មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​ ២០២៦ – បេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFAD ដើម្បីគាំទ្រនូវការអនុវត្តកម្មវិធីទ្រទ្រង់សេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ក្រោមភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារអឺរ៉ុប (EIB) សភាពអឺរ៉ុប (EUD) និងដៃគូជាតិសំខាន់ៗផ្សេងទៀត រួមមាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ធនាគារសហគ្រាសធុនតូច និងមធ្យ (SME Bank) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ។

សមាហរណកម្មទីផ្សារកំពុងកាត់បន្ថយឧបសគ្គ និងដោះស្រាយបញ្ហាទីផ្សារ

បេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម បានបញ្ជាក់អំពីវឌ្ឍនភាពដែលអាចវាស់វែងបានក្នុងការតភ្ជាប់កសិករនៅជនបទទៅទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ តាមរយៈឈ្មួញកណ្តាល និងចលនានៃខ្សែច្រវាក់តម្លៃ កម្មវិធីនេះបានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអ្នកផលិត និងអ្នកទិញ ដែលមានតម្លៃប្រហែល ៣៥ លានដុល្លារអាម៉េរិក ដើម្បីពង្រឹងការលក់ផលិតផលទៅកាន់ទីផ្សារឱ្យបានច្រើន និងកាត់បន្ថយឧបសគ្គ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់ ការប្រមូលផ្តុំ និងការអនុលោមតាមគុណភាព។

ស្របគ្នានេះផងដែរ សហគ្រាសធុនតូច និងមធ្យម (SME) ចំនួន ៤០ ត្រូវបានគាំទ្រដោយមាន SME ចំនួន ២ ទទួលបានប្រាក់កម្ចីប្រមាណ ៦០ ម៉ឺនដុល្លារអាម៉េរិក សម្រាប់បង្កើនសមត្ថភាពរបស់ខ្លួនក្នុងការទទួលទិញកសិផលពីកសិករនៅជនបទទៅតាមតម្លៃនៃទីផ្សារ។ បេសកកម្មនេះផងដែរ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតអំពីសារៈសំខាន់នៃការតាមដានប្រចាំត្រីមាសនៃបរិមាណពាណិជ្ជកម្មជាក់ស្តែង ដើម្បីធានាថា តម្លៃតាមកិច្ចសន្យាប្រែក្លាយទៅជាលទ្ធផលពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព។

លោក សន វិចិត្រ ប្រធានកម្មវិធី ASPIRE-AT បានមានប្រសាសន៍ថា ការផ្សារភ្ជាប់ទីផ្សារកំពុងផ្តល់លទ្ធផលចាប់ពីកិច្ចព្រមព្រៀងអាជីវកម្មរហូតដល់ការនាំចេញ ដែលបើកផ្លូវទីផ្សារមានតម្លៃខ្ពស់សម្រាប់កសិករដែលមានទំហំផលិតកម្មខ្នាតតូចនៅជនបទ។ ជំហានបន្ទាប់ គឺការដោះស្រាយឧបសគ្គចំពោះមុខដូចជា ការត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ ដោះស្រាយឧបសគ្គនៃវត្ថុបញ្ចាំក្នុងការខ្ចីប្រាក់ និងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធទាន់ពេលវេលា ដូច្នេះ ទំហំ និងផលប៉ះពាល់ត្រូវបាន​ពន្លឿនការដោះស្រាយ។

ការសម្របសម្រួលពាណិជ្ជកម្ម និងកំណែទម្រង់ SPS កំពុងបើកផ្លូវនៃការនាំចេញ

ក្រុមបេសកកម្ម បានលើកឡើងអំពីវឌ្ឍនភាពនៃការកាត់បន្ថយបទប្បញ្ញត្តិ និងរបាំងបច្ចេកទេសក្នុងការនាំចេញ។ ការស្ទង់មតិនៃថ្នាំសម្លាប់សត្វល្អិត និងពិធីការអនាម័យ ក៏ដូចជាភូតគាមអនាម័យ (SPS) ត្រូវបានបង្កើតឡើងសម្រាប់ធុរេន ម្នាស់ និងខ្នុរ ដោយផ្តោតលើទីផ្សារនាំចេញរួមមានប្រទេសចិន និងប្រទេសជប៉ុនផងដែរ។ វិធានការទាំងនេះ មានសារៈសំខាន់ណាស់ក្នុងការធ្វើអោយប្រសើរឡើងនូវការអនុលោមភាព និងការអនុញ្ញាតឱ្យចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់។

