អ្នកជំនាញផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យកម្ពុជា លោក ង៉ែត ជូ បានលើកឡើងថា មានការយល់ច្រឡំឱ្យតែទិញដីទុករយៈពេលវែងដើម្បីលក់យកចំណេញនោះហៅថាធនាគារដីធ្លី។ និយាយក្នុងន័យបច្ចេកទេស ការធ្វើធនាគារដីធ្លីខុសពីការទិញដីទុកយកចំណេញធម្មតា។ ចំណុចសំខាន់នៃធនាគារដីធ្លីគឺអ្នកវិនិយោគមានយុទ្ធសាស្ត្រ និងផែនការហិរញ្ញវត្ថុច្បាស់លាស់ណាស់។
លោកបានបញ្ជាក់ថា ធនាគារដីធ្លី គឺមានភាពខុសគ្នាពីការទិញដីទុកលក់យកចំណេញ ព្រោះការទិញដីទុកលក់យកចំណេញ ឱ្យតែមានលុយទិញដីទុកគឺគ្រប់គ្រាន់ ប៉ុន្តែសម្រាប់ធនាគារដីធ្លីចាំបាច់ត្រូវការផែនការជាច្រើនបន្ថែមពីលើការដែលមានលុយ។

មុនពេលគេចាប់ផ្តើមអនុវត្ត ឬចាប់ផ្តើមធ្វើធនាគារដីធ្លីគឺគេត្រូវពិចារណានូវចំណុចសំខាន់ៗដូចខាងក្រោមនេះជាមុនសិន ៖
១) ផ្តោតលើភូមិសាស្ត្រដែលមានសក្តានុពល (Focus on Strategic Location)៖ ផ្តោតលើភូមិសាស្ត្រដែលមានសក្តានុពលជាក់លាក់ណាមួយដូចជាតំបន់ជាយក្រុងដែលសកម្មភាពពង្រីកក្រុងអាចទៅដល់ក្នុងរយៈពេល10ទៅ15ឆ្នាំក្រោយ។ អ្នកវិនិយោគធម្មតាចិត្តរេ ហើយមិនមានការផ្តោតលើភូមិសាស្ត្រណាមួយជាក់លាក់នោះទេ។ ពួកគេសម្រេចចិត្តជ្រើសរើសទីតាំងវិនិយោគតាមការអូសទាញបញ្ចុះបញ្ចូលរបស់មិត្តភក្តិ ឬបងប្អូន។ល។
២) មានផែនការចាកចេញ និងគោលបំណងជាក់លាក់(Have Specific Purposes and Exit Strategy)៖ មុននឹងសម្រេចចិត្តវិនិយោគ អ្នកវិនិយោគធនាគារដីធ្លីតែងកំណត់ថា តើដីដែលខ្លួនចង់វិនិយោគគឺវិនិយោគដើម្បីអ្វី? ដូចជាដើម្បីសាងសង់រោងចក្រ ឃ្លាំង សង់លំនៅដ្ឋាន សង់ជារមណីយដ្ឋាន សង់ជាអាគារពាណិជ្ជកម្ម សង់ទីតាំងដាក់តាំងលក់ទំនិញ (showroom)។ល។ ការវិនិយោគបែបនេះទាមទារឱ្យអ្នកវិនិយោគពិនិត្យល្អិតល្អន់អំពីទីតាំង ទំហំផ្លូវ ទំហំ និងរាងដី កំពស់ និងសណ្ឋានដី ហេដ្ឋារចនាសម្ពន្ធ័នានាដូចជាប្រពន្ធ័គមនាគមន៍សំរាប់ការដឹកជញ្ជូន ការភ្ជាប់បណ្តាញទឹក ភ្លើង។ល។ គំនិតទាំងអស់នេះ ធ្វើឱ្យការសម្រេចចិត្តវិនិយោគរបស់អ្នកវិនិយោគធនាគារដីធ្លីខុសពីអ្នកទិញដីទុកលក់យកចំណេញធម្មតា។ អ្នកទិញដីទុកលក់យកចំណេញធម្មតាច្រើនគិតខ្លាំងតែអំពីតម្លៃដីមួយមុខដោយមិនបានគិតអំពីគោលបំណង ឬមុខងារដែលអាចប្រើប្រាស់ដីបាននោះទេ។ អញ្ចឹងហើយបានជាភាគច្រើនដីរបស់អ្នកទិញទុកលក់យកចំណេញធម្មតាជាច្រើនលក់មិនងាយចេញ។
៣) មានផែនការហិរញ្ញវត្ថុដើម្បីគាំទ្រយុទ្ធសាស្ត្រនៃការវិនិយោគ (Have Concrete Financial Plan)៖ អ្នកវិនិយោគធនាគារដីធ្លីមិនមានសំពាធហិរញ្ញវត្ថុត្រូវលក់ដីឡៃឡុងដើម្បីដោះស្រាយបញ្ហាបំណុល ឬចំណាយសំរាប់ជីវភាពរស់នៅនោះទេ។ ពួកគេមានផែនការហិរញ្ញវត្ថុច្បាស់លាស់ និងដឹងថាពេលណាគួរចាកចេញពីការវិនិយោគ (when to exit from their investments) ឬអាចបង្វែរដីដែលបានវិនិយោគរួចឱ្យទៅជាជម្រើសផ្សេងៗក្នុងការបង្កើតជារំហូរសាច់ប្រាក់តាមគោលបំណងនៃការវិនិយោគ និងតាមអ្វីដែលបានកំណត់ក្នុងចំណុចទី2ខាងលើ។
និយាយជារួមអ្នកវិនិយោគធនាគារដីធ្លីមានយុទ្ធសាស្ត្រ និងផែនការហិរញ្ញវត្ថុច្បាស់លាស់ មានវិធីទប់ទល់ និងបញ្ជៀសនូវហានិភ័យ ពោលគឺមិនពឹងផ្អែកលើការទិញដីទុកលក់ឱ្យអ្នកដទៃតែមួយមុខនោះទេ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ
Top News, ជំនួញ, ព្រឹត្តិការណ៍
• 13/07/2026
ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ

ឥណ្ឌា ដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងស្ងប់ស្ងាត់ និងអាចបាញ់ចេញបានភ្លាមៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/07/2026
ពេលនេះ ប្រទេសឥណ្ឌា កំពុងបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្ពស់ និងត្រៀមលក្ខណៈជាស្រេចជាពិសេសសម្រាប់ការទប់ទល់នឹងសង្គ្រាមនុយក្លេអ៊ែរ តាមរយៈការដាក់ពង្រាយក្បាលគ្រាប់មួយចំនួនយ៉ាងស្ងៀមស្ងាត់បំផុត និងអាចប្រើប្រាស់ក្នុងការវាយប្រហារបានគ្រប់ពេលទាំងអស់

សម្តេចធិបតី ៖ការអភិវឌ្ឍប្រទេសមិនអាចកើតមាន ប្រសិនបើគ្មានការចូលរួមពីយុវជន ដែលជាកម្លាំងចលករដ៏សំខាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/07/2026
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍប្រទេសមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការចូលរួមសកម្មរបស់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ




















































Account
Security
Favourite Content