ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាន ១៣ ៧៦២លានដុល្លារអាម៉េរិក កើនឡើង ២៤,២៣% ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន១៦០៧លានដុល្លារអាម៉េរិកកើនឡើង២២,២៧%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥ នាថ្ងៃទី ១៩-២០ ខែធ្នូ ឆ្នាំ២០២៤។
របាយការណ៍ដដែលបានឱ្យដឹងថា៖ ក្រុមហ៊ុន សហគ្រាសចិន ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាមានចំនួន ២ ៩២១ កើនឡើង ២០,៦៥%។ ដោយឡែក ចំពោះទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបាន ១ ៩៥០ លានដុល្លារអាម៉េរិក កើនឡើង ១៨,៩៤% ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន ១ ២៧២លានដុល្លារ អាម៉េរិក កើនឡើង ១៩,៣៨%។ក្រុមហ៊ុនសហគ្រាសជប៉ុនដែលបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាមានចំនួន ៨៨ កើនឡើង២០,៥៥%។

ចំណែកឯទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សាធារណរដ្ឋសិង្ហបុរី សម្រេចបាន ១ ១៥១លានដុល្លារអាម៉េរិក ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រេចបាន ២៦១លានដុល្លារអាម៉េរិក។ ភាគីទាំងពីរបានឯកភាពបញ្ចប់ការចរចាសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្កររវាងភាគីទាំងពីរ (G2G)។ ជាក់ស្តែង បាននាំចេញអង្ករទៅសិង្ហបុរីបានចំនួន ១០ ៥៤០តោន។
របាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងទៀតថា៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អូស្ត្រាលី សម្រេចបាន ៥៤៦,៥៧លានដុល្លារអាម៉េរិក កើនឡើង ២០,៩៥%ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន៤៤៤លានដុល្លារអាម៉េរិកកើនឡើង៣៦,៦៦%។ ក្រុមហ៊ុន និងសហគ្រាសអូស្ត្រាលី ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា មានចំនួន ១៩ក្រុមហ៊ុន៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content