បរទេស៖ កាលពីសប្តាហ៍កន្លងទៅរបស់ប្រធានាធិបតីអាមេរិកចូ បៃដិន បានដាក់ក្រុមហ៊ុន និងនីតិបុគ្គលចិនចំនួន ១៤ រូប ចូលបញ្ជីខ្មៅសេដ្ឋកិច្ច ជុំវិញការចោទប្រកាន់រំលោភសិទ្ធមនុស្ស និងការឃ្លាំមើលនៅតំបន់ស៊ីនជាំង។
«មានជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពាននានាក្នុងការអនុវត្តយុទ្ធនារបស់ចិនដែលរួមមានការបង្ក្រាប ការឃុំឃាំងមនុស្សទ្រង់ទ្រាយធំ និងការឃ្លាំមើលទំនើប ប្រឆាំងនឹងជនជាតិអ៊ុយហ្គ័រ កាហ្សាក់ និងសមាជិកដទៃទៀតនៃក្រុមជនជាតិភាគតិចមូស្លីម នៅតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ»
ក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយថាក្រុមហ៊ុនទាំងនោះ
កាលពីខែមុន អាមេរិកបានដាក់ក្រុមហ៊ុន និងនីតិបុគ្គលចិនចំនួន ៥រូប ផ្សេងទៀតក្នុងបញ្ជីខ្មៅជុំវិញការចោទប្រកាន់ការបង្ខំឱ្យធ្វើការ។

ប្រទេសចិនបានច្រានចោលការចោទប្រកាន់អំពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ការរំលោភសិទ្ធមនុស្ស និងការបង្ខំឱ្យធ្វើការនៅតំបន់ស៊ីនជាំង ហើយបាននិយាយថាគោលនយោបាយរបស់ខ្លួន គឺចាំបាច់ដើម្បីលុបបំបាត់ក្រុមបំបែកខ្លួន និងក្រុមជ្រុលនិយមសាសនា ដែលបានឃុបឃិតធ្វើការវាយប្រហារ និងបង្កភាពតានតឹងរវាងជនជាតិភាគតិច និងរដ្ឋាភិបាលចិន។

«ភាគីចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន និងច្រានចោលរាល់ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន»
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា៖
រួមជាមួយក្រុមហ៊ុនទាំង១៤នេះ ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថាពួកគេនឹងដាក់នីតិបុគ្គលសរុបចំនួន ៣៤នាក់ ទៅក្នុងបញ្ជីខ្មៅនេះ ដែលរួមមានស្ថាប័នអ៊ីរ៉ង់ និងរុស្សីមួយចំនួន ហើយនីតិបុគ្គលចំនួន៥ នាក់ ដែលពាក់ព័ន្ធនឹងទំនើបកម្មយោធាចិន ក្នុងវិស័យអាវុធកាំរស្មីឡាស៊ែរ និងប្រព័ន្ធគ្រប់គ្រងការប្រយុទ្ធ។ នីតិបុគ្គលចំនួន ៨ ត្រូវបានដាក់ក្នុងបញ្ជី ក្រោមការចោទប្រកាន់ថាបានសម្របសម្រួលដល់ការនាំចេញទំនិញរបស់អាមេរិកទៅកាន់ប្រទេសអ៊ីរ៉ង់ និងនីតិបុគ្គល ៥នាក់ទៀតក្រោមការចោទប្រកាន់ថាបានទិញគ្រឿងអេឡិចត្រូនិកអាមេរិក ដើម្បីជួយដល់ទំនើបកម្មយោធារុស្សី។ ជាទូទៅក្រុមហ៊ុន ឬនីតិបុគ្គល ដែលស្ថិតក្នុងបញ្ជីខ្មៅសេដ្ឋកិច្ច ត្រូវដាក់ពាក្យសុំអាជ្ញាប័ណ្ណ និងប្រឈមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីក្រសួងពាណិជ្ជកម្មអាមេរិក នៅពេលដែលពួកគេចង់ធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន ឬនីតិបុគ្គលអាមេរិក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មោទនភាព ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់១លេខលើពិភពលោកជាប្រទេសដែលនិរន្តរភាពដីធ្លី និងមានធនធានល្អជាងគេ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 22/05/2026
កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោកជាប្រទេសដែលមាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិល្អបំផុត ។

សហរដ្ឋអាម៉េរិក ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2026
នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content