ជប៉ុន ៖ ឪឡឹក ជាប្រភេទកសិផលផ្តល់ផ្លែដ៏មានអត្ថប្រយោជន៍សម្រាប់សុខភាព សម្បូរដោយជាតិទឹក និងមានស្ទើរគ្រប់បណ្តាប្រទេស ហើយអាចស្វែងរកបានយ៉ាងងាយបំផុតសម្រាប់ទទួលទាន ប៉ុន្តែវាខុសគ្នាត្រង់ថា ឪឡឹកទាំងនោះនឹងអាចមានរសជាតិប្លែកពីគ្នា អាស្រ័យទៅតាមតំបន់ និងប្រទេសតែប៉ុណ្ណោះ។

ជាការគួរឲ្យកត់សម្គាល់ និងភ្ញាក់ផ្អើលបំផុត សម្រាប់ផ្លែឪឡឹកមួយប្រភេទនៅប្រទេសជប៉ុន ដែលជាប្រភេទផ្លែឪឡឹកខ្មៅ ឬ Black Watermelonនិងត្រូវបានគេចាត់ទុកថាជាឪឡឹកមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់ខ្លាំង ហើយមានតម្លៃបំផុតលើលោក ដោយត្រឹមតែមួយផ្លែត្រូវបានគេដាក់ឲ្យដេញថ្លៃរហូតទៅដល់ ៥០០,០០០យេន ឬស្មើនឹងប្រមាណជាង ៤,៥០០ ដុល្លារអាមេរិក ។

តើឪឡឹកប្រភេទនេះ ត្រូវបានគេដាំដុះដោយរបៀបណា និងមានលក្ខណៈពិសេសយ៉ាងណាខ្លះទើបធ្វើឲ្យវាមានតម្លៃថ្លៃខ្លាំងបែបនេះ? ឪឡឹកខ្មៅ គឺជាឪឡឹកដែលត្រូវបានជនជាតិជប៉ុនដាំដុះឡើងដោយការបង្កាត់ពូជរវាងឪឡឹកពូជផ្អែមខ្លាំងជាមួយនឹងពូជឪឡឹកមួយប្រភេទទៀតដែលមានលក្ខណៈស្រួយ និងឈ្ងុយ។ការបណ្តុះពូជឪឡឹកផ្អែមមួយប្រភេទនេះត្រូវបានគេធ្វើឡើងក្នុងលក្ខខណ្ឌប្រុងប្រយ័ត្ន និងមានរបៀបបំផុតនៅពេលចាប់ផ្តើមរហូតដល់ពេលវាដុះត្រួយចេញមកបន្តិច ហើយក៏ចាប់យកវាទៅដាក់តាមផើងតូចៗមួយគុម្ពម្តងៗ និងដាច់ដោយឡែកពីគ្នា។ សម្រាប់ការដាំត្រូវបានគេដាក់តម្រៀបនៅជិតគ្នាយ៉ាងមានរបៀបរហូតដល់អាយុកាលមួយដែលជាតំណាក់កាលត្រូវបានកំណត់ក្នុងលក្ខខណ្ឌសំខាន់បំផុតនោះ ទើបគេចាប់ផ្តើមយកទៅបន្តថែរក្សាវាកន្លះខែទៀតនៅក្នុងកសិដ្ឋានបៃតង ឬ Greenhouse រហូតបានដុះចេញជាដើម ស្លឹក គ្រប់គ្រាន់។ក្រោយការបង្កាត់ចេញជាពូជថ្មី ដែលបានមកពីការផ្សាំរវាងពូជឪឡឹកខ្មៅ និងឪឡឹកផ្អែមចាប់ផ្តើមលូតលាស់ហើយត្រូវរង់ចាំរហូតដល់ពេលដើមឪឡឹកពូជខ្មៅថ្មីនេះលូតលាស់មានសុខភាពល្អ ទើបបន្តយកដើមទាំងនោះទៅដាំនៅដីសើមដោយកប់ត្រឹមឬស ដោយបន្ថែមសារជាតុចិញ្ចឹមបន្ថែមរក្សាទុករហូតមានការដុះលូតលាស់ល្អ ទើបបន្តដកយកទៅដាំនឹងដីថ្មីមួយប្រភេទទៀតដែលបានត្រៀមទុករួចជាស្រេចសម្រាប់ទទួលផ្លែរបស់វាដែលជាដំណាក់កាលចុងក្រោយ។ក្រោយពេលចាប់ផ្តើមទទួលបានផល ផ្លែឪឡឹកទាំងនោះត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំងទាំងក្នុងការថែរក្សាពេលដាំដុះ ពេលប្រមូលផល ក៏ដូចជាការដឹកជញ្ជូន ដោយត្រូវសម្អាតឲ្យបានស្អាតមុនពេលយកវាទៅដាក់លក់លើទីផ្សារ។អ្វីដែលសំខាន់ ទាំងការសម្ងួត និងការសម្អាតសុទ្ធតែប្រើប្រាស់ដោយឧបករណ៍ទំនើបពីកម្លាំងពលករជំនាញ រហូតដល់ផ្លែឪឡឹកខ្មៅមានសភាពភ្លឺរលោងស្រិលទើបត្រូវបានរៀបចំយ៉ាងទុកដាក់នៅក្នុងប្រអប់ដែលមានយីហោស្រាប់ និងអាចដឹកជញ្ជូនចេញទៅលក់នៅទីផ្សារបាន។គួរឲ្យដឹងដែរថា ឪឡឹកខ្មៅនេះមានទម្ងន់ធ្ងន់ ជាពិសេស ភាគច្រើននៃផលិតផលកសិផលនៃផ្លែឪឡឹកនេះគឺត្រូវបានដាក់លក់លើទីផ្សារជប៉ុន តាមរយៈការដេញថ្លៃ ដោយកន្លងមកមានកំណត់ត្រាចាស់បានបង្ហាញពីតម្លៃដែលលក់បានចាប់ពីជាង ៤,៥០០ដុល្លារ រហូតទៅដល់ ១០,០០០ដុល្លារអាមេរិក្នុងមួយផ្លែក៏មាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឆ្នាំ២០៥០ ប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជាម្នាក់ ជាមធ្យម រំពឹងកើនឡើងរហូតដល់ ១៤ ០០០ដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 30/04/2026
នៅឆ្នាំ២០៥០ កម្ពុជារំពឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងផែនការបង្កើនចំនួនប្រជាជនឱ្យបានដល់ ២០លាន ទៅ ២០,២លាននាក់ និងប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់រំពឹងថានឹងកើនឡើងដល់ ១៤ ០០០ដុល្លារអាម៉េរិក
ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2026
ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា
រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០ ប្រឆាំងទីក្រុងមូស្គូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2026
សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែលទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សាសហភាពអឺរ៉ុបអនុម័តរួចរាល់ហើយកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content