បរទេស៖ ធនាគារ Provident ដែលជាស្ថាប័នហិរញ្ញវត្ថុមានមូលដ្ឋាននៅរដ្ឋ New Jersey បានប្រកាសលទ្ធផលថ្មីៗនេះនៃការស្ទង់មតិតាមបណ្តាញអ៊ុីនធឺណែតទៅលើអតិថិជនអាមេរិកចំនួន 600នាក់ ដែលបានធ្វើឡើងកាលពីខែឧសភា ឆ្នាំ2021 អំពីទំនោរនៃការប្រើប្រាស់ប្រព័ន្ធធនាគាររបស់អតិថិជន។
អ្នកឆ្លើយសំណួរមានរហូតដល់ 91ភាគរយ បាននិយាយថា ពួកគេធ្វើប្រតិបត្តិការធនាគារតាមរយៈបណ្តាញឌីជីថល។ ជាងពាក់កណ្តាលនៃអ្នកប្រើប្រាស់ទាំងនោះ (53ភាគរយ) បាននិយាយថា ពួកគេបានប្តូរទៅប្រើធនាគារឌីជីថលដោយសារតែលទ្ធផលបិទខ្ទប់ទីក្រុងក្នុងការបង្ការការរាតត្បាតជំងឺកូវីដ-19 ។ លើសពីនេះទៅទៀតអ្នកប្រើប្រាស់ 87ភាគរយ បាននិយាយថាពួកគេពេញចិត្តនឹងជម្រើសធនាគារឌីជីថលនៅលើទូរស័ព្ទចល័តដែលមានសម្រាប់ពួកគេ ហើយមាន 63ភាគរយ និយាយថាពួកគេប្រើកម្មវិធីធនាគារចល័តរបស់ពួកគេជាញឹកញាប់។
ការរកឃើញបន្ថែមពីការស្ទង់មតិរបស់ធនាគារ Provident រួមមាន ៖ ក្នុងចំណោមអតិថិជនប្រមាណ 83ភាគរយនៃអ្នកឆ្លើយតបមានគណនីធនាគារដែលភ្ជាប់ទៅនឹងកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទដូចជា PayPal, Venmo, ឬ Apple Pay ហើយ PayPal គឺជាកម្មវិធីទូទាត់ប្រាក់ដែលមានការពេញចិត្តជាងគេប្រមាណ67ភាគរយ។
ក្នុងចំណោមអ្នកប្រើប្រាស់សេវាធនាគារឌីជីថល 55ភាគរយ ប្រើសេវាធនាគារលើទូរសព្ទដៃចល័ត និង 45ភាគរយ ប្រើប្រាស់សេវាធនាគារលើកុំព្យូទ័រ ឬអ៊ីនធឺណែត។ លក្ខណៈពិសេសដែលត្រូវបានប្រើជាទូទៅបំផុតនៃកម្មវិធីទូរស័ព្ទរួមមាន៖
- មើលរបាយការណ៍ធនាគារ និងសមតុល្យទឹកប្រាក់ (30ភាគរយ)
- ការត្រួតពិនិត្យការដាក់ប្រាក់ (26ភាគរយ)
- ការទូទាត់វិក្កយបត្រ (23ភាគរយ)
- ផ្ទេរប្រាក់រវាងគណនី (14ភាគរយ)
ទោះបីជាអ្នកឆ្លើយសំណួរនៃការស្ទង់មតិចូលចិត្តសេវាធនាគារតាមអ៊ីនធឺណែតជាជាងការប្រើប្រាស់ធនាគារតាមសាខាផ្ទាល់ក៏ដោយ ក៏នៅតែមានអតិថិជន 58ភាគរយ ជ្រើសរើសទៅប្រើប្រាស់សាខាធនាគារក្នុងតំបន់របស់ពួកគេដោយផ្ទាល់។ មានប្រមាណ 44ភាគរយ នៃអ្នកឆ្លើយតបទាំងនោះបាននិយាយថាពួកគេគ្រាន់តែទៅកាន់សាខាធនាគារដោយផ្ទាល់ដើម្បីដោះស្រាយប្រតិបត្តិការដែលមិនអាចធ្វើតាមអ៊ីនធឺណែតបាន។ ហើយមាន 25ភាគរយ និយាយថាពួកគេមកកាន់សាខានេះពីព្រោះពួកគេចូលចិត្តការទំនាក់ទំនងដោយផ្ទាល់។
“ខណៈពេលដែលអតិថិជនរបស់យើងភាគច្រើនបានផ្លាស់ប្តូរទៅប្រើធនាគារឌីជីថល ការសិក្សារបស់យើងបង្ហាញថាអតិថិជនប្រមាណ 58ភាគរយ នៅតែទៅកាន់សាខាធនាគារ។ ការអាចផ្គត់ផ្គង់បានទាំងអតិថិជនឌីជីថល និងអតិថិជននៅក្រៅផ្ទាល់គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់យើង”
លោក Vito Giannola អនុប្រធាននាយកប្រតិបត្តិធនាគារ Provident
ប្រភព៖ New Jersrey Business Magazine

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content