សេដ្ឋកិច្ចចិនស្ថិតក្រោមសម្ពាធដោយសារកំណើនផលិតកម្ម និងការលក់រាយធ្លាក់ចុះយ៉ាងគំហុក

ប៉េកាំង ៖ ​កំណើន​ផលិត​កម្ម​ និង​​ការ​​លក់​រាយ​របស់​រោងចក្រ​នៅ​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​យ៉ាងគំ​ហុក​លើសពី​ការ​រំពឹង​ទុក​សម្រាប់​ខែ​កក្កដា​ ដោយ​សារ​តែ​ការ​ផ្ទុះ​ឡើង​ថ្មី​នៃជំ​ងឺ​កូវីដ-១៩​ និង​ទឹក​ជំនន់​ រំខាន​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ដោយ​បន្ថែម​សញ្ញា​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ចិន​កំពុង​បាត់​បង់​។​

​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ​ (NBS) ​បាន​បង្ហាញ​​ថា​ ផលិតកម្ម​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​២របស់​ពិភព​លោក​នេះ​ បាន​កើន​ឡើង​ ៦,៤ភាគរយ ​​ក្នុង​ខែ​កក្កដា​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​​គ្នា​កាល​ពី​ឆ្នាំ​មុន​។​ យ៉ាង​ណា​មិញ​ ក្រុម​អ្នក​វិភាគ​បាន​រំពឹង​ថា​ ទិន្នផល​នឹង​កើន​ឡើង​ ៧,៨ភាគរយ ​បន្ទាប់​ពី​កើន​ឡើង​ ៨,៣ភាគរយ ​នៅ​ក្នុង​ខែ​មិថុនា​។


​ការ​លក់រា​យ​បាន​កើន​ឡើង​ ៨,៥ភាគរយ ​នៅ​ក្នុង​ខែ​កក្កដា​ធៀប​នឹង​ឆ្នាំ​មុន​ទាប​ជាង​ការ​ព្យាករណ៍​ក្នុង​កំណើន​ ១១,៥ភាគរយ ​និង​កើន​ឡើង​ ១២,១ភាគរយ ​ពី​ខែ​មិថុនា​។​ ​សេដ្ឋកិច្ច​របស់​​ចិន​ បាន​ស្ទុះ​ងើប​ឡើងវិញ​ដល់​កម្រិត​កំណើន​មុន​ពេល​មាន​ជំងឺ​រាតត្បាត​ ប៉ុន្តែ​ការ​ស្ទុះ​ងើប​នេះ​កំពុង​បាត់​បង់​សន្ទុះ​ ដោយ​សារ​អាជីវកម្ម​ប្រឈម​មុខ​នឹង​ការ​ចំណាយ​ខ្ពស់​ និង​ឧបសគ្គ​នៃ​ការ​ផ្គត់​ផ្គង់​។ ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ ថ្មី​ក្នុង​ខែ​កក្កដា​ ក៏​នាំ​ឱ្យ​មាន​ការ​រឹត​បន្តឹង​ថ្មី​ផង​ដែរ​ ដែល​ជា​ការ​រំខាន​ដល់​ផលិតកម្ម​រោងចក្រ​​។​ ទិន្នន័យ​កាល​ពី​ដើម​ខែ​នេះ​ ក៏​បាន​បង្ហាញ​ពី​កំណើន​នៃ​ការ​នាំ​ចេញ​ដែល​ប្រែ​ជា​ធ្លាក់​ចុះ​ដោយ​មិន​បាន​រំពឹង​ទុក​នៅ​ខែ​កក្កដា​។​

​​អ្នក​វិភាគ​មក​ពី​ក្រុម​ហ៊ុន​ Nomura ​​និយាយ​នៅ​ក្នុង​កំណត់​ត្រា​មួយ​ថា​ ការ​ប្រើ​ប្រាស់​វិស័យ​ផលិតកម្ម​​ និង​ការ​វិនិយោគ​អាច​ថយ​ចុះ​បន្ថែម​ទៀត​នៅ​ក្នុង​ខែ​សីហា ​ដោយ​សារ​តែ​វីរុស​ និង​វិធានការ​រឹត​បន្តឹង​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ និង​ឧស្សាហកម្ម​ដែល​មាន​ការ​បំពុល​បរិស្ថាន​ខ្ពស់​។​

ទន្ទឹម​នឹង​​នោះ ​ប្រទេស​ចិនក៏​​បាន​រឹត​បន្តឹង​លើវិធានការ​​គម្លាត​​សង្គម​​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​វិញ​នៃ​ជំងឺ​កូវីដ-១៩​ចុង​ក្រោយ​​ក្នុង​ទីក្រុង​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​វិស័យ​សេវាកម្ម​ ជា​ពិសេស​ការ​ធ្វើ​ដំណើរ​ និង​បដិសណ្ឋារកិច្ច​នៅ​ក្នុង​ប្រទេស​។ ​ប្រទេស​នេះ​ ក៏​បាន​ប្រឈម​មុខ​នឹង​អាកាស​ធាតុ​ធ្ងន់​ធ្ងរ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ផង​ដែរ​ ដោយ​មាន​ភ្លៀងធ្លា​ក់​ច្រើន​នៅ​ខេត្ត​ Henan ​កាល​ពី​ខែ​មុន​ បង្ក​ឱ្យ​មាន​ទឹក​ជំនន់​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៣០០​នាក់​។​

​​អ្នក​វិភាគ​ជា​ច្រើន​​បាន​កាត់​បន្ថយ​ការ​ប៉ាន់​ប្រមាណ​អំពី​កំណើន​ត្រីមាស​ទី​៣ ​របស់​ខ្លួន​សម្រាប់​ប្រទេស​ចិន​។​ ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ (GDP) ​បាន​កើន​ឡើង ​៧,៩ភាគរយ ​នៅ​ក្នុង​ត្រីមាស​ខែ​មេសា​-​មិថុនា​ធៀប​នឹង​ឆ្នាំ​មុន​។​ យ៉ាង​ណា​មិញ​ ធនាគារ​ ANZ ​បាន​ទម្លាក់​ការ​ព្យាករណ៍​ GDP ​ចិន​​សម្រាប់​ឆ្នាំ​ ២០២១ ​ពី​ ៨,៨ភាគរយ ​មក​ត្រឹម​ ៨,៣ភាគរយ ​បន្ទាប់​ពី​ទិន្នន័យ​ខែ​កក្កដា​​​៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​