាញពីផែនការបន្តដំឡើងពន្ធរហូតដល់ ១០០% ប្រសិនបើអឺរ៉ុបបន្តរារាំងលោកពីការកាន់កាប់កោះ Greenland ។ ការគំរាមកំហែងរបស់អាម៉េរិកចំពោះអឺរ៉ុប ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងអង្គការណាតូ បានធ្វើឱ្យទីផ្សារមាសកើនឡើងតម្លៃ ដែលជំរុញពីការកើនឡើងនៃតម្រូវការទៅលើទ្រព្យសម្បត្តិដែលមានសុវត្ថិភាព។

ពេលនេះ បណ្តាអ្នកវិនិយោគកំពុងតាមដានការឆ្លើយតបរបស់អឺរ៉ុបចំពោះការគំរាមកំហែងរបស់ប្រធានាធិបតី លោក Donald Trump ដែលដំឡើងពន្ធលើប្រទេសចំនួន ៨ ដែលប្រឆាំងនឹងមហិច្ឆតារបស់លោកក្នុងការកាន់កាប់កោះ Greenland។  ទន្ទឹមនឹងនេះ បណ្តាមេដឹកនាំប្រទេសមួយចំនួន រួមមានទាំងលោក Trump ផងដែរនោះ កំពុងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ប្រចាំឆ្នាំនៅទីក្រុង Davos នៃប្រទេសស្វីស ហើយពួកគេអាចនឹងពិភាក្សាគ្នាបន្ថែមទៀតអំពីអនាគតកោះ Greenland។ យ៉ាងណាមិញ ទំនាក់ទំនងរវាងអឺរ៉ុប និងអាម៉េរិក ហាក់នៅមានភាពតានតឹង ខណៈដែលប្រធានាធិបតីបារាំង លោក Emmanuel Macron បានបដិសេធមិនចូលរួមការប្រឹក្សាសន្តិភាពសម្រាប់ Gaza ដែលបានស្នើឡើងដោយលោក Trump ។ បន្ទាប់ពីលោក Macron បដិសេធមិនចូលរួមកិច្ចប្រជុំនេះ លោក Trump បានគំរាមដំឡើងពន្ធលើស្រាសំប៉ាញនាំចូលពីបារាំងរហូតដល់ប្រមាណ ២០០% ។  មិនត្រឹមតែប៉ុណ្ណោះ ជម្លោះផ្ទៃក្នុងរវាងរដ្ឋបាល Trump និងធនាគារកណ្តាលអាម៉េរិក Federal Reserve ក៏បានជំរុញឲ្យតម្លៃមាសឡើងថ្លៃផងដែរ។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឡើងដល់លំដាប់ទី៤ លើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជា ក៏បានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចបានអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម

ទីតាំងផលិតប្រេង និងឧស្ម័នមួយចំនួននៅមជ្ឈិមបូព៌ា ត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

ចាប់តាំងពីមានការវាយប្រហារគ្នាដោយអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់មក ហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលត្រូវរងការបំផ្លិចបំផ្លាញខ្លាំង និង ចរាចរណ៍នៅច្រកសមុទ្រ Hormuz ត្រូវបានផ្អាក

ចាប់ពីឆ្នាំ២០២៧តទៅ កម្ពុជា​នឹ​ងលែង​មានសកម្មភាពទិញដីអត់​ប្លង់ និង​លែង​មាន​វិវាទដីធ្លីទៀតហើយ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/03/2026

ចាប់ពីឆ្នាំ២០២៧តទៅ ការទិញដីគ្មានប្លង់ ឬក៏​ទំនាស់ដីធ្លីនៅកម្ពុជា​នឹង​លែង​មានតទៅទៀត ខណៈក្រសួងដែនដី​នឹងបញ្ចប់​ការ​ចុះបញ្ជីទាំងស្រុង​នៅពេលឆាប់ៗនេះ

អ្នកជំនាញមើលឃើញថា ទំនាក់ទំនងទេ្វភាគីកម្ពុជា-អាម៉េរិក លើវិស័យពាណិជ្ជកម្ម កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

អ្នកជំនាញមើលឃើញថាទំនាក់ទំនងទេ្វភាគីកម្ពុជា-សហរដ្ឋអាម៉េរិកលើវិស័យពាណិជ្ជកម្ម ធុរកិច្ចកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

NBC និង EU-ABC លើកកម្ពស់ទំនាក់ទំនងផ្នែកធុរកិច្ច និងវិនិយោគក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/03/2026

ធនាគារជាតិនៃកម្ពុជា (NBC) និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាព អឺរ៉ុប-អាស៊ាន (EU-ABC) បានបើកកិច្ចពិភាក្សា ដើម្បីស្វែងរកកិច្ចសហការថ្មីៗ

រាជរដ្ឋាភិបាលនឹង​បន្ថែមការ​ឧបត្ថម្ភ​ធន​លើ​ប្រេង​ឥន្ធនៈក្នុង​ករណីឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

រដ្ឋ​នឹង​ឧបត្ថម្ភធន​បន្ថែម​ក្នុងករណីតម្លៃប្រេង​សាំង​ហក់ឡើងពី​៩០ដុល្លារ/បារ៉ែល និង​ម៉ាស៊ូត​ឡើងលើសពី១០០ដុល្លារអាមេរិកក្នុងមួយបារ៉េល​

ចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ចិន បានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ២០២៦នេះចាប់ពី ៤,៥% ទៅ ៥% ដែលជាការទម្លាក់ចំណាត់ថ្នាក់ និងបន្ទាបផែនការលើកដំបូងចាប់តាំងពីឆ្នាំ២០២៣រហូតមក

កម្ពុជាបន្តជំរុញការកៀរគរធនធានសម្រាប់គម្រោងដឹកជញ្ជូនជាង ១៧០ តម្លៃជាង ៣៦ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

រាជរដ្ឋាភិបាល បាន និងកំពុងបន្តកៀរគរធនធានសម្រាប់អនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលត្រូវការថវិកាប្រមាណ ៣៦,៦ ពាន់លានដុល្លារ។

កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/03/2026

កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ឈានទៅរកកាអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ តាមរយៈបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម

ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋឱ្យទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *