ភ្នំពេញ ៖ ក្រុមហ៊ុនកែច្នៃក្នុងស្រុកចំនួន ២ បានចុះកិច្ចសន្យាទទួលទិញស្វាយចន្ទីសរីរាង្គពីសហគមន៍ផលិតស្វាយចន្ទីចំនួន៥ ក្នុងខេត្តព្រះវិហារ ក្នុងបរិមាណជាង ២០០តោន ដែលគិតជាតម្លៃប្រហែល ២៥ម៉ឺនដុល្លារ ក្រោមការសម្របសម្រួលរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា ដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំ២០២៦នេះ ។

អ្នកស្រី សម្បត្តិ កល្យាណ នាយិកាប្រតិបត្តិនៃក្រុមហ៊ុន អ៊ែមភល អាហ្គ្រោប្រដាក់ (Apple agro product) បានលើកឡើងថា បន្ទាប់ពីបានជួបចរចាជាច្រើនលើករួចមក ក្រុមហ៊ុនរបស់ អ្នកស្រីបានសហការជាមួយក្រុមហ៊ុន Astri cooperation co. ដោយបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីអំពីសហប្រតិបត្តិការជាមួយនឹងសហគមន៍កសិកម្ម ដើម្បីរួមគ្នាស្ថាបនាខ្សែសង្វាក់ផលិតកម្មស្វាយចន្ទីរាងសរីរាង្គឱ្យមានស្តង់ដារសម្រាប់បាំចេញ និងមាននិរន្តរភាព។
នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងសហគមន៍កសិកម្មខាងលើនេះ គឺដើម្បីគាំទ្រ និងជំរុញផលិតកម្មស្វាយចន្ទីសរីរាង្គក្នុងខេត្តព្រះវិហារឱ្យមានវិសាលភាពកាន់តែធំ ដែលរួមមានចំនួន៤ មកពីស្រុករវៀង និងសហគមន៍ថ្មីមួយទៀតមកពីស្រុកជាំក្សាន្ត ខណៈក្រុមហ៊ុនមានទីផ្សារក្នុងដៃស្រាប់ គឺទីផ្សារអឺរ៉ុប ជាពិសេស ប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាម៉េរិក។

ជាមួយនឹងកិច្ចកិច្ចសន្យាទទួលទិញខាងលើនេះ ក្រុមហ៊ុន apple agjro product បានប្តេជ្ញាថា និងបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍គុណភាពផលិតផល ទាំងការកែច្នៃ ការវេចខ្ចប់ ប្រកបដោយស្តង់ដារ ដើម្បីចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា និងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនផងដែរ។

សូមជម្រាបដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំគណៈកម្មការពាក់ព័ន្ធក្នុងគោលបំណងដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់អាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ និងពិភាក្សាស្វែងរកយន្តការជំរុញការអនុវត្តគោលនយោបាយជាតិនេះឱ្យកាន់តែមានប្រសិទ្ធភាព។
ជាលទ្ធផល គណៈកម្មការអន្តរក្រសួង បានពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមវិស័យនេះ ជាមួយនឹងការស្វែងរកដំណោះស្រាយសមស្រប ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិ និងជំរុញកិច្ចអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content