មហាសេដ្ឋីរបស់ចិននឹងកើនឡើងច្រើនជាងអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ

បរទេស៖ របាយការណ៍នេះក៏បានបង្ហាញដែរថា ចំនួនសេដ្ឋីប្រាក់លានដុល្លាររបស់ចិននឹងកើនឡើងក្នុងអត្រាដល់ទៅ ៩៣.៧ ភាគរយ ឬប្រមាណ ១០.១៧ លាននាក់គិត​ត្រឹមឆ្នាំ២០២៥ ធៀបទៅនឹងអាមេរិកដែលនឹងអាចទទួលបានកំណើនត្រឹមតែ ២៧.៨ ភាគរយទៅដល់ ២៨.០៦ លាននាក់ត្រឹមឆ្នាំ២០២៥ដូចគ្នា។

លោក Anthony Shorrocks អ្នកជំនាញសេដ្ឋកិច្ចមួយរូបបាននិយាយថា ការកើនឡើងនៃទ្រព្យសម្បត្តិរបស់ចិនចន្លោះពីឆ្នាំ២០០០ ទៅដល់ឆ្នាំ២០២០ គឺមានទំហំស្មើទៅនឹងកំណើនទ្រព្យសម្បត្តិរបស់អាមេរិក ដែលអាមេរិកបានចំណាយការខិតខំអស់រយៈពេលជាង ៨០ ឆ្នាំចន្លោះពីឆ្នាំ១៩២៥ ដល់ឆ្នាំ២០០៥។

Credit Suisse ដែលតែងតែធ្វើការរាយការណ៍ជារៀងរាល់ឆ្នាំទៅលើទិន្នន័យទ្រព្យសម្បត្តិនៃមនុស្សពេញវ័យនៅលើពិភពលោកប្រមាណជា ៥.២ ពាន់លាន​នាក់​មកពីបណ្តាប្រទេសចំនួន ២០០​ បានអះអាងថា ប្រទេសចិនទោះបីជាយ៉ាងណាក៏ដោយ នៅតែអាចបន្តរក្សាតំណែងជាប្រទេសដែលមានចំនួនមហាសេដ្ឋី​មាន​ទ្រព្យសម្បត្តិច្រើនបំផុតទី ២ បន្ទាប់ពីអាមេរិកដដែល ប៉ុន្តែនាំមុខទៅលើប្រទេសជប៉ុន ប្រទេសបារាំង និងប្រទេសកាណាដា។

ទ្រព្យសម្បត្តិរបស់ពិភពលោកត្រូវបានគេមើលឃើញថា មានការកើនឡើងប្រមាណជា ២៨.៧ ទ្រីលានដុល្លារកាលពីឆ្នាំ២០២០ ដោយក្នុងនោះចិន​គឺមានចំណែក​ប្រមាណជា ៤.២ ទ្រីលានដុល្លារ ហើយចំនួនសេដ្ឋីប្រាក់លានដុល្លាររបស់ចិនមានប្រមាណជា​៩.៤ ភាគរយនៃចំនួនសេដ្ឋីប្រាក់លានដុល្លារទាំងអស់​លើពិភពលោក​គិតត្រឹមឆ្នាំ២០២០ ឬប្រមាណជា ៥.៣ លាននាក់ឈរពីក្រោយអាមេរិកដែលមានចំនួនសេដ្ឋីប្រាក់លានដុល្លារដល់ទៅ ៣៩ ភាគរយ ឬត្រូវជា ២២ លាននាក់ និងតាម​ពីក្រោយលេខរៀងទី៣ ដោយប្រទេសជប៉ុន ដែលមានចំនួនប្រមាណជា ៦.៦ ភាគរយ។

ទោះបីជាយ៉ាងណាក្តី បើគិតក្នុងលក្ខខណ្ឌទ្រព្យសម្បត្តិរបស់មនុស្សពេញវ័យ និងដង់ស៊ីតេនៃការរស់នៅរបស់ក្រុមសេដ្ឋីប្រាក់លានដុល្លារនោះ ទីក្រុងហុងកុង​គឺជា​ទីកន្លែងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី៥ ហើយឈរនៅលេខរៀងទី៣ បន្ទាប់ពីស្វីស និងអាមេរិកក្នុងលក្ខខណ្ឌជាទីតាំងដែលមានមនុស្សពេញវ័យមាន​ទ្រព្យ​សម្បតិ្ត​ជាធម្យមច្រើនបំផុតលើពិភពលោក ឬស្មើនឹងប្រមាណជា ៥០៣,៣៤០ ដុល្លារក្នុងមនុស្សម្នាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់