ដោយផ្កោតលើពិធីសារធុរេនដ៏ជោគជ័យ ក្រោមការគាំទ្រដល់ការនាំចេញទុរេនដំបូងរបស់កម្ពុជា ឥឡូវនេះ កម្មវិធី ASPIRE-AT កំពុងពង្រីកការអភិវឌ្ឍន៍ពិធីសារផ្លែឈើត្រូពិចក្រោមជំនួយឥតសំណងរបស់ South-South and Triangular Cooperation (SSTC) ដោយបង្កប់ការផ្ទេរចំណេះដឹងផ្នែកបច្ចេកទេស និងការរៀនសូត្រក្នុងតំបន់ទៅនឹងប្រព័ន្ធពាណិជ្ជកម្មថ្នាក់ជាតិ។ វិធីសាស្រ្តរួមបញ្ចូលគ្នានេះ មានទាំងការភ្ជាប់ទីផ្សារ ហិរញ្ញវត្ថុ និងកំណែទម្រង់ SPS កំពុងកាត់បន្ថយជាប្រព័ន្ធនូវរបាំងពាណិជ្ជកម្មតាមលំដាប់សម្រាប់អ្នកផលិតនៅជនបទដែលបានរៀបចំ។

ហិរញ្ញវត្ថុកំពុងធ្លាក់ទៅដល់កសិករមានទំហំផលិតកម្មខ្នាតតូចនៅជនបទរួមទាំងស្ត្រីផងដែរ

ការផ្សព្វផ្សាយដល់កសិករ រួមមានអ្នកខ្ចីជាស្ត្រីប្រមាណ 45% បានឆ្លុះបញ្ចាំងពីការចែកចាយរួម និងការចូលរួមដ៏មានអត្ថន័យរសប់ស្ត្រីកសិករខ្នាតតូចនៅតាមជនបទក្នុងការវិនិយោគប្រកបដោយផលិតភាព។ បន្ទាប់ពីការផ្តល់ហិរញ្ញប្បទានបន្ថែមពី IFAD ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥ ដើម្បីពង្រីកគំរូសហគមន៍កសិកម្មទំនើប (MAC) បេសកកម្មនេះបានសង្កត់ធ្ងន់លើការរៀបចំប្រតិបត្តិការជាមុន ដើម្បីពន្លឿនការត្រៀមខ្លួនវិនិយោគ ការពង្រឹងអភិបាលកិច្ច និងសកម្មភាពនានាសម្រាប់ជូនដំណឹងដល់អ្នកពាក់ព័ន្ធអំពីការទទួលបានហិរញ្ញប្បទាន។

លោក Frew Behabtu តំណាង IFAD និងជានាយកប្រចាំប្រទេសបានបញ្ជាក់ថា ការកែប្រែរចនាសម្ព័ន្ធរបស់គម្រោង បានដោះស្រាយរួចនូវបញ្ហារាំងស្ទះនានាជាច្រើន។ បច្ចុប្បន្ននេះ យើងត្រូវតែអនុវត្តឱ្យបានលឿន ដោយវិភាជធនធានសម្រាប់ជំហានគន្លឹះទាំងឡាយ ហើយធ្វើឱ្យបានម៉ត់ចត់នូវការអនុវត្តឱ្យបានពេញលេញ ឬ ពេញទំហឹង។ តាមរយៈការពង្រឹងប្រព័ន្ធសហប្រតិបត្តិការ ការកាត់បន្ថយបញ្ហារាំងស្ទះផ្នែកបទប្បញ្ញត្តិ និងការកៀរគរហិរញ្ញវត្ថុ កម្មវិធី ASPIRE-AT កំពុងផ្តល់លទ្ធភាពដល់កសិករដែលមានផលិតកម្មតូចនៅទីជនបទឱ្យទទួលបាននូវភាពធន និងមានភាពប្រកួតប្រជែងក្នុងខ្សែសង្វាក់តម្លៃក្នុងស្រុក និងនាំចេញ ព្រមទាំងលទ្ធភាពធ្វើពាណិជ្ជកម្មបានកាន់តែច្រើន និងប្រសើរជាងមុន ។

សូមជម្រាបថា ខណៈពេលដែល IFAD ប្រារព្ធខួបលើកទី 30 នៃភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា (1996-2026)បេសកកម្មនេះបានបញ្ជាក់យ៉ាងច្បាស់លាស់ពីលទ្ធផលមួយ គឺការពង្រឹងភាពជាដៃគូ បានចូលរួមចំណែកកាត់បន្ថយបញ្ហាពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងស្ថាប័ន និងជំរុញហិរញ្ញប្បទាន ទៅជាការអភិវឌ្ឍន៍ពាណិជ្ជកម្មសម្រាប់កសិករខ្នាតតូចនៅតាមទីជនបទរបស់កម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *