ភ្នំពេញ ៖ វេទិកាសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC (Asia-Pacific Economic Cooperation) គឺជាវេទិកាអន្តររដ្ឋាភិបាលដែលមានសមាសភាគចំនួន២១ប្រទេស មានទីតាំងស្ថិតនៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក និងក្នុងគោលបំណងចម្បងក្នុងការជំរុញការធ្វើពាណិជ្ជកម្មដោយសេរីរវាងគ្នា និងគ្នា។

ឆ្នាំ២០២២នេះ វេទិកាដ៏សំខាន់មួយនេះនឹងត្រូវប្រព្រឹត្តទៅនៅក្នុងប្រទេសថៃចាប់តាំងពីថ្ងៃទី១៣ ខែវិច្ឆិកាមកម្ល៉េះ ប៉ុន្តែកិច្ចប្រជុំភាគច្រើន ជាជំនួបរវាងវិស័យឯកជន និងរដ្ឋព្រមទាំងថ្នាក់រដ្ឋមន្ត្រីជាដើម ខណៈដែលកិច្ចប្រជុំកំពូលដោយមានការចូលរួមពីសំណាក់មេដឹកនាំប្រទេសជា សមាជិកនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ និង១៩ ខែវិច្ឆិកាខាងមុខនេះ។
រំលឹកដែរថា វេទិកា APEC កាលពីឆ្នាំ២០១៨ និង ២០១៩ ត្រូវបានលុបចោលទាំងស្រុងនៅក្នុងប្រទេសឈីលីដោយសារតែបញ្ហាតវ៉ាប្រឆាំងក្នុងប្រទេស ខណៈដែលកិច្ចប្រជុំឆ្នាំ២០២០ និង២០២១ ត្រូវបានធ្វើឡើងតាមរយៈវីដេអូអនឡាញប៉ុណ្ណោះ។ ដូច្នេះ វេទិកាឆ្នាំ២០២២នេះនឹងក្លាយទៅជាជំនួបដោយផ្ទាល់ជាលើកដំបូងក្រោយអាក់ខានរយៈពេលជាច្រើនឆ្នាំ។

សម្រាប់ជំនួបគ្នាឆ្នាំនេះនៅក្នុងប្រទេសថៃដែលជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំនោះប្រធានបទដែលត្រូវបានលើកឡើងសម្រាប់ពិភាក្សានោះគឺ «Open. Connect. Balance.» ដែលពាក្យថា Open មានន័យថា បើកទ្វារសម្រាប់គ្រប់ឱកាស ឬ Open to all Opportuniites ខណៈដែល Connect មានន័យថា ការភ្ជាប់ទំនាក់ទំនងគ្រប់ជ្រុងជ្រោយ ឬ Connect in all Dimensions និងចុងក្រោយគឺ Ballance ដែលមានន័យថាការធ្វើឲ្យមានតុល្យភាពគ្រប់ទិដ្ឋភាព ឬ Balance in all Aspects។ កិច្ចប្រជុំកំពូលរបស់ APEC នេះត្រូវបានគេមើលឃើញដែរថានឹងក្លាយទៅជាបទពិសោធលើកដំបូងសម្រាប់មេដឹកនាំប្រទេសមួយចំនួនដូចជាលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albaneses ប្រធានាធិបតីឈីលី លោក Gabriel Boric ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-Yeol និងប្រធានាធិបតីហ្វីលីពីនលោក Bongbong Marcos ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content